ខ្មែរអាយធី សំរាប់អ្នក ធ្វើបដិវត្តមិនប្រើប្រាស់ ព្យាង្គតំរួត ពីក្រោមព្យញ្ជនៈ ម្ , ឧទាហរ សម្រាប់ ត្រូវតែជា សំរាប់!! សង្ឃឹម ទស្សនាករ នឹងទទួលបាន រាល់ចំណេះខំព្យូរើ លំអិត/ល្អៗ ពី ខ្មែរអាយធី សំរាប់អ្នក!!

រំលឹកដល់វិញ្ញាណក្ខន្ធ បុព្វជនគ្រប់ជំនាន់ ដែលបានពលីជីវិត

ថ្ងៃនេះទី 29 ខែ កញ្ញា ឆ្នាំ 2008 ត្រូវនឹងថ្ងៃ ១៥ រោច ខែ ភទ្របទ ឆ្នាំ ជូត សំរិទ្ធិស័ក ព.. ២៥៥២ ជាថ្ងៃ ភ្ជុំបិណ្ឌ


ក្នុងឱកាសនេះ, ខ្មែរអាយធី សំរាប់អ្នក


  • សូមឧទ្ទិសកុសលផលបុណ្យដល់វិញ្ញាណក្ខន្ធ បងប្អូនញាតិមិត្ត/ប្រជាពលរដ្ឋខ្មែរ គ្រប់កាលសម័យ ដែលបានលាចាក លោកនេះទៅហើយ
  • ជាពិសេស ឧទ្ទិសកុសលផលបុណ្យ ដល់វិញ្ញាណក្ខន្ធ បុព្វជនខ្មែរ គ្រប់ជំនាន់ ក្នុងនោះមានទាំង កវីនិពន្ធ, ប្រវត្តិវិទូ និង អ្នកនយោបាយ ផងដែរ ដែលបានពលីជីវិត ដោយសាច់់ស្រស់ ឈាមស្រស់ ឬ ដោយការរួមគ្នា តស៊ូមតិ ដើម្បីបុព្វហេតុជាតិ មាតុភូមិខ្មែរ ដែលធ្វើអោយ ប្រទេសខ្មែរ អាចនៅគង់វង់បាន រហូតដល់សព្វថ្ងៃ ប្រជាពលរដ្ឋខ្មែរ នៅគ្រប់ទិសទីនៃពិភពលោក ទាំងក្នុងប្រទេស ទាំងនៅឯនាយសមុទ្រ នឹងប្តេជ្ញាបន្តវេន បុព្វជនខ្មែរ ជារៀងដរាប ក្នុងទិសដៅ កសាងនិងការពារ ជាតិមាតុភូមិ តាមគ្រប់រូបភាព និង តាមគ្រប់លទ្ធភាព ដែលខ្លួនមាន ដើម្បី បុព្វហេតុជាតិ និង សេចក្តីរុងរឿង នៃមាតុភូមិ កម្ពុជា ។


ភាសិត បរទេស៖

UNITY COURAGE

(រួមគ្នាបញ្ចេញមតិ សេចក្តីក្លាហាន)

JUSTICE FREEDOM

(យុត្តិធម៌ សេរីភាព)

0 វិចារ:

ដាក់ចំណាំ និង ចែករំលែក