ខ្មែរអាយធី សំរាប់អ្នក ធ្វើបដិវត្តមិនប្រើប្រាស់ ព្យាង្គតំរួត ពីក្រោមព្យញ្ជនៈ ម្ , ឧទាហរ សម្រាប់ ត្រូវតែជា សំរាប់!! សង្ឃឹម ទស្សនាករ នឹងទទួលបាន រាល់ចំណេះខំព្យូរើ លំអិត/ល្អៗ ពី ខ្មែរអាយធី សំរាប់អ្នក!!

វិធីចែករំលែកឯកសារមានទំហំធំលើអិនរើណែត

ជាធម្មតា អ្នកអាចចែករំលែកឯកសារដល់មិត្តភក្តិ បងប្អូនសាច់ញាតិ របស់អ្នក តាមការផ្ញើអ៊ីមែលមានភ្ជាប់ឯកសារទំហំមិនលើសពី ១០ មេ កាបៃ ចុះបើអ្នកចង់រំលែកឯកសារដល់ទៅរាប់សិប ឬ រាប់រយមេកាបៃ ដើម្បីអោយគេទាំងអស់គ្នាអាចទាញយកមកប្រើប្រាស់ តើត្រូវធ្វើយ៉ាង ដូចមេ្តច? វិធីដោះស្រាយគឺ អ្នកត្រូវបញ្ជូនឡើង(Upload​)ឯកសារទំហំ ធំទាំងនោះលើបណ្តាញអិនរើណែត ទុកអោយគ្រប់គ្នាទាញយក (Download) ឯកសារដែលបានUploadទាំងនោះពីអិនរើណែតទុកប្រើ ប្រាស់តាមចិត្តចង់។ ដើម្បីបញ្ជូនឡើងនិងទាញយកឯកសារទំហំធំរាប់ សិប រាប់រយមេកាបៃ អ្នកអនុវត្តបញ្ជូនឡើងឯកសារតែម្តងដោយប្រើ ប្រាស់តំបន់បណ្តាញ (Sites) ដូចជា ៖

  1. http://files-upload.com/ អាចបញ្ជូនឡើងឯកសារទំហំនី មួយៗ អតិបរិមា ៣០០ មេកាបៃ(៦ខែបន្ទាប់ពីការទាញយកចុង ក្រោយទើបត្រូវលុបចេញ)
  2. http://www.megaupload.com/ អាចបញ្ជូនឯកសារទំហំនី មួយៗអតិបរិមា ៥០០មេកាបៃ(២១ថ្ងៃបន្ទាប់ពីការទាញយកចុង ក្រោយទើបត្រូវលុបចេញ)
  3. http://www.zshare.net/ អាចបញ្ជូនឯកសារទំហំនីមួយៗ អតិបរិមា ១០០មេកាបៃ(៦០ថ្ងៃបន្ទាប់ពីការទាញយកចុងក្រោយ ទើបត្រូវលុបចេញ) ងាយស្រួលប្រើ ប្រសិទ្ធិភាពខ្ពស់
  4. http://www.usaupload.net/ អាចបញ្ជូនឯកសារទំហំនីមួយៗ អតិបរិមា ៣០០ មេកាបៃ ងាយស្រួលប្រើ, បញ្ជូនឡើង(Upload) និង ទាញយក(Download)ឯកសារទំហំធំបានរហ័ស។
  5. http://savefile.com/selectplan.php អាចបញ្ជូនឯកសារ ទំហំនីមួយៗអតិបរិមា ៦០មេកាបៃ(មានរយះពេល៣០ថ្ងៃ នឹង ត្រូវលុបចេញ) ងាយស្រួលប្រើ
បញ្ជាក់៖ មានច្រើនតំបន់បណ្តាញ សំរាប់បញ្ជូនឡើង(Upload)ឯកសារ ទំហំធំ ប៉ុន្តែនៅទីនេះបង្ហាញតែតំបន់បណ្តាញមានប្រសិទ្ធិភាព និងប្រើ ប្រាស់ឥតគិតថ្លៃ

0 វិចារ:

ដាក់ចំណាំ និង ចែករំលែក