ខ្មែរអាយធី សំរាប់អ្នក ធ្វើបដិវត្តមិនប្រើប្រាស់ ព្យាង្គតំរួត ពីក្រោមព្យញ្ជនៈ ម្ , ឧទាហរ សម្រាប់ ត្រូវតែជា សំរាប់!! សង្ឃឹម ទស្សនាករ នឹងទទួលបាន រាល់ចំណេះខំព្យូរើ លំអិត/ល្អៗ ពី ខ្មែរអាយធី សំរាប់អ្នក!!

រំលឹកដល់វិញ្ញាណក្ខន្ធ បុព្វជនគ្រប់ជំនាន់ ដែលបានពលីជីវិត...

ថ្ងៃនេះទី11 ខែតុលា ឆ្នាំ2007 ត្រូវនឹងថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំកុរ នព្វស៍ក ព.. ២៥៥១ ជាថ្ងៃភ្ជុំបិណ្ឌ

ក្នុងឱកាសនេះ ខ្មែរអាយធី សំរាប់អ្នក

  • សូមឧទ្ទិសកុសលផលបុណ្យដល់វិញ្ញាណក្ខន្ធ បងប្អូនញាតិមិត្ត/ប្រជាពលរដ្ឋខ្មែរ គ្រប់កាលសម័យ ដែលបានលាចាក លោកនេះទៅហើយ
  • ជាពិសេសឧទ្ទិសកុសលផលបុណ្យ ដល់វិញ្ញាណក្ខន្ធ បុព្វជនគ្រប់ជំនាន់ ក្នុងនោះមានទាំង កវីនិពន្ធនិងអ្នកនយោបាយ ផងដែរ ដែលបានពលីជីវិត ដោយសាច់់ស្រស់ ឈាមស្រស់ ឬ ដោយការតស៊ូមតិ ដើម្បីបុព្វហេតុជាតិ មាតុភូមិកម្ពុជា ដែលធ្វើអោយ ប្រទេសកម្ពុជា អាចនៅគង់វង់បាន រហូតដល់សព្វថ្ងៃ
ប្រជាពលរដ្ឋខ្មែរ នៅគ្រប់ទិសទីនៃពិភពលោក ទាំងក្នុងប្រទេស ទាំងនៅឯនាយសមុទ្រ នឹងប្តេជ្ញាបន្តវេន បុព្វជនខ្មែរជារៀងដរាប ក្នុងទិសដៅ កសាងនិងកាពារ ជាតិមាតុភូមិ តាមគ្រប់រូបភាព និង តាមគ្រប់លទ្ធភាព ដែលខ្លួនមាន ដើម្បីបុព្វហេតុជាតិ និង សេចក្តីរុងរឿង នៃមាតុភូមិកម្ពុជា ។


ភាសិតបរទេស៖

UNITY = COURAGE
(រួបកំលាំងគ្នា = សេចក្តីក្លាហាន)
JUSTICE = FREEDOM
(យុត្តិធម៌ = សេរីភាព)

0 វិចារ:

ដាក់ចំណាំ និង ចែករំលែក