ខ្មែរ អាយធី សំរាប់ អ្នក ធ្វើបដិវត្តមិនប្រើប្រាស់ ព្យាង្គតំរួត ពីក្រោម ព្យញ្ជនៈ ម្ , ឧទាហរ សម្រាប់ ត្រូវតែ ជា សំរាប់!! សង្ឃឹម ទស្សនាករ នឹង ទទួលបាន រាល់ចំណេះ ខំព្យូរើ លំអិត/ល្អៗ ពី ខ្មែរ អាយធី សំរាប់ អ្នក!!

ពីជនស្ទើរពូជឈ្មោះអ៊ីណារិទ្ធ មកជនឡប់ពូជឈ្មោះតាស៊ីក្លូ!

ពីជនស្ទើរពូជឈ្មោះអ៊ីណារិទ្ធ មកជនឡប់ពូជឈ្មោះតាស៊ីក្លូ!

(ប្រកាសនេះ ជាចំលើយតបទៅប្លក ជនឡប់ពូជ ឈ្មោះតាស៊ីក្លូ ដែលឈ្មោះនេះ បានបំភ្លើសបញ្ឆិតបញ្ឆៀង ដាក់ដើមត្នោតមួយ, ហើយក៏ជាពន្លឺពត៌មាន សំរាប់គ្រប់កូនខ្មែរ ដែលបានត្រូវរង ពាក្យពាលអសុរស ពីឈ្មោះអ៊ីណារិទ្ធ ឬ ឈ្មោះតាស៊ីក្លូ, អោយដឹងធាតុពិត របស់ជនស្ទើរពូជ ឈ្មោះអ៊ីណារិទ្ធ​ ឬ ជនឡប់ពូជ ឈ្មោះតាស៊ីក្លូ)

(បញ្ជាក់ផងដែរ រាងរៅ របស់វា តាមរូបថត ធ្លាប់បានដាក់ លើបណ្តាញសង្គម ៖ សក់រ៉ុយៗក្រញ៉ាង, អាយុប្រមាណជាង ៣០ ឆ្នាំ, សបុរខ្មៅ, វ៉ែនតាម៉្ញូបក្រាស, កំពស់ប្រមាណជិត ១ម៦០, រាង និងមុខមាត់វា ស្រដៀង គំនូរតាជូជក លើជញ្ជាំងព្រះវិហារវត្ត ... ជាការពិត)

គោលដៅចំបង របស់ដើមត្នោតមួយ គឺស្វែងយល់គ្រប់វិធីអភិវឌ្ឍ ការប្រើប្រាស់ក្រមអក្សរខ្មែរ យូនីកូដ-នីដា លើអិនរើណែត តាមការចែករំលែក ចំណេះពត៌មានវិទ្យា (ជាភាសាខ្មែរ) ដែលដើមត្នោត មួយ បានចេះ ពីបរទេស ជូនដល់គ្រប់កូនខ្មែរ ជាកំលាំងជំរុញបន្ត ការអភិវឌ្ឍ វិស័យពត៌មានវិទ្យា ជាភាសាខ្មែរ លើអិនរើណែត។

ពីឈ្មោះអ៊ីណារិទ្ធ -> ឈ្មោះឃាដករស៊ីឈ្នួល -> ឈ្មោះយមរាជ -> ឈ្មោះតាស៊ីក្លូ (ដែលទាំង ៤ ឈ្មោះ ​ជាមនុស្សតែម្នាក់)
វា(អ៊ីណារិទ្ធ ឬ ឃាដករស៊ីឈ្នួល ឬយមរាជ ឬតាស៊ីក្លូ) ជាជនខ្ចាត់ព្រាត់ ត្រូវគេដេញចេញ ពីបណ្តាញសង្គមមួយ ទៅបណ្តាញសង្គមមួយ, គ្មានអាច ចូលបណ្តាញសង្គមណា ព្រោះតែ វាប្រើប្រាស់ពាក្យបាតសង្គម គ្មានភាពថ្លៃថ្នូរ លើកូនខ្មែរដទៃ, វាប្រើប្រាស់ពាក្យអាភាស ខ្វះខួរជាមនុស្ស មើលថោកគេឯង មិនថាស្ត្រី ឬ បុរស តាមសរសៃប្រសាទ មិនប្រក្រតី របស់វា។
ហេតុផលហ្នឹងហើយ ដែលគ្រប់បណ្តាញសង្គម លុបចេញ ឬ ហាម សមាជិកភាព របស់វា(អ៊ីណារិទ្ធ) ក្នុងបណ្តាញសង្គម របស់ពួកគេ។
នៅបណ្តាញសង្គម "មិត្តលាភ" ៖
  • ដំណើរដំបូង របស់វា គឺ ខែ ១១ ឆ្នាំ​២០០៨, វាដាក់ឈ្មោះជាអ៊ី ណារិទ្ធ ចូលជាសមាជិក បណ្តាញសង្គម "មិត្តលាភ"។ វាបានប្រើប្រាស់ ពាក្យគំរោះគំរើយ ដាក់សមាជិកបណ្តាញ ធ្វើអោយសមាជិកដទៃ ប្រតិកម្មតបវិញ។
  • ប្រហែលមួយខែក្រោយ, ក្នុងគោលដៅបិទបាំង ធាតុដើមទំលាប់ប្រើប្រាស់ ពាក្យគំរោះគំរើយ ​ វាបានប្តូរឈ្មោះ ពីអ៊ីណារិទ្ធ មកជាឃាដករស៊ីឈ្នួល ប៉ុន្តែគោលដៅអំបាលមាណ របស់វា គ្មានអាចបិទបាំង ពីក្រសែភ្នែកកូនខ្មែរ លើបណ្តាញអិនរើណែត ព្រោះវានៅបន្តប្រើប្រាស់ពាក្យព្រៃ ឬ ពាក្យបាតសង្គម ដែលជាទំលាប់​របស់វា ក្នុងនោះមានពាក្យ កាប់សំលាប់ បាញ់បំបែកក្បាល អញ អានេះ អានោះ ឯង ហ្អែង ... ។
  • ដោយដឹងថា គ្មានអាចបិទបាំងធាតុពិត របស់ខ្លួន និង ដើម្បីបំភាន់ភ្នែកកូនខ្មែរ, ពេលក្រោយនោះបន្តិច វាបានចូលជា មួយសមាជិក នៅ មិត្តលាភ ដោយដាក់ឈ្មោះថ្មី តាស៊ីក្លូ។ រីឯការប្រើប្រាស់ពាក្យ ក៏វាខិតខំបង្វែងដានដែរ កុំអោយគេចំណាំ ដោយវាមិនប្រើប្រាស់ ពាក្យកាប់សំលាប់ ប៉ុន្តែវានៅប្រើប្រាស់ដដែល ពាក្យពាលាអាវ៉ាសែបាតសង្គម សំរាប់ដៀលកូនខ្មែរដទៃ មិនថាស្រី ឬប្រុស ដែលប្រើប្រាស់អិនរើណែត។
ប្រកាសនេះ ក៏ដាស់តឿនផងដែរ គ្រប់កូនខ្មែរ ប្រុងប្រយត្នជានិច្ច អ្វីដែលអាចកើតឡើង ដល់ខ្លួន ដោយសារភាពស្ទើរពូជ របស់ឈ្មោះ អ៊ីណារិទ្ធ ឬ ឈ្មោះតាស៊ីក្លូ។
តាមសំគាល់ហូរហែរ, វាបានប្រើប្រាស់ពាក្យហៅ "ចៅ" ដើម្បីអោយអ្នកស្មារតីទន់ ហៅវា "តា" ប៉ុន្តែក្រញ៉ាំពាក្យអសុរស បាតសង្គម វាសំងំលាក់ជានិច្ចពីក្រោយខ្នងវា ពេលវាម៉ួម៉ៅអ្នកណា ច្បាស់ជា វាលែងហៅ "ចៅ" ប៉ុន្តែ វា"ជេរ" បញ្ចេញសុទ្ធពាក្យបាតសង្គម ដែលវាបានស្តុកទុក តាំងពីច្រើនឆ្នាំ ក្នុងខួរមិនគ្រប់ពូជ របស់វា។
  • ខែមិនា ២០០៩, ក្រុមអភិបាល បណ្តាញសង្គម "មិត្តលាភ" បានលុបចេញ សមាជិកភាព របស់ឈ្មោះតាស៊ីក្លូ និងរបស់ឈ្មោះឃាដករស៊ីឈ្នួល ពីបណ្តាញសង្គម "មិត្តលាភ"។
នៅបណ្តាញសង្គម "ខ្មែររាល់ថ្ងៃ" ៖
  • បន្ទាប់ពីតែលតោល ដោយម៉ួរម៉ៅហឹង្សាគុំគួន អស់ពេលជាងមួយខែ និងដោយដឹងថាគេគ្រប់គ្នា ស្គាល់ចរិកមិនគ្រប់ពូជ របស់វា, ថ្ងៃ ២០ មេសា ២០០៩, វា(អ៊ីណារិទ្ធ ឬ តាស៊ីក្លូ) បានសរសៀរចុះឈ្មោះជា "ឃាដករស៊ីឈ្នួល" ចូលសមាជិកបណ្តាញសង្គម "ខ្មែររាល់ថ្ងៃ" ដែលមានដើមត្នោតមួយ ជាម្ចាស់បណ្តាញសង្គម។ ដំបូង វាបានចំលង ខ្លឹមសារប្រកាស របស់វា ដៀលកាប់សំលាប់ បាញ់បំបែកក្បាល ពីបណ្តាញសង្គម ដទៃ ដាក់ប្រកាស លើបណ្តាញសង្គម "ខ្មែររាល់ថ្ងៃ"។
  • តំរូវតាមសំណូមពរតាមអ៊ីមែវល៍ របស់ប្រិយមិត្តអ្នកអាន ដែលធ្លាប់ត្រូវបានរងគ្រោះ និងបានស្គាល់ចរិក របស់វា និង តំរូវតាមសំណូមពរ របស់ក្រុមអភិបាល, ដើមត្នោតមួយ បានសំរេចសរសេរ "សាររំលឹកឃាដករស៊ីឈ្នួល" នៅថ្ងៃ ២៦ មេសា ២០០៩ គឺ ក្រោយពីវាបាន ចូលជាសមាជិកបណ្តាញសង្គម "ខ្មែររាល់ថ្ងៃ" បានចំនួន ៦ ថ្ងៃ។
  • មួយថ្ងៃក្រោយមក​, ក្រុមអភិបាល បណ្តាញសង្គម "ខ្មែររាល់ថ្ងៃ" ប្រជុំគ្នាសំរេចភាគច្រើន និងតាមសំណូមពរ អ៊ីមែវល៍ ពីច្រើនកូនខ្មែរ ក្នុងនោះមានអ៊ីមែវល៍ របស់ម្ចាស់បណ្តាញសង្គម មិត្តលាភ ផង , លុបចេញ សមាជិកភាព ឈ្មោះឃាដករស៊ីឈ្នួល។ ក្រុមអភិបាល បណ្តាញសង្គម "ខ្មែររាល់ថ្ងៃ" មានគំរោងដកចេញ សមាជិកភាព ឈ្មោះតាស៊ីក្លូ តាំងពីមួយខែ មុនការដកចេញ សមាជិកភាព ឈ្មោះឃាដករស៊ីឈ្នួល ប៉ុន្តែមានច្រើនគ្នា ប្រតិកម្មជេរ ជនឡប់ពូជឈ្មោះតាស៊ីក្លូ ធ្វើអោយជនឡប់ពូជរូបនេះ ទាន់ហន់ដកចេញខ្លួនឯង សមាជិកភាព របស់ខ្លួន។
នៅបណ្តាញសង្គម "ទស្សនៈស្ត្រី"
ជនឡប់ពូជឈ្មោះតាស៊ីក្លូ បានប្រើប្រាស់ នៅបន្ទប់ជជែក សុទ្ធតែពាក្យអសុរស អាសអាភាស ប៉ះពាល់អារម្មណ៍សមាជិក ជាពិសេសស្រ្តី ជាហេតុធ្វើអោយ សមាជិកប្រុសស្រី នៅទីនោះ ប្រតិកម្មតប និងក្រុមអភិបាល បានលុបចេញបន្តបន្ទាប់ ពាក្យអសុរសពាលា របស់ជនឡប់ពូជរូបនេះ។
នៅប្រព័ន្ធប្លក Wordpress ៖
ដោយគ្រប់គ្នា​ នៅបណ្តាញសង្គម បានដឹងចរិកពាល របស់វា និងរាំងខ្ទប់វា មិនអោយចូល បណ្តាញសង្គម របស់គេ, វាទ្រាំមិនបាន ក៏បង្កើតប្លក​ ឈ្មោះតាស៊ីក្លូ នៅប្រព័ន្ធប្លក Wordpress ជាមធ្យោបាយ ប្រើប្រាស់ពាក្យអសុរសពាលា ដៀលគ្រប់កូនខ្មែរ តាមខួរវិលវល់ របស់វា។ វាប្រើប្រាស់ វិធីអូសទាញ កូនខ្មែរ នៅប្រព័ន្ធប្លក Wordpress ដែលមិនដឹងធាតុពិត របស់វា ដើម្បីជាកំលាំង សំរាប់ដៀលកូនខ្មែរដទៃ ដែលមានកូនខ្មែរខ្លះ ភ្លេចខ្លួន គ្មានបានវិភាគ បានរីករាយសើចក្អាកក្អាយ ជាមួយវា ពេលវាប្រើប្រាស់ពាក្យអត់ពូជ ដៀលកូនខ្មែរដទៃ។
ថ្ងៃនេះ វាខ្ចីកំលាំងអ្នកដែលសើចក្អាកក្អាយ ជាមួយវា ដើម្បីដៀលកូនខ្មែរដទៃ, ថ្ងៃក្រោយ វានឹងខ្ចីកំលាំងកូនខ្មែរផ្សេង ដើម្បីដៀលកូនខ្មែរ ដែលថ្ងៃនេះ សើចក្អាកក្អាយ ជាមួយវា។
សូមគ្រប់កូនខ្មែរ ប្រុងប្រយត្ន ការពារ ដែលអាចមានរឿងចឹង នឹងកើតឡើង លើខ្លួន​ ដោយសារជនឡប់ពូជ​ឈ្មោះតាស៊ីក្លូ។
ដូចដែលគ្រប់កូនខ្មែរបានឃើញស្រាប់, វាបានប្រើប្រាស់ពាក្យពាលសុរស បំភ្លើសបញ្ឆិតបញ្ឆៀង​ដាក់ដើមត្នោតមួយ ដែលពីមុន វាហ្នឹងហើយ បានផ្ញើញឹកញាប់ អ៊ីមែវល៍ ទៅ khmeritforyou@gmail.com (ឬ ដើមត្នោត មួយ) សួរពីចំងល់ពត៌មានវិទ្យា,​ដើមត្នោតមួយ ជាញឹកញាប់ តបតាមអ៊ីមែវល៍ ពន្យល់វា។
អ្វីទាំងអស់ ដែលដើមត្នោត មួយ បានរៀបរាប់ខាងលើ អាចគ្រប់គ្រាន់បំភ្លឺ ដល់គ្រប់កូនខ្មែរ សំរាប់ប្រុងប្រយត្ន ឬ សំរាប់ចៀសវាង តាមការវិភាគរៀងខ្លួន។
បញ្ជាក់ ៖

- ជនស្ទើរពូជ ដែលពាក្យសាមញ្ញ ហៅថា ជនស្ទើរទឹក ឬ ជនមិនគ្រប់ទឹក ឬ ជនកន្លះក្អម

- ជនឡប់ពូជ ដែលពាក្យសាមញ្ញ ហៅថា ជនឡប់ទឹក

0 វិចារ:

ដាក់ចំណាំ និង ចែករំលែក