ខ្មែរអាយធី សំរាប់អ្នក ធ្វើបដិវត្តមិនប្រើប្រាស់ ព្យាង្គតំរួត ពីក្រោមព្យញ្ជនៈ ម្ , ឧទាហរ សម្រាប់ ត្រូវតែជា សំរាប់!! សង្ឃឹម ទស្សនាករ នឹងទទួលបាន រាល់ចំណេះខំព្យូរើ លំអិត/ល្អៗ ពី ខ្មែរអាយធី សំរាប់អ្នក!!

ទាញយក,ប្រើប្រាស់កម្មវិធី គ្រប់គ្រងលុយផ្ទាល់ខ្លួន, កាត់តរូបថត,តែងគេហទំព័រជាភាសាខ្មែរ, បញ្ជូនសៃថ៍ ឡើងអិនរើណែតដោយឥតគិតថ្លៃ

កម្មវិធីខាងលើ ជាកម្មវិធីចំហ (Openware) ដែលអាចទាញយកពីអិនរើណែតនិងប្រើប្រាស់ ដោយឥតគិតថ្លៃ។ អ្នកអាច ទាញយកនិងតំ លើង កម្មវិធីគ្រប់គ្រងលុយផ្ទាល់ខ្លួនឈ្មោះ Grisbi, កម្មវិធីកាត់តរូបថត GIMP, កម្មវិធីតែងគេហទំព័រងាយស្រួល NVU និង កម្មវិធីបញ្ជូនគេហទំព័រ របស់អ្នកឡើងអិនរើណែតទាន់ចិត្ត Filezilla។ ទាំងនេះសុទ្ធជាកម្មវិធីប្រើ ប្រាស់ដោយឥតគិតថ្លៃ

  1. កម្មវិធីគ្រប់គ្រងលុយផ្ទាល់ខ្លួនគួរអោយចាប់ចិត្តឈ្មោះ Grisbi ៖ http://grisbi4win.sourceforge.net/www/download.php?lng=en
  2. កម្មវិធីកាត់តរូបថត GIMP (អាចវាយអក្សរខ្មែរយូនីកូដបាន)៖ http://gimp-win.sourceforge.net ឧទាហរ៖ http://www.gimp.org/tutorials/Golden_Text
  3. កម្មវិធីតែងគេហទំព័រងាយស្រួល nvu ៖ http://www.nvu.com/download.php
  4. កម្មវិធីបញ្ជូនគេហទំព័ររបស់អ្នកផ្សព្វផ្សាយលើអិនរើណែតទាន់ចិត្ត Filezilla ៖ http://filezilla.sourceforge.net/

  • កម្មវិធីកាត់តរូបថត GIMP អាចវាយអក្សរខ្មែរយូនីកូដ-នីដាបាន ហើយងាយស្រួលប្រើជាង ផោថូស្សប (Photoshop)។
  • ដើម្បីវាយអក្សរខ្មែរបាន, អ្នកត្រូវថត-បិទភ្ជាប់ឯកសារឈ្មោះusp10.dllទៅក្នុង​​C: Program Files GIMP-2.0 ។ ចុចលើ http://www.khmercenter.ch ដើម្បីទាញយកឯកសារ ឈ្មោះusp10.dll
មើលផងដែរ៖ http://www.xanga.com/Khmeritforyou

0 វិចារ:

ដាក់ចំណាំ និង ចែករំលែក