ខ្មែរអាយធី សំរាប់អ្នក ធ្វើបដិវត្តមិនប្រើប្រាស់ ព្យាង្គតំរួត ពីក្រោមព្យញ្ជនៈ ម្ , ឧទាហរ សម្រាប់ ត្រូវតែជា សំរាប់!! សង្ឃឹម ទស្សនាករ នឹងទទួលបាន រាល់ចំណេះខំព្យូរើ លំអិត/ល្អៗ ពី ខ្មែរអាយធី សំរាប់អ្នក!!

January 1, 2011 /

ទំព័របទពិសោធ សំរាប់ឆ្នាំថ្មីសកល!!


អធ្រាធសួស្តី!

មួយឆ្នាំកន្លង, អ្នកបានធ្វើអ្វីខ្លះ សំរាប់កូនខ្មែរ សំរាប់សង្គមខ្មែរ សំរាប់ប្រទេសខ្មែរ សំរាប់សហគមខ្មែរ ពីគ្រប់ជើងមេឃ លើពិភពលោក?
ជាសំណួរ មានមហាសមុទ្រចំលើយ ដែលចំលើយនីមួយ អាស្រ័យ កូនខ្មែរម្នាក់ៗ បានសរសេរសរុប រាល់ទង្វើមួយឆ្នាំកន្លង របស់ផ្ទាល់ខ្លួន របស់កូនខ្មែរ របស់សង្គមខ្មែរ របស់ប្រទេសខ្មែរ របស់សហគមខ្មែរ។

រាល់ទង្វើមួយឆ្នាំកន្លង ប្រាកដមានច្រើនទង្វើប្រពៃ និងមានមិនតិចទង្វើឆ្គង ទោះយ៉ាងណា នោះជា បទពិសោធជីវិត បទពិសោធសង្គម សំរាប់ផ្ទាល់ខ្លួន សំរាប់ កូនខ្មែរ សង្គមខ្មែរ ប្រទេសខ្មែរ សហគមខ្មែរ ត្រៀមឈានរកភាពប្រពៃជាង របស់ទំព័រឆ្មាំថ្មី ២០១១។

អាចទទួលបានបទពិសោធផ្ទាល់ ពីឆ្នាំចាស់ សំរាប់ផ្លាស់ស្ថានភាពជីវិត នៅពេញមួយឆ្នាំថ្មី,  រាល់គ្នាត្រូវតែចេះសរសេរ សរុបឡើងវិញផ្ទាល់ រាល់ទង្វើប្រពៃ រាល់ទង្វើឆ្គង របស់ឆ្នាំចាស់ សំដៅផ្លាស់អារម្មណ៍ ត្រៀមដំណើរ/គំរោងជីវិតផ្ទាល់ នៅពេញមួយឆ្នាំថ្មី។

បែបនោះ ទើបអ្វី រាល់គ្នាបានធ្វើកន្លង កាលឆ្នាំចាស់ នឹងប្រាកដមានប្រយោជ ជាបទពិសោធផ្ទាល់  សំរាប់រាល់គំរោងត្រូវធ្វើ ពេញមួយឆ្នាំបន្ទាប់។

ស្រដៀងពាក្យ របស់អ្នកបញ្ញាខ្នាតពិភពលោក ឈ្មោះ Albert Einstein
"Learn from yesterday, live for today, hope for tomorrow. The important thing is not to stop questioning." Albert Einstein

Learn From Yesterday - រៀនរាល់អ្វី ពីអតីត៖ ទាញបទពិសោធ ពីរាល់ទង្វើកន្លង

Live For Today - រស់សំរាប់ បច្ចុប្បន្ន៖ មានជីវិត (ពីកើត ដល់ស្លាប់) សំរាប់បំរើប្រយោជ ផ្ទាល់ខ្លួន / គ្រួសារ / កូនខ្មែរ / សង្គមខ្មែរ / ប្រទេសខ្មែរ / សហគមខ្មែរ / មនុស្សជាតិ

Hope For Tomorrow - សង្ឃឹម សំរាប់អនាគត៖ រាល់ទង្វើបច្ចុប្បន្ន របស់ជីវិត ត្រូវតែមាន គោលដៅអភិវឌ្ឍ សំរាប់អនាគត

The important thing is not to stop questioning - របស់សំខាន់សំរាប់ជីវិត គ្មានអ្វីក្រៅពី គ្មានឈប់ដាក់សំណួរ៖ ដាក់សំណួរជានិច្ច សំដៅរកមើល ហេតុ/ផល របស់បញ្ហា ព្រោះ រាល់អ្វីទាំងអស់ លើលោក កើតមក និង បាត់ទៅវិញ តាម ហេតុ និង ផល (Causes and Effects), ផលនេះ បានពីហេតុនេះ ផលនោះ បានពី មួយ/ច្រើនហេតុ ឬ ច្រើនហេតុ … និង ហូរហែរ គ្មានទីបញ្ចប់

ជូនពរ រាល់កូនខ្មែរ ពីគ្រប់ជើងមេឃ ទាំងក្នុងប្រទេស ទាំងឯនាយសមុទ្រ

វិចារ (1) / Read More

ដាក់ចំណាំ និង ចែករំលែក

December 31, 2010 /

CountDown (រាប់ចុះ) នៅទីលាន Times Square, ក្រុង New York (NYC), ចុះនៅប្រទសខ្មែរ?

យប់សួស្តី, អ្នករាល់គ្នា!
២ ម៉ោង ទៀត ដល់ អធ្រាធសួស្តី ឆ្លងឆ្នាំ នៅប្រទេសខ្មែរហើយ … នឹង ជិតភ្លឺសួស្តី អ្នករាល់គ្នា!
មើលកំសាន្តអារម្មណ៍  CountDown (រាប់ចុះ) ឆ្លងឆ្នាំ នៅទីលាន Times Square, ក្រុង New York (NYC)
ចុះប្រទេសខ្មែរវិញ??

វិចារ (0) / Read More

ដាក់ចំណាំ និង ចែករំលែក

December 30, 2010 /

ការជូនពរ (Wishes) ឆ្នាំថ្មី (New Year) សកល !!!



ជំនូនពរ ពី "ខ្មែរអាយធី សំរាប់អ្នក KhmerITForYou"

We wish our "ខ្មែរអាយធី សំរាប់អ្នក KhmerITForYou" blog's readers  a very happy New Year.

If you're staying home for New Year, we wish you great cheer. If you're trying to get away for New Year, we wish you great success.

សូមជូនពរ រាល់ទស្សនាករ សៃថ៍ "ខ្មែរអាយធី សំរាប់អ្នក KhmerITForYou" ពេញមួយឆ្នាំថ្មី រីករាយបំផុត។

បើរាល់គ្នា នៅផ្ទះ ឆ្នាំថ្មី, ជូនពររាល់គ្នា ភាពរីករាយប្រពៃ។ បើរាល់គ្នា ព្យាយាមចេញដើរ ឆ្នាំថ្មី, ជូនពររាល់គ្នា ភាពជោគជ័យប្រពៃ។

វិចារ (0) / Read More

ដាក់ចំណាំ និង ចែករំលែក

June 28, 2010 / Labels: , , ,

ដាក់ចំណាំ និង ចែករំលែក

June 7, 2010 / Labels: , , ,

វិធីបង្កើតរហ័ស កម្មវិធីអនុវត្ត “ វចនានុក្រម គ្រប់ភាសា គ្រប់ជំនាញ” សំរាប់អ្នក

ចុចផ្ទុកចុះ (click to download) វិធីបង្កើតរហ័ស កម្មវិធីអនុវត្ត “ វចនានុក្រម គ្រប់ភាសា គ្រប់ជំនាញ” សំរាប់អ្នក ជាទំរង់ PDF



ផ្ទុកចុះ (download)៖

មូលដ្ឋានទិន្នន័យ (Database) ពាក្យ សំរាប់វចនានុក្រម (ខ្មែរ, ចិន, សៀម, យួន, ខរៀ, ជប៉ុន, អ៊ីងគ្លីស, បារាំង, ស្ពេនិស្ហ​, ផតឈើហ្គីស, ហ្សឺមឹន, ...)

កញ្ចប់ អក្សរកូដ (codes) សំរាប់វចនានុក្រម

មនុស្ស និង ភាសា ជារបស់ គ្មានអាចផ្តាច់ពីគ្នា ក្នុងជីវិតមនុស្ស ទោះ នោះជា ភាសាកាយវិការ ឬ ភាសា គ, ភាសាស្ទាប ឬ ភាសាងងិត, ភាសាក្រសែភ្នែក ឬ ភាសាសំលេង, ភាសាអត្ថបទកំណាព្យ ឬ ភាសាអត្ថបទសំរាយ, …, ពួកវាសុទ្ធសឹង ត្រូវបានប្រើប្រាស់ សំរាប់ស្តែងចេញ អារម្មណ៍ របស់មនុស្ស លើមួយបញ្ហា។ 

ប្រាកដណាស់ ប្រទេសខ្មែរ មានវប្បធម៌ របស់ខ្លួន ប៉ុន្តែកូនខ្មែរត្រូវតែទទួលយកផងដែរ វប្បធម៌សកល ជាវប្បធម៌ជឿនលឿន របស់អង្គការសហប្រជាជាតិ ដែលផ្តល់តំលៃលើ រាល់សិទ្ធិ របស់មនុស្ស ក្នុងនោះមាន វប្បធម៌ប្រជាធិបតេយ្យ (រាល់មនុស្ស ទាំងនាយករដ្ឋមន្ត្រី ទាំងរាស្ត្រ ទាំងពួកសំដីព្រៃ ទាំងពួកសំដីស្រុក… មានសិទ្ធិស្មើគា្ន ចំពោះច្បាប់), វប្បធម៌ហ្សឹនដឺរ (Gender) ជា វប្បធម៌សិទ្ធិស្មើគ្នា រវាងប្រុស និង ស្រី, វប្បធម៌បំបាត់ពួកជនផ្តាច់ការ ពីគ្រប់ប្រទេស,… 

លើសហ្នឹង, គ្រប់កូនខ្មែរ ត្រូវតែចេះរស់នៅ បែបប្រាកដនិយម (pragmatism) ផ្អែកលើ ហេតុនិងផល (Causes & Effects) សំរាប់ដោះស្រាយ ត្រឹមត្រូវហេតុផល (logic) រាល់បញ្ហាបានប្រទៈ និង គួរចៀសវៀង រស់នៅ បែបរវើរវាយជ្រុលនិយម តាមសាសនា ព្រោះអ្វីទាំងអស់ ជំវិញខ្លួនអ្នក បាន/កំពុង/នឹង កើតឡើង តាមហេតុនិងផល៖ ផលនេះ ជាហេតុ របស់ផលនោះ ៗ ជាហេតុ របស់ផល បន្ទាប់... និងហូរហែរ... គ្មានទីចប់... និង តាមហេតុផលហ្នឹងហើយ គ្រប់កូនខ្មែរ អាចវាយតំលៃត្រឹមត្រូវ រាល់បញ្ហាបានប្រទៈ លែងជឿសំដីខ្វះហេតុ ឬ ចេះបញ្ចៀសហេតុ មិនអោយកើតផល ឬ ចេះបង្កើតហេតុ សំរាប់ទាញផល។ 

ទ្រឹស្តី ហេតុ និង ផល ជាទ្រឹស្តីវិទ្យាសាស្ត្រ និង ជាគ្រឹះផងដែរ សំរាប់អភិវឌ្ឍ រាល់វិទ្យាសាស្ត្រ ឈានដល់ ភាពប្រពៃ (performance) លើគ្រប់វិស័យ នៃពិភពលោក។ 

ក្រលេកមើល សង្គមខ្មែរ ឬ សហគមខ្មែរ បច្ចុប្បន្ន, ហេតុមេច ជាទូទៅ កូនខ្មែរ ក្នុងប្រទេសខ្មែរ ចេះមិនស្ទាត់ ភាសាបរទេស ពួកខ្លួន បានសិក្សា? និង ចុះហេតុមេច ភាគច្រើន កូនខ្មែរធំដឹងក្តី នៅបរទេស, ក្នុងនោះមាន ប្រទេសបារាំង សហរដ្ឋអាមេរិក... ដែលមានចំនួនកូនខ្មែរ រស់នៅរាប់សិបម៉ឺន ជិតលាន នាក់, បែរជាអត់ចេះអក្សរខ្មែរ សូម្បីមួយតួ? 

មានច្រើនកត្តា (factors) ក្នុងនោះ មានកត្តាអប់រំ របស់គ្រួសារ, កត្តាបរិថានសង្គម, កត្តាចំណូលចិត្ត,...., កត្តាសំភារៈសិក្សាភាសា។ 

កត្តាសំភារៈសិក្សាភាសា ជា មួយនៃកត្តាសំខាន់មិនអន់ សំរាប់អភិវឌ្ឍ ចំណេះភាសា ចំណេះផ្ទាល់ខ្លួន របស់កូនខ្មែរ ទាំងកូនខ្មែរ ក្នុងប្រទេស និង កូនខ្មែរ ឯនាយសមុទ្រ។

ចង់ចេះស្ទាត់ ភាសាបរទេស ត្រូវតែចេះស្ទាត់សិន ភាសាកំណើត ពិតជាមិនខុស មិនថា ភាសាបរទេសវិស័យជំនាញ ឬ ភាសាបរទេសប្រាស្រ័យសាមញ្ញ ប៉ុន្តែតំរូវការសំខាន់ សំរាប់កូនខ្មែរអ្នកសិក្សា រាល់ចំណេះ គឺ សំភារៈសិក្សាភាសា វាជាស្ពានចំលងទៅមក ពួកគេ ពីភាសាបរទេស មកភាសាខ្មែរ, ពីភាសាខ្មែរ ទៅភាសាបរទេស ក្នុងនោះមានជាចំបង វចនានុក្រម។ 

បច្ចុប្បន្ន សង្គមខ្មែរ ខ្វះសឹងគ្រប់វចនានុក្រមជំនាញ ក្នុងនោះមាន ជំនាញពេទ្យ, ជំនាញច្បាប់, ជំនាញកសិកម្ម, ... និង ខ្វះសំបើម អ៊ី-វចនានុក្រម (e-dictionary) សំរាប់ប្រើប្រាស់ផ្ទាល់ ជាមួយខំព្យូរើ។ 

សំរាប់ជំរុញ ការអភិវឌ្ឍ អ៊ី-វចនានុក្រម ធម្មតា ឬ ជំនាញ, កំរងចំណេះខំព្យូរើ "វិធីបង្កើតរហ័ស កម្មវិធីអនុវត្ត វចនានុក្រម គ្រប់ភាសា គ្រប់ជំនាញ សំរាប់អ្នក" នេះ នឹងជា មួយនៃរ៉ែចំណេះ មានប្រយោជសំបើម ជាទុន សំរាប់គ្រប់កូនខ្មែរ អភិវឌ្ឍតាមប៉ង គ្រប់ប្រភេទវចនានុក្រម។ 

ប្រទេសនីមួយ អាចត្រូវបានអភិវឌ្ឍខ្លាំង អាស្រ័យប្រជាពលរដ្ឋ នៅប្រទេសនោះ មានចំណេះអប់រំ ខ្ពស់។

រាល់ពេលនិយាយ/សរសេរ ភាសាបរទេស ក្នុងនោះមាន ភាសាបារាំង ភាសាអ៊ីងគ្លីស-អឺមែរិខឹន..., អ្នកត្រូវតែចាប់អារម្មណ៍ដំបូង ន័យនៃពាក្យ, នាម(noun) គុណនាម(adjective) កិរិយា(verb) គុណកិរិយា(adverb)... , ទីតាំង របស់ពាក្យ លើឃ្លា, ការចែកកិរិយា,... បើមិនចឹង អ្នកស្តាប់ គ្មានយល់ អ្វីអ្នកបាននិយាយ/បានសរសេរ។

វិចារ (3) / Read More

ដាក់ចំណាំ និង ចែករំលែក

May 1, 2010 / Labels:

ដាក់ចំណាំ និង ចែករំលែក

April 7, 2010 / Labels: , , ,

វិធីតំលើង/ប្រើប្រាស់ ឥតគិតថ្លៃ FormatFactory ជាអក្សរខ្មែរ ១០០% សំរាប់បំលែងទាន់ចិត្ត ទ្រង់ទ្រាយ របស់ រូបភាព/អឌាវ/វិឌីអូ

ចុចទាញយក ឯកសារណែនាំ ជាទំរង់ PDF

ចុចទាញយក កញ្ចប់អក្សរខ្មែរ សំរាប់ កម្មវិធី FormatFactory 



 FormatFactory ជាកម្មវិធី ប្រសិទ្ធិភាពខ្ពស់ សំរាប់បំលែង សឹងគ្រប់ទ្រង់ទ្រាយ រូបភាព/អឌាវ/វិឌីអូ ទៅ មួយទ្រង់ទ្រាយដទៃ តាមប៉ង របស់អ្នក។
មានកូនខ្មែរខ្លះ បានប្រែសំរួល វា ប៉ុន្តែ គ្មានទាន់បានចំន័យបច្ចេកទេស របស់ពត៌មានវិទ្យា ក៏បានអោយដំណឹង ខ្មែរអាយធីសំរាប់អ្នក បន្តពិនិត្យ/ប្រែសំរួល ជារូបរាងពេញជាអក្សរខ្មែរ សំរួលការប្រើប្រាស់ ក្នុងវិស័យបច្ចេកវិទ្យាពត៌មាន សំរាប់គ្រប់កូនខ្មែរ។
ពេលនេះ ដើមត្នោតមួយ ផ្សព្វផ្សាយ វា ជាអក្សរខ្មែរ ១០០ % រួមចំណែក ចែករំលែក ចំណេះ សំរាប់គ្រប់កូនខ្មែរ។

ដោយរាប់អាន

វិចារ (1) / Read More

ដាក់ចំណាំ និង ចែករំលែក