ខ្មែរ អាយធី សំរាប់ អ្នក ធ្វើបដិវត្តមិនប្រើប្រាស់ ព្យាង្គតំរួត ពីក្រោម ព្យញ្ជនៈ ម្ , ឧទាហរ សម្រាប់ ត្រូវតែ ជា សំរាប់!! សង្ឃឹម ទស្សនាករ នឹង ទទួលបាន រាល់ចំណេះ ខំព្យូរើ លំអិត/ល្អៗ ពី ខ្មែរ អាយធី សំរាប់ អ្នក!!

វិធីថតចំលង ឌីវីឌី/ស៊ីឌី តាមកម្មវិធី DVD Shrink

អ្នកមានដែលជួបប្រទះករណីដែលមិនអាចថតចំលង ឌីវីឌីកុនមួយ ឬ ស៊ីឌីខារាអូខេមួយ ទៅក្នុងឌីវីឌី ឬ ស៊ីឌី មួយទៀតឬទេ? បើអ្នកបានជួបករណីបែបនោះ នោះជាករណីដែល ឌីវីឌីកុន ឬ ស៊ីឌីខារាអូខេដើមមានលេខកូដហាមថត ដែលអ្នកមិនអាចថតតាមកម្មវិធីថតចំលងធម្មតាបាន ដូចជាតាមកម្មវិធី easycreator, nero, sonic record, ... ជាដើម។ ប៉ុន្តែអ្នកកុំបារម្ភ ព្រោះកម្មវិធី DVD Shrink អាចដោះស្រាយបញ្ហាទាំងអស់ខាងលើ។ DVD Shrink ជាកម្មវិធីឥតគិតលុយ និងជាកម្មវិធីមានអានុភាពខ្លាំង ក្នុងការថតចំលងទោះជា ឌីវីឌី ឬ ស៊ីឌី ដើមមានការពារដោយលេខកូដយ៉ាងណាក្តី។ ចូរអ្នក ចុចទីនេះ ដើម្បីទាញយកកម្មវិធី DVDShrink មកតំលើងក្នុងកុំព្យូរ័ររបស់អ្នក ហើយ ចុចទីនេះ ដើម្បីមើលវិធីប្រើប្រាស់។ ជូនពរដំណើរការបានល្អ

0 វិចារ:

ដាក់ចំណាំ និង ចែករំលែក