ខ្មែរអាយធី សំរាប់អ្នក ធ្វើបដិវត្តមិនប្រើប្រាស់ ព្យាង្គតំរួត ពីក្រោមព្យញ្ជនៈ ម្ , ឧទាហរ សម្រាប់ ត្រូវតែជា សំរាប់!! សង្ឃឹម ទស្សនាករ នឹងទទួលបាន រាល់ចំណេះខំព្យូរើ លំអិត/ល្អៗ ពី ខ្មែរអាយធី សំរាប់អ្នក!!

ប្រញាប់ប្រញាល់ បោះឆ្នោតជូន អ្នកស្រី Noun PhyMean, ជនឆ្នើមអន្តរជាតិ CNN ប្រចាំ ឆ្នាំ ២០០៨

ដើម្បីកិត្តិយស ស្រ្តីខ្មែរ ជាតិសាសន៍ខ្មែរ ប្រទេសខ្មែរ លើ ឆាកអន្តរជាតិ, អ្នកត្រូវតែនាំគ្នាបោះឆ្នោត "ជនឆ្នើម ឆ្នាំ ២០០៨ ប្រចាំ CNN" ជូន អ្នកស្រី នួន ភីមាន (Noun PhyMean), នាយិកា នៃអង្គការ សង្គ្រោះក្មេងកំព្រាទូរគត។
សូមប្រញាប់ប្រញាល់ ចុចលើ http://heroes.cnn.com/vote.asp?heroID=7 ដើម្បីបោះឆ្នោតជូន អ្នកស្រី នួន ភីមាន (Noun PhyMean)!
ការបោះឆ្នោត នឹងផុតកំណត់ ថ្ងៃ ព្រហស្បត៍, វិច្ឆិកា ២០ ឆ្នាំ២០០៨, វេលា ម៉ោង ៦ ព្រឹក
មិនតិចស្រ្តីខ្មែរ បច្ចុប្បន្ន ក្លាហាន បញ្ញា និង ល្បីល្បាញ លើឆាកអន្តរជាតិ។ អន្តរជាតិ បានទទួលស្គាល់ស្នាដៃ របស់ស្ត្រីខ្មែរទាំងនោះ ដែល បានជួយយ៉ាងច្រើន សង្គមខ្មែរ, ហើយ ពួកគេ ម្នាក់ៗ ចេះយ៉ាងស្ទាត់ផង ភាសាអង់គ្លេស ភាសាបារាំង ភាសាស្ពេន (spanish) ឬ ទាំងពីរ/ទាំងបីភាសា តែម្តង។
ពួកគេទាំងនោះ គឺ៖ ពុង ឈីវហ្កេច, ជា វណ្ណាត, សេង ធារី, មួរ សុខហួរ, ម៉ម សុម៉ាលី, នួន ភីមាន និង គ្រប់ និស្សិតនារីខ្មែរ ដែលបានជាប់ ចំណាត់អន្តរជាតិ ក្នុងការងារ និង ក្នុងការសិក្សា របស់ពួកគេ!
កូនខ្មែរ ជាតិសាសន៍ខ្មែរ ប្រទេសខ្មែរ មានមោទនភាពក្រៃលែង លើឆាកអន្តរជាតិ ដោយសារស្នាដៃ បំរើយ៉ាងសំបើម សង្គមខ្មែរ ពីគ្រប់ ស្រ្តីខ្មែរទាំងនោះ!
នៅមានច្រើនទៀត ស្រ្តីខ្មែរ ក្នុងអនាគតបន្តបន្ទាប់ នឹងបន្តវេនរៀមច្បង នាំមក កិត្តិយស និង មោទនភាព សំរាប់ កូនខ្មែរ សង្គមខ្មែរ ជាតិសាសន៍ខ្មែរ ប្រទេសខ្មែរ លើឆាកអន្តរជាតិ !

មើលផងដែរ៖

7 វិចារ:

  1. កេសី says

    ហេហេ ខ្ញុំបានបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ បោះ​ឆ្នោតអោយ​គាត់ តាំងពីអាទិត្យមុនម្ល៉េះ ។


    ឈរ រ៉ាណ says

    អរគុណហើយ កេ សី !
    បើអាច កេ សី ដាក់ប្រកាសហ្នឹង លើប្លក​កេ សី ដែរទៅ ដើម្បីជួយផ្សព្វផ្សាយ!


    កេសី says

    បានអីនឹងដាក់​ បើខ្ញុំមិនចេះភ្ជាប់ផង បើល្បង​ដើមត្នោតមានពេល ជួយបង្រៀនម៉ាក្បាច់ផង ។


    Anonymous says

    ចុះ ទុកម៉ន ធ្វើអី ៗ ក៏ថ្នមម៉ន ម៉េះ! ហិ ហិ

    ទោះយ៉ាងណា កេ សី គ្រាន់តែចំលង/បិទភ្ជាប់ ទៅ ជាការស្រេច ! ហិ ហិ

    គ្រប់គន្លឹះ មានក្នុង ខ្មែរអាយធី សំរាប់អ្នក !


    Khmer IT says

    ដំណឹងល្អ! ដំណឹងល្អ! ដំណឹងល្អ!!!...
    ឥឡូវនេះ ខ្មែរយូនីកូដាក់បានហើយដោយមិនចាំបាច់តំឡើងទៀតទេ!
    now Khmer Unicode Font have been widely utilized with Microsoft Internet Explorer web browser .
    សព្វថ្ងៃនេះ អក្សរយូនីកូដខ្មែរ បានរីកចំរើនខ្លាំង​ណាស់​ តាមរយៈ​ប្លុក ក៏ដូចជា​ វើតប្រេស ប្លុកស្ប៉ត ប្លុកសាំ ជាដើម។
    តែខ្មែរយូនីកូដ ដែលប្រើក្នុងប្លុកទាំងអស់​ មិនអាចអានបានទេ​ ប្រសិន​ជាគ្មាន​អក្សរខ្មែរនោះទេ។​ គ្រប់ប្លុកទាំងអស់ សឹងគ្មានសោះ ដែល​អាចប្រើយូកូដបាន តែឥឡូវ​មានវិធីហើយ សំរាប់ខ្មែរយូកូដ ឥឡូវ គឺយើងអាចប្រើបាន​ជាមួយ ខ្មែរយូកូដដោយមិនចាំបាច់មានអក្សរទេ។ ដែលខ្ញុំសង្កេតឃើញប្លុកដែល​អាច​ប្រើយូកូដ​បាន ប្រហែលអាចមានតែ​ ប្លុកស្ប៉ត មួយតែប៉ុណ្ណោះ http://blogger.com ហើយប្លុកដែល​អាចប្រើ​យូកូដបាន ឃើញមានប្លុក http://socheatk.blogspot.com/ ដែល​ប្រើយូកូដបានដោយមិនចាំ​បាច់តំឡើងយូកូដ​នៅក្នុងគ្រឿងនោះទេ។
    ជាពិសេសទៅទៀត ឥឡូវខ្ញុំបាន​រៀបចំ​ អំពីការធ្វើ​ Khmer Unicode ឲ្យ​ប្រើ​ប្រាស់​បាន​ទាំង​វេប ទាំងប្លុកផងដែរ (តែប្រហែលជាអាច​ជាមួយ​ប្លុកសាំដែរ)។

    នេះប្រហែលជាដំណឹងដ៏ល្អសំរាប់​កូនខ្មែរ​ដែល​ចង់​ធ្វើ​ឲ្យ​អក្សរខ្មែរ​ កាន់​តែ​មាន​ការ​ទូលំទូលាយ​ក្នុងការប្រើ​ប្រាស់​ នឹងបាន​បង្ហាញពិលោកឲ្យ​បាន​ដឹងផងដែរ។


    Anonymous says

    សួស្តី!! ជាសំណាងខ្ញុំណាស់ដែសបានស្គាល់លោក តើលោកសុខសប្បាយជាទេ?​ សូមជួយ comments ខ្ញុំផងណា
    ពីរាប់អានពីខ្ញុំ ប៉ៃលិនអាយធី
    អរគុណ
    ជាមុនណា​ សូមអោយអ្នកសុខប្បយណា


    Srey Rath says

    ជំរាបសួរបង ស្អាតណាស់ប្លុកបងឯង! ហើយកុំភ្លេចណា ចូលលេងប្លុកខ្ញុំផង


ដាក់ចំណាំ និង ចែករំលែក