ខ្មែរអាយធី សំរាប់អ្នក ធ្វើបដិវត្តមិនប្រើប្រាស់ ព្យាង្គតំរួត ពីក្រោមព្យញ្ជនៈ ម្ , ឧទាហរ សម្រាប់ ត្រូវតែជា សំរាប់!! សង្ឃឹម ទស្សនាករ នឹងទទួលបាន រាល់ចំណេះខំព្យូរើ លំអិត/ល្អៗ ពី ខ្មែរអាយធី សំរាប់អ្នក!!

វិធីបញ្ចូលប្រអប់ឈែត (Chat box) ទៅក្នុងប្លក Wordpress

ដើម្បីបញ្ចូលប្រអប់ឈែតទៅក្នុងប្លក Wordpress របស់អ្នក, អ្នកអាច ប្រើតំបន់បណ្តាញ Ajax Shoutbox ឬ Meebome (មីប..អូ..មី)។ ប៉ុន្តែនៅ ទីនេះនឹងណែនាំវិធីបញ្ចូលប្រអប់ឈែត(Chat box)ទៅក្នុងប្លកWordpress តាមរយះ Meebome (មីប..អូ..មី) ដែលជាវិធីងាយស្រួល សំរាប់ម្ចាស់ប្លក Wordpress គ្រប់រូប។ ចុចទីនេះ ចូលទៅតំបន់បណ្តាញដើម្បីបង្កើតកូដ (Code) របស់ប្រអប់ ឈែត(Chat box)។

ចុច next កាលបើបំពេញរួចហើយ ចុច next

តែប៉ុណ្ណេះ អ្នកបង្កើតបានសំរេចកូដប្រអប់ឈែត សំរាប់ប្លករបស់អ្នក។ ជាបន្ត អ្នកត្រូវបិតភ្ជាប់ (paste) កូដប្រអប់ឈែតនេះទៅក្នុងវិដកិត (widget) នៃប្លករបស់អ្នក។

  1. វិធីបិតភ្ជាប់កូដប្រអប់ឈែត ទៅក្នុងវិដកិត(widget)នៃប្លក Wordpress
K
អ្នកចូលទៅក្នុងប្លក wordpress របស់អ្នក ចុចលើ My Dashboard ចុច Presentation ចុច Widgets ចុច Ctrl v ដើម្បីបិតភ្ជាប់កូដទៅក្នុង ប្រអប់ផត(ដូចក្នុងរូប) ចុច Save Changes
ពេលនេះប្លករបស់អ្នកមានប្រអប់ឈែតដូចបំណង។សូមបញ្ជាក់ថាប្រអប់ឈែត meebome មិនអាចវាយអក្សរខ្មែរបានដូចប្រអប់ឈែត Cbox ទេ។

0 វិចារ:

ដាក់ចំណាំ និង ចែករំលែក