ខ្មែរ អាយធី សំរាប់ អ្នក ធ្វើបដិវត្តមិនប្រើប្រាស់ ព្យាង្គតំរួត ពីក្រោម ព្យញ្ជនៈ ម្ , ឧទាហរ សម្រាប់ ត្រូវតែ ជា សំរាប់!! សង្ឃឹម ទស្សនាករ នឹង ទទួលបាន រាល់ចំណេះ ខំព្យូរើ លំអិត/ល្អៗ ពី ខ្មែរ អាយធី សំរាប់ អ្នក!!

ស្វាគម​ ប្លករ ប្លការី កម្ពុជា (welcome to Cloggers)²

² Cloggers is the abbreviation of "Cambodia bloggers"

ស្វាគម

ប្លករ ប្លការី កម្ពុជា នៅអង្គប្រជុំកំពូល

៣០-៣១ សីហា ២០០៧

Welcome

to Cloggers at the Cloggers Summit

30-31 August 2007

ដើម្បីអបអរ អង្គប្រជុំកំពូល ពិភពខ្លករ ខ្លការី (Cloggers world Summit) នៅសកលវិទ្យាល័យ បញ្ញាសាស្ត្រ,

ខ្មែរអាយធី សំរាប់អ្នក នឹងបើកខ្សែ(Online) តាម​កម្មវិធីស្កែបភី (Skype) ដែលមាន Nickname ឈ្មោះ Khmeritforyou ចំនួនពីរម៉ោង (១៤:០០-១៦:០០) ថ្ងៃទី ២៩ សីហា ២០០៧ ដើម្បីពិភាក្សាចំងល់ បច្ចេកវិទ្យាពត៌មាន (IT:Information Technology) ដោយផ្ទាល់ ជាមួយអ្នក។ សូមអ្នកកុំស្ទាក់ស្ទើរ ទំលាក់សំនួរចំងល់ របស់អ្នកទៅក្នុងវិចារនៃប្លក, អ្នកត្រូវបានស្វាគម​​ ( Don't hesitate to drop your questions in the blog's comment, you are welcome!)

ខ្មែរអាយធី សំរាប់អ្នក សូមបញ្ជូនតាមរយះ អង្គប្រជុំកំពូលប្លករ ប្លការីកម្ពុជា បណ្តល់ បួនអនុសាសន៍ (4​ recommendations) ទៅរដ្ឋាភិបាលផ្តល់​ គ្រប់លទ្ធភាព(និតិ,​ ថវិកា,​ សំភារះ,​ ជំនួយការបរទេស​ពីអឺរ៉ុបអាមេរិក,...) ដល់៖

  1. ស្ថាប័នពាក់ព័ន្ធ បង្កើតកម្មវិធីខំព្យូរើវចនានុក្រម ខ្មែរ-អង់គ្លេស-ខ្មែរ ទំនើប*

  2. ស្ថាប័នពាក់ព័ន្ធ បង្កើតកម្មវិធីខំព្យូរើបកប្រែភាសាស្វ័យប្រវត្ត ខ្មែរ-អង់គ្លេស-ខ្មែរ**

  3. ពង្រឹងពង្រីកបណ្តាញ ទូរគមនាគមមានខ្សែ ល្បឿនខ្ពស់(ខីបលអបថីក:Optical Cable) ព្រមទាំង បន្ថោកតំលៃជាវ ប្រចាំខែអិនរើណែត នៅត្រឹម ៣០ដល្លើស្ស៍(30dollars)/ខែ ចំពោះល្បឿន​១០២៤គីឡូប៊ីត/វិនាទី ​ (1024kbits/s)​***

  4. ជំរុញការបង្កើតគេហទំព័រ, បង្កើតប្លកជាភាសាខ្មែរ សំរាប់ស្រុកនីមួយៗ នៃខេត្ត ដើម្បីស្រុកទាំងនោះអាច មានលទ្ធភាពបង្ហាញស្នាដៃ ឬ ផលិតផលកសិសិប្បកម្ម, តំបន់ទេសចរ,... របស់សាម៉ីស្រុក។ ជំរុញបង្កើតគេហទំព័រ សំរាប់ខណ្ឌនីមួយៗ នៅទីក្រុងភ្នំពេញ ដើម្បីជាគំរូ ដល់ឃុំសង្កាត់ទាំងអស់ នៅប្រទេសកម្ពុជា****(មើលផងដែរ ខេត្តក្រុងកម្ពុជា)

*វចនានុក្រម ខ្មែរ-អង់គ្លេស- ខ្មែរ នឹងជាជំនួយចំណេះយ៉ាងច្រើន ដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ព្រោះឯកសារចំណេះដឹង គ្រប់ប្រភេទសឹង៩០% ជាភាសាអង់គ្លេស។ បច្ចុប្បន្ន មានវចនានុក្រម Khmer Orkida 2001 ដែលបានរួមចំណែកយ៉ាងច្រើន ជួយដល់ប្រជាពលរដ្ឋខ្មែរ ក្នុងការសិក្សានិងប្រើប្រាស់ ភាសាអង់គ្លេសត្រឹមត្រូវ តាមន័យរបស់ពាក្យ ប៉ុន្តែមិនទាន់អាចឆ្លើយតប ទាំងស្រុងតំរូវការ បំរើប្រាស់នៅឡើយ។ ម៉្លោះហើយទើបត្រូវការ អោយមានវចនានុក្រម ខ្មែរ-អង់គ្លេស-ខ្មែរ ទំនើបដែលសំបូរពាក្យ មានការពន្យល់ពាក្យលំអិត ព្រមទាំងមានឧទាហរនៃពាក្យ ជាពិសេសប្រើប្រាស់ក្រមអក្សរខ្មែរយូនីកូដ-នីដា។ ស្ថាប័នពាក់ព័ន្ធ ៖ អាជ្ញាធម៌ NiDA កម្ពុជា, ក្រសួងអប់រំ ព្រមទាំងគ្រប់មហាវិទ្យាល័យ និងសកលវិទ្យាល័យ នៅប្រទេសកម្ពុជា

**នេះជាវិធីបង្កើនល្បឿនបកប្រែ ឯកសារចំណេះដឹងនានា ពីភាសាបរទេស មកជាភាសាខ្មែរ។ ស្ថាប័នពាក់ព័ន្ធចំបង ៖ អាជ្ញាធម៌ NiDA កម្ពុជា, ក្រសួងអប់រំ ព្រមទាំងគ្រប់មហាវិទ្យាល័យ និងសកលវិទ្យាល័យ នៅប្រទេសកម្ពុជា។

***ដោយហេដ្ឋាទូរគមនាគមមានខ្សែ (wired Telecommunications Infrastructure) នៅប្រទេសកម្ពុជា (ដែលជាទីជំហរ(platform)សំរាប់ល្បឿនខ្ពស់ របស់អិនរើណែត) បច្ចុប្បន្ននៅខ្សត់ខ្សោយ ម៉្លោះហើយរដ្ឋាភិបាល គួរគិតគូរដល់ហេដ្ឋានេះ ព្រោះវាក៏ជាទីជំហរ(platform)នៃ អភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសគឺ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ប្រព័ន្ធសកម្មភាពពាណិជ្ជខ្នាតធំ ដែលចាំបាច់ត្រូវមាន ប្រព័ន្ធធនាគាររឹងមាំ ចរាចរលុយកាក់ ប្រាក់ខែ និង ទិញលក់ គ្រប់ប្រភេទ។ បណ្តាស្ថាប័នពាក់ព័ន្ធចំបង ក្នុងការអភិវឌ្ឍ គឺ៖ អាជ្ញាធម៌ NiDA កម្ពុជា, ក្រសួងទូរគមនាគមកម្ពុជា ព្រមទាំងក្រុមហ៊ុនទូរគមនាគម ឯកជនទាំងអស់ នៅប្រទេសកម្ពុជា តាមលក្ខណ្ឌកំណត់ពីរដ្ឋាភិបាល

****អនុវត្តជាគំរូទៅលើខណ្ឌស្រុក នៅតាមទីក្រុងធំៗ ជាមុន ដូចជាក្រុងភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប ដោយបង្ហាញ គេហទំព័រគំរូមួយ សំរាប់ខណ្ឌស្រុក ទាំងនោះ។ នេះជាវិធីទំលាប់អោយ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ប្រើប្រាស់អិនរើណែត ហើយក៏ជាវិធីបង្កើន ចំណូលដល់ស្ថាប័ន ទូរគមនាគមរដ្ឋ និង ឯកជន។តាមរយះចំណូលនេះ ទើបហេដ្ឋាទូរគមនាគម កម្ពុជានឹងត្រូវបានអភិវឌ្ឍ រឹងមាំជាបន្តបន្ទាប់។

ពាក្យដែលប្រើប្រាស់ក្នុងប្រកាស៖

ប្លករ ប្លការី : bloggers ខ្លករ ខ្លការី (ពាក្យកាត់របស់ ប្លករ ប្លការី កម្ពុជា) :​ Cloggers (Cambodia bloggers) បើកខ្សែ : online

បិទខ្សែ : offline ទីជំហរ : platform

1 វិចារ:

  1. Anonymous says

    Thanks, You are welcome


ដាក់ចំណាំ និង ចែករំលែក