ខ្មែរអាយធី សំរាប់អ្នក ធ្វើបដិវត្តមិនប្រើប្រាស់ ព្យាង្គតំរួត ពីក្រោមព្យញ្ជនៈ ម្ , ឧទាហរ សម្រាប់ ត្រូវតែជា សំរាប់!! សង្ឃឹម ទស្សនាករ នឹងទទួលបាន រាល់ចំណេះខំព្យូរើ លំអិត/ល្អៗ ពី ខ្មែរអាយធី សំរាប់អ្នក!!

វិធីថតសំលេង ដោយគុណភាពខ្ពស់ ពីអិនរើណែត (វិទ្យុ, ចំរៀង, វិឌីអូ, មីឌា, ...) ដាក់ក្នុងខំព្យូរើ របស់អ្នក

បច្ចុប្បន្ន មានចំរៀង, វិទ្យុ, វិឌីអូ, មីឌា, ..., សន្ទរកថា របស់ ហ្សរប៊ូស្ហ, ប្រធានាធិបតី សហរដ្ឋអាមេរិក; របស់ នីកូឡា សារកូហ្ស៊ី, ប្រធានាធិបតី ប្រទេសបារាំង ជាដើម; ឬ សំលេងថ្លែងសន្ទរកថា ម្តងម្កាល របស់អ្នកដឹកនាំខ្មែរណាម្នាក់ (សម រង្ស៊ី, ហ៊ុន សែន, កឹម សុខា, ជា មុនី, រ៉ុង ឈុន, ពុង ឈីវ ហ្កេក, សេង ធារី, អ៊ូ វិរៈ, ធន សារាយ, មហាវរក្សត្រ, ..., ជាដើម)​ ; ឬ ពេលខ្លះ សន្ទរកថា របស់អ្នកដឹកនាំសៀម, របស់អ្នកដឹកនាំយួន, ...; សឹងគ្រប់សន្ទរកថា និងសំលេង ត្រូវបានដាក់ព្រោងព្រាត លើបណ្តាញអិនរើណែត ជាពិសេស លើ វិទ្យុសំលេង អាស៊ីសេរី, វិទ្យុសំលេង វីអូអេ, ពត៌មានទាន់ចិត្ត ពីខ្មែរសំងាត់ ជាដើម និង មានដាក់ផងដែរ លើប្លកដទៃ របស់មហាជនខ្មែរ ឬ របស់អិនរើណែតករខ្មែរ (khmer internet users) ដែលភាគច្រើន នៃប្លកទាំងនោះ ថិតលើ ប្រព័ន្ធប្លក WordPress, ប្រព័ន្ធប្លក BlogSpotប្រព័ន្ធប្លក Blogsome, ...

សំលេងខ្លះ ត្រូវបានអនុញាត អោយទាញយក ប៉ុន្តែសំលេងខ្លះទៀត ត្រូវបានអនុញាត អោយត្រឹមស្តាប់។ 
អ្នកស្តាប់ខ្លះ ចង់ទាញយក សំលេងទាំងនោះ ដាក់ក្នុងខំព្យូរើ របស់ពួកគេ ទុកជាបណ្ណសារ (archives) សំរាប់ប្រើប្រាស់ ក្នុងករណីចាំបាច់ ប៉ុន្តែ មិនដឹងធ្វើមេច។

  ខ្មែរអាយធី សំរាប់អ្នក នឹងណែនាំប្រើប្រាស់ កម្មវិធី Super Mp3 Pro ព្រោះវាជាកម្មវិធី ថតដកស្រង់សំលេង ដោយគុណភាពខ្ពស់ ពីអិនរើណែត ដាក់ក្នុងខំព្យូរើ របស់អ្នក, ជាពិសេសត្រង់ សំលេងចុង ក្រោយតំហតសំលេង មានគុណភាព ដូចសំលេងដើម មុនតំហតសំលេង។


ចុចទីនេះ សំរាប់ទាញយក និង តំលើងផ្នែកទន់ Super Mp3 Pro។ បន្ទាប់ ការតំលើងរួចរាល់ កម្មវិធី Super Mp3 Pro, អ្នកត្រូវតែអនុវត្តកំណត់ទំរង់វា ដូចខាងក្រោម ៖

បន្ទាប់ពី តំលើងរួចរាល់ Super Mp3 Pro, អ្នកត្រូវតែចុច REGISTER (លេខ ១) សំរាប់បញ្ចូលឈ្មោះ និង លេខស៊ារាល (Serial Number) ចុច OPTION (លេខ ២) សំរាប់កំណត់ទំរង់ Super Mp3 Pro អោយធ្វើការ តាមបំណង របស់អ្នក។
ជ្រើសយក 22050 ក្នុងវាល (field) Sample Rate (អត្រាគំរូ) និង 128 ក្នុងវាល Bitrate (អត្រាប៊ីត)​ សំរាប់សំណុំឯកសារចេញ (Output file) មានទំហំតូច ជ្រើសយក ទំរង់ ជា Stereo ចុច OK
ចុចលេខ ៤ (Record Volume Control) សំរាប់កំណត់ទំរង់/បង្កើនភាពរស (Sensibility) នៃសំលេង ពេលថត
ចុចលេខ ៥ (Properties) ដើម្បីបន្ថែមផ្ទាំង រលកចេញចំរុះ (Wave Out Mix)
ចុចខ្វែង ប្រអប់ នៃ Wave Out Mix ចុច OK ចុចលេខ ៧ សំរាប់កំណត់ កំរិតស្រូបខ្លាំងបំផុត នៃសំលេង ចុចសញ្ញាខ្វែង នៅចុងស្តាំលើ សំរាប់បិទបង្អួច។
នេះជា ករណីអ្នកចង់កំណត់ស្វ័យប្រវត្តិ ពេលផ្តើមថត សំលេង និង ពេលបញ្ចប់ថត សំលេង។
បន្ទាប់ពីកំណត់ទំរង់រួចរាល់ Super Mp3 Pro, អ្នកបើកសំលេងអ្វីមួយ លើអិនរើណែត ឧទាហរ បើក វិទ្យុសំលេង សហរដ្ឋអាមេរិក វីអូអេ ចុចប្រអប់មូល ក្រហម សំរាប់ថតសំលេង ​និង អនុវត្តហូរហែរ តាមចង់។
មើលផងដែរ៖
បញ្ជាក់៖
  • អ្នកអាចថតសំលេង របស់អ្នកណាម្នាក់ ពីមៃក្រូហ្វូន ដាក់ទៅក្នុងខំព្យូរើ របស់អ្នក ប៉ុន្តែការកំណត់ទំរង់ មានលក្ខណៈខុសបន្តិច ពីការណែនាំ ខាងលើ។

3 វិចារ:

  1. Anonymous says

    អាចប្រើប្រាស់ Emule ដើម្បីស្វែងរក លេខស៊ារាល នៃគ្រប់កម្មវិធី ដែលអ្នកត្រូវការ។


    Anonymous says

    អ្នក អាចទាញយក លេខ ស៊ារាល នៅទីនេះ


    Anonymous says

    Homepage - http://www.supermp3recorder.com

    Size: 2.17 MB
    Name: Team tDk
    Serial: 6a14111111116d567877
    -
    Serials:
    5J146720782013287809
    5J145069042758736842
    5J146648167048232852


ដាក់ចំណាំ និង ចែករំលែក