ខ្មែរអាយធី សំរាប់អ្នក ធ្វើបដិវត្តមិនប្រើប្រាស់ ព្យាង្គតំរួត ពីក្រោមព្យញ្ជនៈ ម្ , ឧទាហរ សម្រាប់ ត្រូវតែជា សំរាប់!! សង្ឃឹម ទស្សនាករ នឹងទទួលបាន រាល់ចំណេះខំព្យូរើ លំអិត/ល្អៗ ពី ខ្មែរអាយធី សំរាប់អ្នក!!

សាសងគ្នាទាន់ចិត្តឥតគិតថ្លៃជាអក្សរខ្មែរ តាម Windows Live Messenger TM

វិនដោស ឡាយវ៍ មែសសែនហ្សឺរ ធីអែម (Windows Live Messenger TM), ជាកំណែចុងក្រោយរបស់ MSN Messenger, ទើបត្រូវបានប្រកាសអោយប្រើ នៅថ្ងៃ 19 មិថុនា 2006 (បានចំនួន មួយខែ) ៖ ពិសេស អស្ចារ្យ គ្រប់គ្រាន់ ជាងមែសសែនហ្សឺរ ផ្សេងទៀត!! មានបង្កើត វ៉ែបប្លក (webblog) ផ្ទាល់ខ្លួនហើយស្រេច

រឿងអីមិនប្រើ? បើឥតគិតថ្លៃ ងាយស្រួលឆ្លើយឆ្លងជាងទូរស័ព្ទទៀតនោះ!! ហេ ហេ! ចំពោះអ្នកមិនចេះកុំព្យូរ័រសោះ រៀនតែខ្ទង់មួយម៉ោងចេះប្រើភ្លាម! ហើយ អាចប្រើជារៀងរហូត!

អ្នកណាខ្លះអាចប្រើប្រាស់ វិនដោស ឡាយវ៍ មែសសែនហ្សឺរ ធីអែម

ច្បាស់ជាមានប្រយោជខ្លាំងសំរាប់ពលរដ្ឋខ្មែរគ្រប់រូប ទាំងប្រុសទាំងស្រី(កុមារ យុវជន មនុស្សចាស់) ទាំងអ្នកចេះប្រើប្រាស់កុំព្យូរ័រ ទាំងអ្នកមិនទាន់ចេះ ប្រើប្រាស់កុំព្យូរ័រ ទាំងអ្នកក្រ ទាំងអ្នកមាន(មន្ត្រីពុករលួយ ឧកញ្ញា ពាណិជ្ជករធំតូច) ទាំងកសិករ(កសិករមាន កសិករក្រដែលត្រូវជិះជាន់ពីពួកអ្នកមាន..) ទាំងកម្មករ(អ្នករត់ម៉ូតូ ឌុប អ្នករត់ឡានតាស៊ី កម្មកររោងចក្រតំបាញ..) ទាំងលោកសង្ឃ(គ្រូសង្គ្រាជ លោកនេន..អត់បាបទេបើប្រើប្រាស់..) ទាំងសិស្សនិស្សិត ទាំងមន្ត្រីរាជការគ្រប់ លំដាប់ថ្នាក់ ទាំងនារីលក់ស្រាប៊ៀរ ទាំងនារីបំរើផ្លូវភេទ.. សុទ្ធសឹងអាចប្រើប្រាស់ វិនដោស ឡាយវ៍ មែសសែនហ្សឺរ ធីអែម ដើម្បីឆ្លើយឆ្លងជាមួយអ្នកនៅក្នុង ប្រទេស ឬ អ្នកនៅឯបរទេស

ប្រើប្រាស់ វិនដោស ឡាយវ៍ មែសសែនហ្សឺរ ធីអែម (Windows Live Messenger TM), ធ្វើអោយពិភពលោកកាន់ តែថិតនៅក្បែរអ្នក ព្រោះអ្នកអាច ឆ្លើយឆ្លងសំលេង ឆ្លើយឆ្លងវីដេអូ ឆ្លើយឆ្លងរូបភាព ឬ ឆ្លើយឆ្លងវាយអក្សរ ដោយឥតគិត ថ្លៃ!!! នៅគ្រប់ពេល នៅគ្រប់ទិសទីលើពិភពលោក ជាមួយ ៖

ជីតាជីដូន ឪពុកម្តាយ បងប្អូនបង្កើតស្រីប្រុស បងប្អូនជីដូនមួយស្រីប្រុស បងប្អូនជីតួតមួយស្រីប្រុស គូរសង្សារ គូរដណ្តឹង គូរស្នេហ៍ (ប្រុសស្នេហ៍ ស្រីស្នេហ៍) សាច់ញាតិជិតខាងដែលឥឡូវនៅឆ្ងាយពីគ្នា មិត្តរួមថ្នាក់ប្រុសស្រីអតីតកាល មិត្តភក្តិ ចាស់ថ្មី អ្នកជំនួញដូចគ្នាឬផ្សេងគ្នា... រាប់មិនអស់ទេ...ស្រេចតែចិត្តរបស់អ្នក...

អាចទាញយកWindows Live Messenger TM ពី http://get.live.com/messenger/overview

បញ្ជាក់៖ ដើម្បីប្រើប្រាស់ភាសាខ្មែរ ក្នុង Windows Live Messenger TM បាន អ្នកត្រូងតែ៖ - តំលើងក្រមអក្សរខ្មែរយូនីកូដទៅក្នុងកុំព្យូរ័ររបស់អ្នក និងទៅក្នុងកុំព្យូរ័ររបស់ អ្នកម្ខាងទៀតដែលចង់សាសងគ្នា។ វិធីតំលើងក្រមអក្សរខ្មែរយូនីកូដ ត្រូវបានបង្ហាញក្នុងទំព័រប្លកដូចខាងក្រោម៖ http://khmeritforyou.blogspot.com/2006/06/easiest-way-to-install-khmer-unicode.html http://khmeritforyou.blogspot.com/2006/06/installer-les-caracteres-khmer-unicode.html

- ចូល http://www.khmercenter.ch ដើម្បីទាញយកឯកសារ usp.dll -> ចំលងឯកសារ usp.dll ដាក់ក្នុងថត C:\Program Files\MSN Messenger

- ពេលសាសងគ្នាជាអក្សរខ្មែរ ក្នុង Windows Live Messenger TM, អ្នកត្រូវរើសយក ក្រមអក្សរ khmerOS ក្នុងទំព័រកំពុងសាសង (ឆេត : Chat) ជាមុនសិន ទើបវាយអក្សរ ខ្មែរបាន បន្ទាប់ពីអនុវត្តវិធីទាំងអស់ខាងលើ អ្នកអាចវាយអក្សរខ្មែរដើម្បីសាសងគ្នាយ៉ាងរំភើយ ដោយសុវត្ថិភាព។

- អាចសាសងជាមួយ យ៉ាហ៊ូ មែសសែនហ្សឺរ កំណែ 8 បានដោយសុវត្ថភាព

1 វិចារ:

  1. Wanna says

    ពិត​ជា​គេហទំព័រ​ដ៍​មាន​ប្រយោជន៍​មែន! សំបូរ​អត្ថបទ​ល្អៗ ៕


ដាក់ចំណាំ និង ចែករំលែក