ខ្មែរ អាយធី សំរាប់ អ្នក ធ្វើបដិវត្តមិនប្រើប្រាស់ ព្យាង្គតំរួត ពីក្រោម ព្យញ្ជនៈ ម្ , ឧទាហរ សម្រាប់ ត្រូវតែ ជា សំរាប់!! សង្ឃឹម ទស្សនាករ នឹង ទទួលបាន រាល់ចំណេះ ខំព្យូរើ លំអិត/ល្អៗ ពី ខ្មែរ អាយធី សំរាប់ អ្នក!!

វិធីថតសំលេងចំរៀង​, ចំណិតសំលេងវិទ្យុ ឬ ថតចំលងវិឌីអូ(Youtube, Google videos,...) ពីអិនរើណែត ទៅក្នុងខំព្យូរើរបស់អ្នក

សតវត្ស៍ទី ២១ ជាសតវត្ស៍នៃពត៌មាន។ តើអ្នកអាចទាញផល(deploy)អ្វីខ្លះ ពីសតវត្ស៍នៃពត៌មាន? ឆ្លើយថា រាប់មិនអស់

ដោយពត៌មាន (Information) ជាកត្តាចំបង (main factor) រួមចំណែកបង្កើនសេដ្ឋកិច្ច និង ជំរុញសកម្មភាពពាណិជ្ជ (speed up Commercial activities) សំរាប់ប្រទេសនីមួយៗ ទើបបានជាកើតមាន សង្គ្រាមពត៌មាន។ សង្គ្រាមពត៌មាន ចាប់ផ្តើមពុះកញ្ជ្រោលខ្លាំង នៅចុងទសវត្ស៍ទី៨០ ដែលជាឆ្នាំកំណើត នៃកម្មវិធីមៃក្រូសហ្វវិនដោស្ស3.x (M.S. Windows 3.x) របស់មេគំនិត ជនជាតិអាមេរិកាំងម្នាក់ ឈ្មោះ Bill Gates សង្រ្គាមពត៌មានមិនបង្ហិន បង្ហោចមនុស្សជាតិ ដូចសង្រ្គាមអាវុធនោះទេ ហើយក៏មិនដូច សង្គ្រាមសំណេរ ឬ សង្រ្គាមពាក្យសំដី ដែលធ្លាប់បានឮនោះដែរ តែសង្រ្គាមពត៌មាន ជាសង្រ្គាមល្បឿន និង គុណភាព នៃពត៌មានទៅវិញ។ សង្រ្គាមពត៌មាន ជាវិធី ប្រជែងពត៌មានគ្នាលើគ្រប់មហាវិថីពត៌មាន (Information boulevards) តាមល្បឿនរន្ទះ (រាប់សិបGbits/វិនាទី) ក្នុងន័យបង្កើនចំណេះដឹង អោយប្រជាពលរដ្ឋគ្រប់រូប តាមទិសដៅអភិវឌ្ឍសង្គម ដែលក្នុងនោះមាន ៖ ពត៌មានសេដ្ឋកិច្ច ពត៌មានពាណិជ្ជកម្ម(ធនាគារ) ពត៌មានអប់រំចំណេះ ពត៌មានព្រឹត្តិការប្រវត្តិសាស្រ្ត, ពត៌មានជាភាសាខ្មែរ ពត៌មានជាភាសាអង់គ្លេស ចិន ចាម ជប៉ុន កូរេ..., ពត៌មានជាទំព័រវ៉ែប ជាទំព័រប្លក ពត៌មានជាអត្ថបទ ជារូបថត ជារូបគំនូរ ពត៌មានជាវិឌីអូ ជាសំលេង... មានពត៌មានខ្លះលើ បណ្តាញអិនរើណែត មិនអនុញ្ញាតិអោយ អ្នកប្រើប្រាស់រក្សាទុក(Save) តាមទំលាប់ ដែលភាគច្រើន ជាពត៌មានសំលេង និង វិឌីអូ ។ ប៉ុន្តែមិនថ្វីទេ ប្រកាស(Post) នេះនឹងណែនាំវិធីថត សំលេងចំរៀង ឬ ថត ចំណិតសំលេងវិទ្យុ (ScrapRadio) ព្រមទាំងថតចំលងវិឌីអូ (Youtube, Videos google,..) ទុកជាឯកសារ ឬ ទុកប្រើប្រាស់ ពេលបិទខ្សែ(offline)
(សូមបញ្ជាក់ថា ល្បឿនពត៌មាន (ល្បឿនអិនរើណែត) នៅប្រទេសកម្ពុជា ពើមៗនៅឡើយ ព្រោះខ្វះបណ្តាញ ទូរគមនាគមមានខ្សែល្បឿនខ្ពស់ (Lake of “Telecommunications High Speed fixed lines Networks”) ក្នុងនោះមាន បណ្តាញផាយវ៍បឺរ អបថីក (Optical Fiber Networks) ជាដើម រីឯតំលៃជាវប្រចាំខែអិនរើណែតនៅប្រទេសកម្ពុជា គឺតំលៃអារកអ្នកជាវអិនរើណែតតែម្តង !!! បើប្រៀបទៅនឹង តំលៃជាវប្រចាំខែអិនរើណែត នៅប្រទេសជិតខាង ដូចជាប្រទេស សៀម, ប្រទេសយួនជាដើម
ក-​វិធីថតសំលេងចំរៀង, ថតចំណិតសំលេងវិទ្យុ ពីអិនរើណែត ឬពីខំព្យូរើ
មានច្រើនផ្នែកទន់ (Softwares)ល្អៗ ដែលអាចថតសំលេងពីខំព្យូរើ ដូចជា Super mp3 Pro, Recordpadប្រកាស(Post)នឹងណែនាំ វិធីប្រើប្រាស់ផ្នែកទន់ឥតគិតថ្លៃ ឈ្មោះ Recordpad ចុចទីនេះដើម្បីទាញយក និងតំលើង Recordpad ទៅក្នុងខំព្យូរ័ររបស់អ្នក។ ការថតសំលេង មានពីរវិធី៖ ថតសំលេងពេលកំណត់ (Time-unlimited Audio Recording) និង ថតសំលេងមានពេលកំណត់ (Time-limited Audio Recording)
  • ថតសំលេងពេលកំណត់ ជាវិធីថតសំលេងដោយ មិនកំណត់ជាមុន នូវរយះពេលនឹងត្រូវថតទុក។ អ្នកថតសំលេង ត្រូវតាមដានតំហត រហូតដល់ចប់ ដោយចុចលើប្រអប់ឈប់ ទើបឈប់
  • រីឯ ថតសំលេងមានពេលកំណត់ (Time-limited Audio Recording) ជាវិធីថតសំលេង ដោយបានកំណត់ជាមុន នូវរយះពេលដែល នឹងត្រូវថតទុក។ វិធីនេះច្រើនអនុវត្ត ដើម្បីថតដកស្រង់សំដី អ្នកណាម្នាក់, តួអង្គសំខាន់ណាមួយ ឬ អ្នកដឹកនាំណាម្នាក់ ពីខ្សែសំលេងវិទ្យុណាមួយ ទុកជាប្រើប្រាស់ជាភស្តុតាង។ ឧទាហរ៖ អ្នកចង់ថតដកស្រង់ សំដីផ្ទាល់ របស់អ្នកណាម្នាក់ពីវិទ្យុអាស៊ីសេរីវិទ្យុវីអូអេសហរដ្ឋអាមេរិក។ វិធីនេះហៅថា ថតចំណិតសំលេងវិទ្យុ(ScrapSound of Radio ឬ ScrapRadio)។
បញ្ជាក់៖ ដើម្បីថតសំលេង មានគុណភាពខ្ពស់ អ្នកគួរប្រើប្រាស់ផ្នែកទន់ Super mp3 Pro ដែលអាចបាន សំលេង គុណភាពដូចដើម។ - វិធីថតចំលងវិឌីអូ ពីអិនរើណែត ទុកក្នុងខំព្យូរើ
អាចថតចំលងវិឌីអូ (Youtube, Video Google, Daily motion, ... ) ពីអិនរើណែត ទុកក្នុងខំព្យូរើ របស់អ្នក ដោយប្រសិទ្ធិភាព តាមពីរវិធី ៖ Download Helper និង Cache Viewer ដែលសុទ្ធសឹង ជាកម្មវិធីបន្ថែម របស់មេខលាកញ្ជ្រោងភ្លើង
ចុចទីនេះដើម្បីទាញយក និង តំលើង Download Helper និងចុចទីនេះ ដើម្បីទាញយក និង តំលើង Cache Viewer
អ្នកអាចថតចំលងវិឌីអូ (Dailymotion, ...) ពីអិនរើណែត ទុកក្នុងខំព្យូរើតាមផ្នែកទន់ Cache Viewer ដែលជាកម្មវិធីបន្ថែមរបស់មេខលាកញ្ជ្រោងភ្លើង

1 វិចារ:

  1. Anonymous says

    Educated site. Thanks for sharing. :) btw, could you teach me how to upload song on wordpress? I am so new with wordpress. Thanks for your help!


ដាក់ចំណាំ និង ចែករំលែក