ខ្មែរ អាយធី សំរាប់ អ្នក ធ្វើបដិវត្តមិនប្រើប្រាស់ ព្យាង្គតំរួត ពីក្រោម ព្យញ្ជនៈ ម្ , ឧទាហរ សម្រាប់ ត្រូវតែ ជា សំរាប់!! សង្ឃឹម ទស្សនាករ នឹង ទទួលបាន រាល់ចំណេះ ខំព្យូរើ លំអិត/ល្អៗ ពី ខ្មែរ អាយធី សំរាប់ អ្នក!!

វិធីបញ្ចូលនាឡិកាពិភពលោកទៅក្នុងប្លករបស់អ្នក

ចុចទីនេះ ដើម្បីចូលទៅក្នុងឧបករកែឆ្នៃគូកគល (Google Gadget) →​ ជ្រើសយក ”World clocks” ចុចលើ “Add to your web page” ទំព័រ ”Add this gadget to your webpageបង្ហាញចេញមក អ្នកអាចបំពេញតាមរូបដូចខាងក្រោម៖

បន្ទាប់ពីបានបំពេញតាមបំណងហើយ, ចុចលើ Get the code​ដើម្បីបង្ហាញអក្សរកូដត្រូវប្រើ មួយប្រអប់ផតខាងក្រោម បង្អស់ នឹងបង្ហាញចេញមក ថតចំលងអក្សរទាំងអស់ដែលមាននៅក្នុង ប្រអប់ផត (ផាត់អក្សរទាំងនោះ ហើយចុច ctrl-c លើក្តារចុច)។

  • ក្នុងប្លករបស់អ្នក, អ្នកចុចលើ Dashboard (ទូបញ្ជា) ចុចអក្សរ Layout (ផ្ទាំងតាក់តែង) មួយផ្ទាំងតាក់តែងគំរូ(template layout) បង្ហាញចេញមក ចុចត្រង់ "Add a Page Element" នៅផ្នែក ខាងស្តាំនៃប្លក ជ្រើសយករូប HTML/Javascrip បិតភ្ជាប់ (paste) អក្សរកូដ (ដែលបានថតចំលងទុកអំបាញ់មិញ) ទៅក្នុង ប្រអប់សាសង រួចចុច Save Changes ដើម្បីថតទុក(save)។

ពេលនេះ, អ្នកអាចចុចលើកដាក់(Drag)ធាតុទំព័រថ្មី(New page element) ទៅលើឬចុះក្រោមតាមចិត្តចង់ ចុច Save ខាងលើឆ្វេងដើម្បីថតទុក ជាចុងក្រោយ។

អ្នកអានទាំងឡាយអាចមើលម៉ោង ដែលកំពុងបង្ហាញលើប្លករបស់អ្នក យ៉ាងរំភើយដោយមិនខ្វាយខ្វល់ងាកសួររកម៉ោងអ្នកអង្គុយក្បែរ។

ដោយដំណើរការល្អ

0 វិចារ:

ដាក់ចំណាំ និង ចែករំលែក