ប្រៀបធៀបតំលៃសេវាអិនរើណែត នៅប្រទេសកម្ពុជា
តារាងប្រៀបធៀបតំលៃ សេវាអិនរើណែត ជួយអោយអ្នកអាចធ្វើការ សំរេចចិត្តជ្រើសរើស ក្រុមហ៊ុនផ្គត់ផ្គង់សេវា អិនរើណែត(ISP: Internet Service Provider) ស្របតាមតំរូវការរបស់អ្នក។ នៅប្រទេសកម្ពុជាមាន សេវាអិនរើណែតមានខ្សែ និង សេវាអិនរើណែតអត់ខ្សែ។
ចំណុចសំខាន់ៗ គួរដឹង មុននឹងសំរេចចិត្តជ្រើសរើស មួយសេវាអិនរើណែត(Internet service) គឺ៖
- ល្បឿនចូលទៅបណ្តាញអិនរើណែត (Internet network access speed)
- ស្ថេរភាពល្បឿន(Speed Stability) លើបណ្តាញអិនរើណែត
- ទិន្នន័យត្រូវបានអនុញ្ញាតិ(Data allowance)
- តំលៃជាវប្រចាំខែសេវាអិនរើណែត(Monthly fee of Internet services)
- តំលៃសំភារះ(Equipments fee) សំរាប់តភ្ជាប់ បណ្តាញអិនរើណែត (ដែលក្រុមហ៊ុនផ្គត់ផ្គង់ សេវាអិនរើណែតខ្លះ នៅប្រទេសកម្ពុជា បានដាក់មក(ក្នុងតារាង) ហាក់ដូចជា ថ្លៃជ្រុលជាងមាសទៅទៀត បើប្រៀបនឹងតំលៃទូទៅនៅលើទីផ្សារ)
ក្នុងចំណោមចំណុចទាំង៥ខាងលើ មានតែចំណុចទី១ ទី២ និង ទី៣ ដែលកំណត់ទិន្នផល ប្រើប្រាស់សេវាអិនរើណែត ព្រោះថាបើល្បឿនយឺត នាំអោយការងារលើ អិនរើណែតយឺតតាមដែរ ហើយបើកំពុងប្រើប្រាស់ អិនរើណែត ដែលល្បឿនមិនមានស្ថេរភាព(ម្តងលឿនម្តងយឺត) ក៏ធ្វើអោយ ការងារយឺត។ ម៉្យាងទៀតបើទិន្នន័យ អនុញ្ញាតិតិចពេក នឹងធ្វើអោយអិនរើណែតករ (Internet users) បាត់បង់សេរីភាពមួយកំរិត ក្នុងទំនាញយក ទិន្នន័យពីបណ្តាញ អិនរើណែត។ រីឯតំលៃជាវប្រចាំខែ អ្នកអាចជ្រើសរើស ទៅតាមលទ្ធភាពថវិការបស់អ្នក។ រំលឹកថា អ្នកគួររើសសំរាំង ការចំណាយ ប្រចាំខែ អស់តិចបំផុត ប៉ុន្តែអាចទទួលផលការងារ បានច្រើនបំផុត, ផ្ទុយទៅវិញ មិនមានអ្នកណាគេសរសើរអ្នកទេ កាលបើ អ្នកចំណាយច្រើន ហើយបាន ផលតិចតួចនោះ។ (ចុច Ctrl + លើក្តារចុច(Keyboard) ដើម្បីមើលពង្រីកអក្សរខ្មែរ, ចុច Ctrl O(សូន្យ) ដើម្បីត្រឡប់មកដើមវិញ)
លរ N° | ឈ្មោះក្រុមហ៊ុន (Company name) | ល្បឿន ចូលទៅ (Access Speed) | ថ្លៃជាវ/ខែ (Monthly Fee) | ទិន្នន័យអនុញ្ញាតិ (Data Allowance) | ប្រាក់កក់ (Deposit Fee) | ថ្លៃសំភារះ (Equipment Fee) | ថ្លៃតំលើង (Instal- lation Fee) | ថ្លៃភ្ជាប់ ខ្សែទូរ. គម(TC Charge) | តំបន់ គ្របសេវា (Coverage area) |
ពេលថ្ងៃ
daytime | ពេលយប់
nighttime | ក្នុងផ្ទះ indoor | ក្រៅផ្ទះ outdoor |
1 | ខីមណែត (CAMNET) | 128kb/s | $50.00 | 600មេ.បៃ | ឥតគិតថ្លៃ | $50.00 | - | - | - |
|
256kb/s | $80.00 | 1000មេ.បៃ | .03$/ម.បៃ | $80.00 | - | - | - |
2 | ខីម៉ិនថែវល៍ (CAMINTEL) | 128kb/s | $300.00 | អកំណត់ | $300.00 | $150.00 | $20.00 | - |
|
256kb/s | $300.00 | អកំណត់ | $300.00 | $150.00 | $20.00 | - |
3 | ធីលីសឺផ (TELESURF) | 128kb/s | $78.00 | 1000មេ.បៃ | - | $100.00 | $50.00 | - | គ្រប់ ខេត្តក្រុង |
256kb/s | $599.00 | ~20ជីកាបៃ | - | $100.00 | $50.00 | - |
4 | ភីភីស៊ីធីវី (PPCTV) | 128kb/s | $298.00 | អកំណត់ | $200.00 | $48.00 | - | - |
|
256kb/s | $498.00 | អកំណត់ | $250.00 | $48.00 | - | - |
5 | វ៉យលីស្សអាយភី (WirelessIP) | 128kb/s | $54.00 | អកំណត់ | $100.00 | $399.00 | $499.00 | $10.00 | - | ភ្នំពេញ |
គ្មាន |
6 | វីខីម(Wicam) | 128kb/s | $79.00 | 1500មេ.បៃ | $39.00 | - | - | $40.00 | ភ្នំពេញ |
256kb/s | $99.00 | 1500មេ.បៃ | $49.00 | - | - | $40.00 |
7 | ស៊ីធីលីង្ក (CITYLINK) | 128kb/s | $59.95 | 500មេ.បៃ | 500មេ.បៃ | $60.00 | $79.95 | - | - | $40.00 |
|
256kb/s | $99.95 | 1000មេ.បៃ | 1000មេ.បៃ | $100.00 | $79.95 | - | - | $40.00 |
8 | អង្គរណែត (AngkorNET) | 128kb/s | $59.00 | 500មេ.បៃ | 50 | $150.00 | $350.00 | $60.00 |
| ភ្នំពេញ |
256kb/s | $99.00 | 1000មេ.បៃ | 50 | $150.00 | $350.00 | $60.00 |
|
9 | អនឡាញ (ONLINE) | 128kb/s | $59.00 | 500មេ.បៃ | ឥតគិតថ្លៃ | - | $133.00 | - | $40.00 | គ្រប់ ខេត្តក្រុង |
256kb/s | $89.00 | 1000មេ.បៃ | ឥតគិតថ្លៃ | - | $133.00 | - | $40.00 |
តាមរយះ តារាងតំលៃនិងល្បឿនចូលទៅ (Access speed) របស់គ្រប់ក្រុមហ៊ុនផ្គត់ផ្គង់សេវា អិនរើណែត(ISP: Internet Services Providers) នៅប្រទេសកម្ពុជា៖
- សំរាប់ការប្រើប្រាស់ តាមគ្រួសារ, អ្នកគួរជ្រើសយក អនឡាញ(ONLINE 128kb/s ឬ 256kb/s) ព្រោះតំលៃសមស្រប, អាចទាញយក ឥតគិតថ្លៃ ទិន្នន័យពីអិនរើណែត នៅពេលយប់តាមរយះ eMule។ ដើម្បីទទួលបាន ទិន្នផលច្រើន អ្នកគួរប្រើប្រាស់ មួយរ៉ោរើ(Router) (ឧទាហរ រ៉ោរើឈ្មោះ D-Link model DI-604) ដើម្បីភ្ជាប់ ៣ ឬ ៤ ខំព្យូរើ ទៅមួយខ្សែ អិនរើណែត។
- សំរាប់ការប្រើប្រាស់ ក្នុងហាងសេវាអិនរើណែត (Internet Cafe), អ្នកគួរជ្រើសយក ខីម៉ិនថែវល៍(CAMINTEL 256kb/s) ព្រោះតំលៃសមស្រប ហើយអាចអោយអតិថិជន ក្នុងហាងសេវាអិនរើណែត របស់អ្នកទាញយកទិន្នន័យ តាមចិត្តចង់ ដែលអាចទាក់ទាញ អតិថិជនបានច្រើន។
បញ្ជាក់៖
- ជាទូទៅ បណ្តាញអិនរើណែត មានខ្សែ(wired network) មានស្ថេរភាពល្បឿន ល្អជាងបណ្តាញអិនរើណែតអត់ខ្សែ(wireless network)
- បើអ្នកមានសេវាអិនរើណែត នៅផ្ទះហើយ អ្នកគួរប្រើវាជាមួយខំព្យូរើ ជាជាងប្រើតែជាមួយទូរស័ព្ទដៃ ព្រោះជាមួយខំព្យូរើ នឹងផ្តល់ទិន្នផលច្រើនជាង។
- អ្នកមិនគួរទិញដាច់ សំភារះតភ្ជាប់ បណ្តាញអិនរើណែត របស់ក្រុមហ៊ុនផ្គត់ផ្គង់សេវា អិនរើណែតនោះទេ ព្រោះអ្នកនឹងខាតបង់ប្រាក់កាស ពេលមានបញ្ហា(បច្ចេកទេស) ឬ ពេលអ្នកចង់ប្តូរក្រុមហ៊ុន ផ្គត់ផ្គង់សេវាអិនរើណែត ដោយហេតុក្រុមហ៊ុនទាំងនោះ នឹងមិនទិញមកវិញ សំភារះ(ហួសសម័យ) នោះឡើយ
- តំលៃដែលបានបង្ហាញក្នុងតារាង មិនទាន់គិត ពន្ធតំលៃបន្ថែម (VAT: Value Added Tax) ១០% នោះទេ
- វិធីរៀបចំ់មួយរ៉ោរើ(router) ឈ្មោះ D-Link model DI-604 ដើម្បីភ្ជាប់ ៣ ឬ ៤ ខំព្យូរើ ទៅមួយខ្សែ អិនរើណែត៖
ចុចទីនេះ ដើម្បីអានវិធីណែនាំតំលើង មួយរ៉ោរើ(router)ឈ្មោះ D-Link model DI-604
| → | ដើម្បីអោយខំព្យូរើ ១, ២, ៣, ៤ អាចប្រើប្រាស់ អិនរើណែតបាន អ្នកត្រូវកែ អាស័យដ្ឋានអាយភី (IP Address) ពីអាស័យដ្ឋានថេរ អាយភី (Static IP Address) ទៅជាអាស័យដ្ឋានថាមវន្ត អាយភី (Dynamic IP Address) អោយខំព្យូរើនីមួយៗ។ ធ្វើបែបនេះ គឺខំព្យូរើនីមួយៗ យល់ព្រមអោយ រ៉ោរើ(router) កំណត់ស្វ័យប្រវត្តិ អាស័យដ្ឋាន អាយភី របស់ពួកវា ដែលបានភ្ជាប់ជាមួយ។ |
វិធីកែ ដូចតទៅ ៖
- ចូលទៅក្នុង Control Panel →ចុចពីរដងលើ រូបតំណាង Network connections → ចុចស្តាំ Local Area connection → Properties → ចុចពីរដងលើអក្សរ Internet Protocol (TCP/IP) រួចអ្នកត្រូវចុចរើស ដូចរូបខាងស្តាំ → ចុច OK
| → | |
- ល្បឿនចូលទៅអិនរើណែត នៅប្រទេសកម្ពុជា យឺត(ព្រោះខ្វះ ហេដ្ឋាទូរគមនាគម មានខ្សែល្បឿនខ្ពស់ ដូចជា បណ្តាញ Optical fiber) ហើយតំលៃជាវប្រចាំខែ កំពូលថ្លៃ
- នៅប្រទេសជឿនលឿនខ្លះ ដូចជានៅទ្វីបអឺរ៉ុប, តំលៃជាវប្រចាំខែ 30 Euros (ល្បឿនចូលទៅអិនរើណែត : Internet Access Speed 28Mb/s(1Mb= 1024kb), រួមមានមួយខ្សែអិនរើណែត, ទូរទស្សន៍ខ្សែកាប្ល៍ ៩៦ប៉ុស្ត៍ និង និយាយទូរស័ព្ទឥកគិតថ្លៃ ក្នុងទ្វីបអឺរ៉ុប និងទៅប្រទេសជាង40 នៅក្រៅអឺរ៉ុប ក្នុងនោះមាន ប្រទេសចិន ប្រទេសសៀម ផងដែរ។
how can you do it? How can you college data?
Cambodia Church says
we collected from many sources : friends, companies, Internet subscribers, Internet networks especially Companies websites