ខ្មែរអាយធី សំរាប់អ្នក ធ្វើបដិវត្តមិនប្រើប្រាស់ ព្យាង្គតំរួត ពីក្រោមព្យញ្ជនៈ ម្ , ឧទាហរ សម្រាប់ ត្រូវតែជា សំរាប់!! សង្ឃឹម ទស្សនាករ នឹងទទួលបាន រាល់ចំណេះខំព្យូរើ លំអិត/ល្អៗ ពី ខ្មែរអាយធី សំរាប់អ្នក!!

វិធីបញ្ចូលរូបភាពទៅលើក្បាលទំព័រ នៃប្លក

ដើម្បីអោយប្លករបស់អ្នកទាក់ចិត្តអ្នកអាន, អ្នកគួរបញ្ចូលរូបថតទៅលើក្បាលនៃប្លក របស់អ្នក ។ ចំពោះ blogger : ចូលប្លករបស់អ្នក​ (វាយឈ្មោះនិងលេខសំងាត់) ចុចលើអក្សរ Dashboard (ថិតនៅផ្នែកខាងលើនៃទំព័រប្លក) ចុច Layout ផ្ទាំងខាងក្រោមនឹងបង្ហាញចេញមកជាឧទាហរ៖

ចុចលើអក្សរ Edit នៅជួរ Khmer IT for you (Header) ចុចលើ Browse ដើម្បីទាញយក រូបថតពីក្នុង ខំព្យូរើបស់អ្នក ចុច SAVE CHANGES និងទទួលបានរូប ដាក់លើក្បាលនៃ ប្លក របស់អ្នកដូច សេចក្តីប្រាថ្នា
បញ្ជាក់៖
  1. - ដើម្បីបង្រួមរូបថតអោយតូចល្មមដាក់លើក្បាលទំព័រប្លក, អ្នកចូលទៅក្នុង Start Programs Accessories Paint
  2. - ក្នុង Paint, អ្នកបើករូបថតចេញ ​ ចុចលើមែនញាវ Images Stretch/Skew 50%លើ 50%ក្រោម ក្នុង Stretch
  3. - អ្នកធ្វើដូចនេះ លុះត្រាអ្នកយល់ថាពេញចិត្តជាស្ថាពរ
ចំពោះ wordpress :
ចូលប្លករបស់អ្នក​ (វាយឈ្មោះនិងលេខសំងាត់) ចុចលើអក្សរ My Dashboard Presentation Custom Image Header Browser Upload ដូចបានបង្ហាញក្នុងរូប
នេះជាលទ្ធផល នៃការបញ្ចួលរូបភាព ទៅក្បាលនៃប្លក Wordpress
ចំណាំ៖
មានតែ Themes មួយចំនួនក្នុង Wordpress ដែលអាចអនុញ្ញាតិអោយ​ ដាក់បញ្ចូលរូបភាព ទៅក្បាលនៃប្លក (Blog Header)ហើយThemes ខ្លះមិនអាចដាក់ ចំណងជើងទំព័រ ចំណងជើងប្រកាសជាអក្សរខ្មែរ។ Themesដែលអាចដាក់ រូបភាពលើក្បាលប្លកបាននោះគឺ៖
ឈ្មោះ Themes ទំហំក្បាលប្លក ចំ.ទំព័រ ចំ.ទំព័រខ្មែរ ចំ.ប្រកាសខ្មែរ តាក់តែង វាយតំលៃ
Ambiru 500*225 ខាងលើ 0 0 អន់អន់
Benevolence 700*225 0 0 0 អន់អន់
Blix :690*115 ខាងលើ 0 បាន បានអន់
Chaotic Soul 760*151 0 0 បាន អន់អន់
Connections 741*142 ខាងលើ បាន 0 បានអន់
Contempt 750*140 ខាងលើ បាន បាន បានល្អ
Cutline 770*140 ខាងលើ បាន បាន បានល្អ
Day Dream 527*273 ខាងលើ បាន បាន បានល្អ
Fjords04 900*200 0 0 បាន អន់អន់
Freshy 780*95 ខាងលើ បាន សរសេរ ប្រកាស(អន់) បាន អន់
Greenery 740*176 ខាងលើ អន់ អន់ បានអន់
Iceburgg 790*150 ខាងលើ បាន បាន បាន ល្អណាស់
K2-lite 780*200 ខាងលើ បាន 0 អន់អន់
Kubrick 760*200 0 0 0 អន់ អន់
MistyLook 760*189 ខាងលើ 0 0 បាន អន់
Neat 700*200 0 0 0 បានអន់
Neo-sapien 480*250 ខាងលើ បាន បាន បាន ល្អ
Ocean Mist 736*229 ខាងលើ បាន បាន បាន ល្អ
Pool 600*150 ខាងលើ បាន បាន បាន ល្អ
Pressrow 770*200 ខាងលើ 0 បាន អន់ អន់
Regulus 730*140 ខាងលើ បាន បាន បានល្អណាស់
Rubric 215*150 0 0 បាន អន់ អន់
Sapphire 750*180 0 0 បាន អន់អន់
Tarski 720*180 ខាងលើ បាន បាន បានល្អ
បញ្ជាក់៖
  1. អ្នកអាចដូរ Themes ក្នុង Wordpress ដោយចូលMy Dashboard Presentation Themesហើយជ្រើសយក Themes តាមចិត្តចង់
  2. ចំពោះឈ្មោះ Themes ដែលមានអក្សរ ពណ៌ក្រហមក្នុងតារាង ជាThemes ដែលគួរប្រើ សំរាប់ប្លកអក្សរខ្មែរ

5 វិចារ:

  1. khmerpoemboy says

    It is good, i will do it then. thanks


    trajoke says

    កុំភ្លេចចុះឈ្មោះក្នុងកម្មវិធី Cambodia Blogger Summit ណា ៖
    http://cloggersummit.wikispaces.com/


    sreyphea123456 says

    ខ្ញុំ​មិន​អាច​ដាក់​ចូល​ភាព​នៅ ទំព័រ
    ខាង​លើ​បាន​ទេ!
    ខ្ញុំ​បាន​អនុវត្ត​តាម​អ្វី ដែល​បង​បាន​ដាក់
    អោយ​ហើយ​តែ​រក​មិន​មាន​នៅ ក្នុង​នោះ
    ទេ!


    Anonymous says

    អរគុណណាស់I.T!!!! ញុំកំពុងតែចង់ធ្វើប្លកញុំ
    ផង ហើយគាប់ជួនញុំឃើញទំព័រនេះញុំក៏ចូលម៉ោ
    មើលតិចទៅ!!!! តែប៉ុននេះ រៀបរយហើយ។


    khmerit says

    ស្វាគម ជានិច្ច!


ដាក់ចំណាំ និង ចែករំលែក