ខ្មែរ អាយធី សំរាប់ អ្នក ធ្វើបដិវត្តមិនប្រើប្រាស់ ព្យាង្គតំរួត ពីក្រោម ព្យញ្ជនៈ ម្ , ឧទាហរ សម្រាប់ ត្រូវតែ ជា សំរាប់!! សង្ឃឹម ទស្សនាករ នឹង ទទួលបាន រាល់ចំណេះ ខំព្យូរើ លំអិត/ល្អៗ ពី ខ្មែរ អាយធី សំរាប់ អ្នក!!

វិធីបញ្ចូលប្រអប់ឈែត (Chat box) ទៅក្នុងប្លក Wordpress

ដើម្បីបញ្ចូលប្រអប់ឈែតទៅក្នុងប្លក Wordpress របស់អ្នក, អ្នកអាច ប្រើតំបន់បណ្តាញ Ajax Shoutbox ឬ Meebome (មីប..អូ..មី)។ ប៉ុន្តែនៅ ទីនេះនឹងណែនាំវិធីបញ្ចូលប្រអប់ឈែត(Chat box)ទៅក្នុងប្លកWordpress តាមរយះ Meebome (មីប..អូ..មី) ដែលជាវិធីងាយស្រួល សំរាប់ម្ចាស់ប្លក Wordpress គ្រប់រូប។ ចុចទីនេះ ចូលទៅតំបន់បណ្តាញដើម្បីបង្កើតកូដ (Code) របស់ប្រអប់ ឈែត(Chat box)។

→
ចុច next កាលបើបំពេញរួចហើយ → ចុច next

តែប៉ុណ្ណេះ អ្នកបង្កើតបានសំរេចកូដប្រអប់ឈែត សំរាប់ប្លករបស់អ្នក។ ជាបន្ត អ្នកត្រូវបិតភ្ជាប់ (paste) កូដប្រអប់ឈែតនេះទៅក្នុងវិដកិត (widget) នៃប្លករបស់អ្នក។

  1. វិធីបិតភ្ជាប់កូដប្រអប់ឈែត ទៅក្នុងវិដកិត(widget)នៃប្លក Wordpress
K →
អ្នកចូលទៅក្នុងប្លក wordpress របស់អ្នក → ចុចលើ My Dashboard → ចុច Presentation → ចុច Widgets → ចុច Ctrl v ដើម្បីបិតភ្ជាប់កូដទៅក្នុង ប្រអប់ផត(ដូចក្នុងរូប) → ចុច Save Changes
ពេលនេះប្លករបស់អ្នកមានប្រអប់ឈែតដូចបំណង។សូមបញ្ជាក់ថាប្រអប់ឈែត meebome មិនអាចវាយអក្សរខ្មែរបានដូចប្រអប់ឈែត Cbox ទេ។

0 វិចារ:

ដាក់ចំណាំ និង ចែករំលែក