ខ្មែរ អាយធី សំរាប់ អ្នក ធ្វើបដិវត្តមិនប្រើប្រាស់ ព្យាង្គតំរួត ពីក្រោម ព្យញ្ជនៈ ម្ , ឧទាហរ សម្រាប់ ត្រូវតែ ជា សំរាប់!! សង្ឃឹម ទស្សនាករ នឹង ទទួលបាន រាល់ចំណេះ ខំព្យូរើ លំអិត/ល្អៗ ពី ខ្មែរ អាយធី សំរាប់ អ្នក!!

May 1, 2018 / ប្លាកសំគាល់៖ ,

វេយ្យករ ខ្មែរ: គុណកិរិយា នៃ កំរិត - Adverbs of degree

គុណកិរិយា-Adverb ជា ពាក្យ សំរាប់ បន្ថែម គុណភាព ដល់ មួយ កិរិយា។ ផងដែរ ដល់ មួយ គុណនាម, មួយដទៃ គុណកិរិយា, មួយ ប្រយោគ, ឬ មួយ ទាំងមូល ឃ្លា, និង យ៉ាងហោច មួយ នាម ក្រុមពាក្យ (noun phrase)

វិចារ (0) / Read More

ដាក់ចំណាំ និង ចែករំលែក

December 30, 2013 /

ការជូនពរ (Wishes) ឆ្នាំថ្មី (New Year) សកល !!!
We wish our "ខ្មែរអាយធី សំរាប់អ្នក  KhmerITForYou" blog's visitors  a very happy New Year.

យើង ជូនពរយើង ជូនពរ ពួកទស្សនាករ នៃ ប្លក "ខ្មែរអាយធី សំរាប់អ្នក  KhmerITForYou" របស់យើង មួយ ឆ្នាំថ្មី រីករាយ បំផុត។
If you're staying home for New Year, we wish you great cheer. If you're trying to get away for New Year, we wish you great success.

បើ រាល់គ្នា កំពុងនៅផ្ទះ សំរាប់ ឆ្នាំ ថ្មី, យើង ជូនពរ រាល់គ្នា ភាពរីករាយ ប្រពៃ។ បើ រាល់គ្នា កំពុងព្យាយាម ចេញដើរ សំរាប់ ឆ្នាំ ថ្មី, យើង ជូនពរ រាល់គ្នា ភាពជោគជ័យ ប្រពៃ។

វិចារ (0) / Read More

ដាក់ចំណាំ និង ចែករំលែក

August 9, 2013 /

How to install Khmer Unicode fonts for Android on your smart phone


https://www.facebook.com/photo.php?fbid=562141107166091&set=a.446256725421197.94244.435746146472255&type=3&theater


Download "How to install Khmer Unicode for Android on your smart mobile"
http://deumtnout.files.wordpress.com/2012/09/how-to-install-khmer-unicode-for-android.pdf


ចុច ទាញយក ឯកសារ ណែនាំ តំលើង ក្រមអក្សរ ខ្មែរ លើ ទូរសព្ទ បញ្ញា ប្រព័ន្ធ ប្រតិបត្តិ អែនរ៉យដ៍ របស់អ្នក
http://deumtnout.wordpress.com/2012/09/18/great-historical-events-of-cambodia

http://khmeritforyou.blogspot.fr

  
Download Khmer fonts for your smart mobile for Android
ចុច ទាញយក ក្រមអក្សរ ខ្មែរ សំរាប់ ទូរសព្ទ បញ្ញា ប្រព័ន្ធ ប្រតិបត្តិ អែនរ៉យដ៍ របស់អ្នក
https://docs.google.com/file/d/0B-W7QzAU2MNSR1ZGRm02RVp0WEk/edit?pli=1

វិចារ (1) / Read More

ដាក់ចំណាំ និង ចែករំលែក

January 1, 2011 /

ទំព័រ បទពិសោធ សំរាប់ ឆ្នាំ ថ្មី សកល!!

អធ្រាធ សួស្តី
មួយ ឆ្នាំ កន្លង, អ្នក បានធ្វើ អ្វី ខ្លះ សំរាប់ កូនខ្មែរ, សង្គម ខ្មែរ, ប្រទេសខ្មែរ, សហគម ខ្មែរ ពី គ្រប់ ជើងមេឃ ជុំវិញ ពិភពលោក?

ពិត ជា មួយ សំណួរ មាន មហាសមុទ្រ ចំលើយ ដែល ចំលើយ នីមួយ អា-ស្រ័យ លើ កូនខ្មែរ មួយនាក់ៗ បានសរសេរ សរុប រាល់ទង្វើ ខ្លួនផ្ទាល់ នៃ មួយ ឆ្នាំ កន្លង បានធ្វើ សំរាប់ កូន ខ្មែរ, សង្គម ខ្មែរ, ប្រទេសខ្មែរ និង សហគម ខ្មែរ។

រាល់ទង្វើ នៃ មួយ ឆ្នាំ កន្លង ប្រាកដ មាន ច្រើន ទង្វើ ប្រពៃ និង មាន មិនតិច ទង្វើ ឆ្គង, ទោះ យ៉ាងណា នោះ ជា បទពិសោធ ជីវិត, បទពិសោធ សង្គម សំរាប់ ខ្លួនផ្ទាល់, កូន ខ្មែរ, សង្គម ខ្មែរ, ប្រទេស ខ្មែរ និង សហគម ខ្មែរ ដែល ត្រូវ ត្រៀម ឈានទៅ ភាពប្រពៃជាង ក្នុង ទំព័រ ឆ្មាំ ថ្មី ២០១៤។

អាច ទទួលបាន បទពិសោធ ខ្លួនផ្ទាល់ ពី ឆ្នាំ ចាស់ សំរាប់ ផ្លាស់ ស្ថានភាព ជីវិត នៅ ពេញ មួយ ឆ្នាំ ថ្មី, លុះត្រា រាល់គ្នា ត្រូវតែ ចេះ សរសេរ សរុបឡើងវិញ ផ្ទាល់ រាល់ ទង្វើ ប្រពៃ, ទង្វើ ឆ្គង នៃ ឆ្នាំ ចាស់ សំដៅ ផ្លាស់ អារម្មណ៍ ត្រៀម ដំណើរ/គំរោង ជីវិត ខ្លួនផ្ទាល់ នៅ ពេញ មួយ ឆ្នាំ ថ្មី ២០១៤។

សរុបឡើងវិញ បែប នោះ ទើប អ្វី រាល់គ្នា បានធ្វើ កាល ឆ្នាំ ចាស់ កន្លង នឹង ប្រាកដ មាន ប្រយោជ ជា បទពិសោធ ផ្ទាល់ សំរាប់ រាល់គំរោង ត្រូវ ធ្វើ ក្នុង ពេញ មួយ ឆ្នាំ បន្ទាប់។
ស្រដៀង ពាក្យ របស់ អ្នក បញ្ញា ខ្នាត ពិភពលោក ឈ្មោះ Albert Einstein
"Learn from yesterday, live for today, hope for tomorrow. The important thing is not to stop questioning." Albert Einstein

Learn From Yesterday - រៀន រាល់អ្វី ពី អតីត មានន័យ ទាញ បទពិសោធ ពី រាល់ទង្វើ កន្លង

Live For Today - រស់នៅ សំរាប់ ថ្ងៃនេះ មានន័យ មាន ជីវិត (ចន្លោះ ពេល ពី កើត ដល់ ស្លាប់) សំរាប់ បំរើ ប្រយោជ ខ្លួនផ្ទាល់, គ្រួសារ, មហាជន ខ្មែរ, សង្គម ខ្មែរ, ប្រទេសខ្មែរ, សហគម ខ្មែរ និង មនុស្សជាតិ

Hope For Tomorrow - សង្ឃឹម សំរាប់ ស្អែក មានន័យ រាល់ទង្វើ បច្ចុប្បន្ន នៃ ជីវិត ត្រូវតែ មាន គោលដៅ ពិត ឈាន អភិវឌ្ឍ សំរាប់ អនាគត

The important thing is not to stop questioning - របស់ សំខាន់ សំរាប់ ជីវិត គ្មាន អ្វី ក្រៅ ពី គ្មាន ឈប់ ទង្វើដាក់សំណួរ មានន័យ ដាក់សំណួរ ជានិច្ច សំដៅ រកមើល ហេតុ និង ផល របស់ បញ្ហា ឬ ចំងល់ ព្រោះ រាល់អ្វី ទាំងអស់ លើ លោក កើត មក និង បាត់ ទៅវិញ តាម ហេតុ និង ផល (Causes and Effects) របស់ពួកវា ផល នេះ បាន ពី ហេតុ នោះ, ផល នោះ បាន ពី ហេតុ នោះ...មួយ ឬ ច្រើន ហេតុ។ និង, ហេតុ និង ផល ត្រូវបាន ប្តូរឈ្មោះ ហូរហែរ គ្មាន ទីបញ្ចប់

ជូនពរ រាល់កូនខ្មែរ ពី គ្រប់ ជើងមេឃ ទាំង ក្នុងប្រទេស ទាំង ឯនាយសមុទ្រ មួយ ឆ្នាំ ថ្មី ប្រពៃ បំផុត។

វិចារ (1) / Read More

ដាក់ចំណាំ និង ចែករំលែក

December 31, 2010 /

CountDown (រាប់ចុះ) នៅទីលាន Times Square, ក្រុង New York (NYC), ចុះនៅប្រទសខ្មែរ?

យប់សួស្តី, អ្នករាល់គ្នា!២ ម៉ោង ទៀត ដល់ អធ្រាធសួស្តី ឆ្លងឆ្នាំ នៅ ប្រទេសខ្មែរ ហើយ … នឹង ជិតភ្លឺសួស្តី អ្នករាល់គ្នា!
មើល កំសាន្ត អារម្មណ៍ CountDown (រាប់ចុះ) ឆ្លងឆ្នាំ នៅទីលាន Times Square, ក្រុង New York (NYC)

ចុះ ប្រទេសខ្មែរ វិញ??

វិចារ (1) / Read More

ដាក់ចំណាំ និង ចែករំលែក

June 28, 2010 / ប្លាកសំគាល់៖ , , ,

ដាក់ចំណាំ និង ចែករំលែក

June 7, 2010 / ប្លាកសំគាល់៖ , , ,

វិធីបង្កើតរហ័ស កម្មវិធីអនុវត្ត “ វចនានុក្រម គ្រប់ភាសា គ្រប់ជំនាញ” សំរាប់អ្នក

ចុចផ្ទុកចុះ (click to download) វិធីបង្កើតរហ័ស កម្មវិធីអនុវត្ត “ វចនានុក្រម គ្រប់ភាសា គ្រប់ជំនាញ” សំរាប់អ្នក ជាទំរង់ PDFផ្ទុកចុះ (download)៖

មូលដ្ឋានទិន្នន័យ (Database) ពាក្យ សំរាប់វចនានុក្រម (ខ្មែរ, ចិន, សៀម, យួន, ខរៀ, ជប៉ុន, អ៊ីងគ្លីស, បារាំង, ស្ពេនិស្ហ​, ផតឈើហ្គីស, ហ្សឺមឹន, ...)

កញ្ចប់ អក្សរកូដ (codes) សំរាប់វចនានុក្រម

មនុស្ស និង ភាសា ជារបស់ គ្មានអាចផ្តាច់ពីគ្នា ក្នុងជីវិតមនុស្ស ទោះ នោះជា ភាសាកាយវិការ ឬ ភាសា គ, ភាសាស្ទាប ឬ ភាសាងងិត, ភាសាក្រសែភ្នែក ឬ ភាសាសំលេង, ភាសាអត្ថបទកំណាព្យ ឬ ភាសាអត្ថបទសំរាយ, …, ពួកវាសុទ្ធសឹង ត្រូវបានប្រើប្រាស់ សំរាប់ស្តែងចេញ អារម្មណ៍ របស់មនុស្ស លើមួយបញ្ហា។ 

ប្រាកដណាស់ ប្រទេសខ្មែរ មានវប្បធម៌ របស់ខ្លួន ប៉ុន្តែកូនខ្មែរត្រូវតែទទួលយកផងដែរ វប្បធម៌សកល ជាវប្បធម៌ជឿនលឿន របស់អង្គការសហប្រជាជាតិ ដែលផ្តល់តំលៃលើ រាល់សិទ្ធិ របស់មនុស្ស ក្នុងនោះមាន វប្បធម៌ប្រជាធិបតេយ្យ (រាល់មនុស្ស ទាំងនាយករដ្ឋមន្ត្រី ទាំងរាស្ត្រ ទាំងពួកសំដីព្រៃ ទាំងពួកសំដីស្រុក… មានសិទ្ធិស្មើគា្ន ចំពោះច្បាប់), វប្បធម៌ហ្សឹនដឺរ (Gender) ជា វប្បធម៌សិទ្ធិស្មើគ្នា រវាងប្រុស និង ស្រី, វប្បធម៌បំបាត់ពួកជនផ្តាច់ការ ពីគ្រប់ប្រទេស,… 

លើសហ្នឹង, គ្រប់កូនខ្មែរ ត្រូវតែចេះរស់នៅ បែបប្រាកដនិយម (pragmatism) ផ្អែកលើ ហេតុនិងផល (Causes & Effects) សំរាប់ដោះស្រាយ ត្រឹមត្រូវហេតុផល (logic) រាល់បញ្ហាបានប្រទៈ និង គួរចៀសវៀង រស់នៅ បែបរវើរវាយជ្រុលនិយម តាមសាសនា ព្រោះអ្វីទាំងអស់ ជំវិញខ្លួនអ្នក បាន/កំពុង/នឹង កើតឡើង តាមហេតុនិងផល៖ ផលនេះ ជាហេតុ របស់ផលនោះ ៗ ជាហេតុ របស់ផល បន្ទាប់... និងហូរហែរ... គ្មានទីចប់... និង តាមហេតុផលហ្នឹងហើយ គ្រប់កូនខ្មែរ អាចវាយតំលៃត្រឹមត្រូវ រាល់បញ្ហាបានប្រទៈ លែងជឿសំដីខ្វះហេតុ ឬ ចេះបញ្ចៀសហេតុ មិនអោយកើតផល ឬ ចេះបង្កើតហេតុ សំរាប់ទាញផល។ 

ទ្រឹស្តី ហេតុ និង ផល ជាទ្រឹស្តីវិទ្យាសាស្ត្រ និង ជាគ្រឹះផងដែរ សំរាប់អភិវឌ្ឍ រាល់វិទ្យាសាស្ត្រ ឈានដល់ ភាពប្រពៃ (performance) លើគ្រប់វិស័យ នៃពិភពលោក។ 

ក្រលេកមើល សង្គមខ្មែរ ឬ សហគមខ្មែរ បច្ចុប្បន្ន, ហេតុមេច ជាទូទៅ កូនខ្មែរ ក្នុងប្រទេសខ្មែរ ចេះមិនស្ទាត់ ភាសាបរទេស ពួកខ្លួន បានសិក្សា? និង ចុះហេតុមេច ភាគច្រើន កូនខ្មែរធំដឹងក្តី នៅបរទេស, ក្នុងនោះមាន ប្រទេសបារាំង សហរដ្ឋអាមេរិក... ដែលមានចំនួនកូនខ្មែរ រស់នៅរាប់សិបម៉ឺន ជិតលាន នាក់, បែរជាអត់ចេះអក្សរខ្មែរ សូម្បីមួយតួ? 

មានច្រើនកត្តា (factors) ក្នុងនោះ មានកត្តាអប់រំ របស់គ្រួសារ, កត្តាបរិថានសង្គម, កត្តាចំណូលចិត្ត,...., កត្តាសំភារៈសិក្សាភាសា។ 

កត្តាសំភារៈសិក្សាភាសា ជា មួយនៃកត្តាសំខាន់មិនអន់ សំរាប់អភិវឌ្ឍ ចំណេះភាសា ចំណេះផ្ទាល់ខ្លួន របស់កូនខ្មែរ ទាំងកូនខ្មែរ ក្នុងប្រទេស និង កូនខ្មែរ ឯនាយសមុទ្រ។

ចង់ចេះស្ទាត់ ភាសាបរទេស ត្រូវតែចេះស្ទាត់សិន ភាសាកំណើត ពិតជាមិនខុស មិនថា ភាសាបរទេសវិស័យជំនាញ ឬ ភាសាបរទេសប្រាស្រ័យសាមញ្ញ ប៉ុន្តែតំរូវការសំខាន់ សំរាប់កូនខ្មែរអ្នកសិក្សា រាល់ចំណេះ គឺ សំភារៈសិក្សាភាសា វាជាស្ពានចំលងទៅមក ពួកគេ ពីភាសាបរទេស មកភាសាខ្មែរ, ពីភាសាខ្មែរ ទៅភាសាបរទេស ក្នុងនោះមានជាចំបង វចនានុក្រម។ 

បច្ចុប្បន្ន សង្គមខ្មែរ ខ្វះសឹងគ្រប់វចនានុក្រមជំនាញ ក្នុងនោះមាន ជំនាញពេទ្យ, ជំនាញច្បាប់, ជំនាញកសិកម្ម, ... និង ខ្វះសំបើម អ៊ី-វចនានុក្រម (e-dictionary) សំរាប់ប្រើប្រាស់ផ្ទាល់ ជាមួយខំព្យូរើ។ 

សំរាប់ជំរុញ ការអភិវឌ្ឍ អ៊ី-វចនានុក្រម ធម្មតា ឬ ជំនាញ, កំរងចំណេះខំព្យូរើ "វិធីបង្កើតរហ័ស កម្មវិធីអនុវត្ត វចនានុក្រម គ្រប់ភាសា គ្រប់ជំនាញ សំរាប់អ្នក" នេះ នឹងជា មួយនៃរ៉ែចំណេះ មានប្រយោជសំបើម ជាទុន សំរាប់គ្រប់កូនខ្មែរ អភិវឌ្ឍតាមប៉ង គ្រប់ប្រភេទវចនានុក្រម។ 

ប្រទេសនីមួយ អាចត្រូវបានអភិវឌ្ឍខ្លាំង អាស្រ័យប្រជាពលរដ្ឋ នៅប្រទេសនោះ មានចំណេះអប់រំ ខ្ពស់។

រាល់ពេលនិយាយ/សរសេរ ភាសាបរទេស ក្នុងនោះមាន ភាសាបារាំង ភាសាអ៊ីងគ្លីស-អឺមែរិខឹន..., អ្នកត្រូវតែចាប់អារម្មណ៍ដំបូង ន័យនៃពាក្យ, នាម(noun) គុណនាម(adjective) កិរិយា(verb) គុណកិរិយា(adverb)... , ទីតាំង របស់ពាក្យ លើឃ្លា, ការចែកកិរិយា,... បើមិនចឹង អ្នកស្តាប់ គ្មានយល់ អ្វីអ្នកបាននិយាយ/បានសរសេរ។

វិចារ (3) / Read More

ដាក់ចំណាំ និង ចែករំលែក