ខ្មែរ អាយធី សំរាប់ អ្នក ធ្វើបដិវត្តមិនប្រើប្រាស់ ព្យាង្គតំរួត ពីក្រោម ព្យញ្ជនៈ ម្ , ឧទាហរ សម្រាប់ ត្រូវតែ ជា សំរាប់!! សង្ឃឹម ទស្សនាករ នឹង ទទួលបាន រាល់ចំណេះ ខំព្យូរើ លំអិត/ល្អៗ ពី ខ្មែរ អាយធី សំរាប់ អ្នក!!

វិធី សរសេរអត្ថបទ ពីភាសាបរទេស មកភាសាខ្មែរ និង សរសេរអត្ថបទ ពីភាសាខ្មែរ ទៅភាសាបរទេស (2)

(ដាក់អត្ថបទវិធី សរសេរ... ជាបន្តបន្ទាប់ រៀងរាល់ចុងខែ, សូមតាមដាន!
តពី ប្រកាសមុន
  • ប្រែសំរួលគំនិតគោលមកជាភាសាខ្មែរ បណ្តាឯកសារដែលបានពិគ្រោះ

បន្ទាប់ពីបានបិទភ្ជាប់​ បណ្តាគំនិតគោលដាក់ក្នុង​ OpenOffice.org Writer ហើយ អ្នកត្រូវប្រែសំរួល ឃ្លាអង់គ្លេសទាំងនោះ មកជាភាសាខ្មែរ

  1. ឧបករត្រូវយកមកប្រើប្រាស់ ដើម្បីប្រែសំរួលមកជាភាសាខ្មែរ គំនិតគោលទាំងនោះ ៖

  • វចនានុក្រមអង់គ្លេស-ខ្មែរ Orkida ដែលមានស្រាប់ ក្នុងខំព្យូរើរបស់អ្នក
  • វចនានុក្រមអង់គ្លេស-អង់គ្លេស (ករណីដែលខ្វះពាក្យ ក្នុងវចនានុក្រម អង់គ្លេស-ខ្មែរ Orkida )សូមបញ្ជាក់ថា ភាសាអង់គ្លេសមាន ប្រភេទចំបង៖ អង់គ្លេសអាមេរិកាំង, អង់គ្លេសអង់គ្លេស, អង់គ្លេសអូស្រ្តាលី (សំលេងអាមេរិកាំង រលាស់អណ្តាតទន់ជាង សំលេងអូស្រ្តាលី និង សំលេង​អង់គ្លេស
  • វចនានុក្រម អង់គ្លេស-ខ្មែរ ដែលជាច្បាប់រឹង(Hard Copy) ដូចជា សៀវភៅវចនានុក្រម (ក្នុងករណី​​ចាំបាច់) ដែលសំបូរនៅលើទីផ្សារ
  • ឃ្លាំងពាក្យអង់គ្លេស-ខ្មែរ ដែលអ្នកបានរក្សាទុកក្នុង Microsoft Excel (បើសិនជាមាន) បានន័យថា រាល់ពាក្យកំរ ដែលអ្នកបានសន្សំទុក កន្លងមក
  • ប្រើវិធី"ស្វែងរក/ជំនួស" ក្នុង OpenOffice.org Writer ដោយចុច Ctrl F ដើម្បីស្វែងរក និងបកប្រែជំនួសពាក្យដដែលៗ ក្នុងមួយអត្ថបទ
  • ជនជាតិបរទេស ក៏ជាឧបករជំនួយសំខាន់ ក្នុងបំណកប្រែភាសា។ ពួកគេជាវចនានុក្រមរស់(live dictionaries) អាចពន្យល់ន័យ នៃពាក្យកើតថ្មី ដែលមិនទាន់មាន​ ក្នុងវចនានុក្រម

2. វិធីសាស្ត្រប្រែសំរួលមួយអត្ថបទ

វិធីសាស្ត្រប្រែសំរួលមួយអត្ថបទ ដែលធ្លាប់ត្រូវបានប្រើប្រាស់ នោះគឺ៖

  • ស្រង់យកខ្លឹមសាររួម នៃគ្រប់គំនិតគោល(The​ whole Essences of Text) របស់មួយអត្ថបទ
  • ស្រង់យកខ្លឹមសារ កឋាខណ្ឌ ដោយ កឋាខណ្ឌ(Paragraph by Paragraph)
  • ស្រង់យកខ្លឹមសារ ឃ្លា ដោយ ឃ្លា(Phrase by Phrase)
  • បកប្រែ ពាក្យ ដោយ ពាក្យ(Word by Word)

ក្នុងចំណោម វិធីសាស្រ្តទាំងបួននេះ, វិធីសាស្រ្តប្រែសំរួល ដោយស្រង់យកខ្លឹមសាររួម នៃគ្រប់គំនិតគោល របស់អត្ថបទ ជាវិធីសាស្រ្តទាន់ចិត្តបំផុត។ ជាដំបូង ត្រូវអានអត្ថបទមួយត្រួស អោយយល់អត្ថន័យ មើលតើពាក្យណាខ្លះ ដែលមិនចេះ →​ គូសចំណាំពាក្យទាំងនោះ បើកមើលវចនានុក្រម សរសេរជាខ្មែរជំនួស កន្លែងគូសចំណាំ អានឡើងវិញម្តងទៀត ប្រែសំរួលជាភាសាខ្មែរ តាមដំណើរ រៀបឃ្លាឃ្លោង ដោយបញ្ចេញបញ្ចូល គំនិតខ្លួនឯងខ្លះ → អានឡើងវិញច្រើនដង ដើម្បីសំរេចចុងក្រោយ។ វិធីសាស្រ្ត​ កឋាខណ្ឌឃ្លា ស្រដៀងវិធីសាស្រ្តទី១ ប៉ុន្តែជាការ ប្រែសំរួលលំអិតជាងបកប្រែ ពាក្យ ដោយ ពាក្យ (word by word) ជាបំណែកតូចបំផុត ក្នុងការប្រែសំរួល (ករណីអ្នកមិនយល់សោះ មួយឃ្លាបរទេសណានោះ) មើលផងដែរ៖ ។ ត្រូវចេះរើសយកន័យរបស់ពាក្យ អោយសមស្របទៅនឹងឃ្លា ព្រោះពេលខ្លះមួយពាក្យ មានច្រើនន័យ

អ្នកត្រូវចេះរៀបឃ្លាឃ្លោង ជាភាសាខ្មែរសំរាយ ធ្វើយ៉ាងណាអោយអ្នកអានងាយយល់ ហើយជាការល្អបើអាច ​ចៀសវាងប្រើប្រាស់ពាក្យ បាលីសំស្ក្រឹត ព្រោះ​មិនមានអ្នកអានណា សរសើរអ្នកទេ បើ​ខ្លួនអ្នកមិនទាំងយល់ ន័យរបស់ពាក្យ បាលីសំស្ក្រឹត ដែលខ្លួនឯងបានប្រើប្រាស់ ផងនោះ

លើសពីហ្នឹង អ្នកក៍ត្រូវចេះបកស្រាយ យ៉ាងណាអោយឃើញថា អត្ថបទរបស់អ្នក មានផលប្រយាជ ដល់អ្នកអាន ដល់ជាតិខ្មែរ ជាពិសេសជា មោទនភាពរបស់កូនខ្មែរ គឺនៅត្រង់ គ្រប់ប្រភេទអត្ថបទ ជាអក្សរខ្មែរ កាន់តែសំបូរព្រោងព្រាត ជាពិសេសលើ បណ្តាញអិនរើណែត សំរាប់ការកំសាន្ត ការរកមើលពត៌មាន ការសិក្សា​ ការស្រាវជ្រាវ របស់មនុស្សទូទៅ ។

បញ្ជាក់

  • ដូចបានរៀបរាប់ក្នុងផ្នែកពិគ្រោះឯកសារ អ្នកត្រូវយកភាសាអង់គ្លេសជាគោល ដើម្បីបកប្រែ គ្រប់ឯកសារភាសាដទៃ មកជា អត្ថបទភាសាខ្មែរ
  • ចំណុចដែលអ្នកគួរចាប់អារម្មណ៍ មួយទៀតនោះគឺពេល(Time) នៃកិរិយាស័ព្ទ(Verbs) ដែលភាសាអង់គ្លេស បានប្រើប្រាស់។
  • អ្នកពិតនឹងក្លាយជា អ្នកប្រែសំរួលយ៉ាងស្ទាត់ អត្ថបទភាសាបរទេស មកភាសាខ្មែរ បើសិនជាអ្នកចាប់ផ្តើម ប្រែសំរួលលេងតាមប្រកាសណែនាំនេះ។ អ្នកមិនត្រូវ ញញើតញញើមទេ ព្រោះអ្វីៗអាចចំរើន ទៅមុខបាន សុទ្ធសឹងតែចាប់ផ្តើម ពីជំហានដំបូងគ្មាននរណាដែល អត់បានរៀនអ្វីសោះ ស្រាប់តែទទួលបាន សញ្ញាប័ត្របណ្ឌិត នោះទេ ! (លើកលែងតែ នៅប្រទេសកម្ពុជា ដែលមានច្រើន ករណីចំលែកៗ ជាក់ស្តែងដូចករណី សញ្ញាប័ត្របណ្ឌិតភ្លេចរៀន របស់ អន្ទិតសម្តេចទាំងបី ជាដើម) ។
វិធីសរសេរអត្ថបទ ពីភាសាបរទេស មកភាសាខ្មែរ និង...(1)នៅមានត ​​

0 វិចារ:

ដាក់ចំណាំ និង ចែករំលែក