ខ្មែរអាយធី សំរាប់អ្នក ធ្វើបដិវត្តមិនប្រើប្រាស់ ព្យាង្គតំរួត ពីក្រោមព្យញ្ជនៈ ម្ , ឧទាហរ សម្រាប់ ត្រូវតែជា សំរាប់!! សង្ឃឹម ទស្សនាករ នឹងទទួលបាន រាល់ចំណេះខំព្យូរើ លំអិត/ល្អៗ ពី ខ្មែរអាយធី សំរាប់អ្នក!!

ស្វែងយល់ បុណ្យតាណាបាតា ឬ បុណ្យតារា (Tanabata or Star Festival)​ នៅប្រទេសជប៉ុន

អ្នកមានអារម្មណ៍យ៉ាងណា ចំពោះថ្ងៃបុណ្យ តាណាបាតា ថ្ងៃបុណ្យ តារា ?

ថ្ងៃបុណ្យ តាណាបាតា ថ្ងៃបុណ្យ តារា (Tanabata festival or Star festival) បានមានកំណើត ជាង ២០០០ឆ្នាំ កន្លង តាមរឿងនិទានចិនបូរាណ ដែលហៅថា Kikkoden។ 
បច្ចុប្បន្ន, ថ្ងៃបុណ្យ តាណាបាតា ឬ ថ្ងៃបុណ្យ តារា (Tanabata festival or Star festival) ត្រូវបានកំណត់ រៀងរាល់ឆ្នាំ នៅថ្ងៃ កក្កដា គឺ ថ្ងៃនេះឯង ដោយមានរៀបចំ ពិធី យ៉ាងអធឹកអធម នៅគ្រប់ទីតំបន់ នៃប្រទេសជប៉ុន
រឿងនិទាន ដូចតទៅ៖
កាលណោះ មាន ម្ចាស់ក្សត្រីតំបាញ (織姫)មួយអង្គឈ្មោះ អូរីហ៊ីមេ (Orihime) ជាបុត្រី របស់ស្តេចវេហាស៍ (Sky King, 天工) ឈ្មោះ តេនគូ(Tenkou) ។ ម្ចាស់ក្សត្រីនេះ ចេះត្បាញល្អឥតខ្ចោះ សំលៀកបំពាក់ នៅមួយនៃវិមាន ក្បែរមាត់ច្រាំង ត្រើយខាងកើត នៃ ទន្លេថានសួគ៌ (River of Heaven) ឈ្មោះអាម៉ាណូកាវ៉ា (Amanogawa, 天の川)។ ឪពុក របស់នាង ពេញចិត្តសំបើម សំលៀកបំពាក់ នាងបានត្បាញ និងដែលនាងបាន ខំធ្វើការខ្លាំងក្លា រៀងរាល់ថ្ងៃ ត្បាញសំលៀកបំពាក់ទាំងនោះ។ ទោះដូច្នោះ, នាងបានធ្លាក់ខ្លួនព្រួយ ព្រោះការងារមមារញឹក គ្មានអាចអោយនាង បានជួប ឬ បានស្រឡាញ់នរណាម្នាក់។ ដឹងចឹង, តេនគូ ជាឪពុក បានរៀបចំអោយនាង បានជួបជាមួយ ព្រះអង្គម្ចាស់គង្វាលគោ (Cow Herder Prince, 彦星) ម្នាក់ឈ្មោះ ហ៊ីកូបូស៊ី (Hikoboshi) ដែលបានរស់នៅ/ធ្វើការ ឯត្រើយខាងលិច នៃទន្លេ អាម៉ាណូកាវ៉ា។ កាលបើ អ្នកទាំងពីរ បានជួបគ្នា, ក៏បាក់ចិត្តស្រឡាញ់គ្នាភ្លាម ដូចរន្ទះ និងមិនយូរប៉ុន្មាន ក៍បានរៀបការនឹងគ្នា។ 
បាននៅក្បែរគ្នាកាលណា អូរីហ៊ីមេ លែងនឹកឃើញ ត្បាញសំលៀកបំពាក់ សំរាប់វិមាន របស់តេនគូ ជាឪពុក, ចំណែកហ៊ីកូបូស៊ីឯណោះវិញ ក៏លែងឃ្វាលគោទាំងប៉ុន្មាន របស់ខ្លួន បណ្តោយអោយដើរ ពាសវាលពាសកាល តាមទន្លេថានសួគ៌។ ដោយខ្ញាល់ខ្លាំងពេក ព្រោះបុត្រីបានលែង ខ្វាយខ្វល់អំពីការងារ, តេនគូ ជាឪពុក បានបំបែក គូស្នេហ៍ទាំងពីរ អោយម្នាក់ៗ នៅត្រើយម្ខាងៗ នៃ ទន្លេអាម៉ាណូកាវ៉ា និងបានហាមគេទាំងពីរ ជួបគ្នាទៀត។ អូរីហ៊ីមេ បានកើតទុក្ខស្នេហា ដោយបាត់ស្វាមី របស់នាង, បានសុំឪពុក អោយគេទាំងពីរ បានជួបគ្នាឡើងវិញ។ តេនគូ គ្មានទប់ចិត្តបាន ចំពោះទឹកភ្នែកបុត្រី, បានអនុញាតិ គូស្នេហ៍ ជួបគ្នា ​នៅថ្ងៃទី នៃខែទី៧ បើ អូរីហ៊ីមេ បានព្យាយាមធ្វើការ និងបានបំពេញការងារ តំបាញរួចរាល់។ លើកដំបូង គូស្នេហ៍បានព្យាយាម រកគ្រប់វិធី ក៏គ្មានអាចបានជួបគ្នា ដោយអ្នកទាំងពីរ បានយល់ថា គ្មានវិធីអាចឆ្លងកាត់ទន្លេ ព្រោះគ្មានស្ពានអូរីហ៊ីមេបានយំ សន្ធឹកសន្ធាប់ ហើយក៏មាន មួយហ្វូងបក្សីដ៏ធំ (Kasasagi, カササギ,) បានហើរមក និងបានសន្យា នឹងត្រដាងស្លាប របស់ពួកគេ ធ្វើជាស្ពាន សំរាប់នាង អាចឆ្លងកាត់ទន្លេ។ បើមានភ្លៀង, បក្សីទាំងនោះគ្មានអាចហើរមក ចំណេកគូស្នេហ៍ត្រូវរង់ចាំ ដល់ឆ្នាំបន្ទាប់ ទើបជួបគ្នាបាន ។
តាមរយះរឿងនិទាននេះ ដែលទើបនៅប្រទេសជប៉ុន បច្ចុប្បន្ន, ប្រជាពលរដ្ឋគ្រប់រូប តែងតែរៀបចំរាល់ឆ្នាំ ពីធីបុណ្យ ថ្ងៃទី ៧ កក្កដា សំរាប់ជូនពរជ័យ រវាងគ្នា តាមវិធីសរសេរ សេចក្តីជូនពរ លើចំណិត ក្រដាសតូចៗ ចំរុះព៌ណ, ជួនជាកំណាព្យ និងព្យួរសេចក្តីជូនពរ ទាំងនោះ នៅដើមឫស្សី មានរចនា ព៌ណចំរុះ ។ ដើមឫស្សី និង ក្បាច់រចនា ច្រើនដាក់បណ្តែត លើផ្ទៃទឹកទន្លេ ឬ ត្រូវបានដុត ក្រោយថ្ងៃបុណ្យ ពេលអធ្រាត្រ ឬ នៅថ្ងៃបន្ទាប់។ តំបន់ភាគច្រើន នៅប្រទេសជប៉ុន តែងមានប្រពៃណី តាណាបាតា រៀងខ្លួន ដែលភាគច្រើន ស្រដៀង បុណ្យឧប៊ុន (Obon) របស់ជនជាតិជប៉ុនដែរ។​
**********************
តាណាបាតា បើស្តាប់អត្ថន័យបន្តិចទៅ ឃើញថាប្រហាក់ប្រហែល ថ្ងៃនៃសេចក្តីស្រឡាញ់ (Valentine day) មែនទេ ប៉ុន្តែអ្វីដែលមិនដូចនោះ គឺត្រង់ជា ថ្ងៃនៃសេចក្តីស្រឡាញ់បែបអាស៊ី
នៅទីនេះ អ្នកមានចាប់អារម្មណ៍ អត្ថបទបានបណ្តុះគំនិត "ការងារសំខាន់ ជាងស្នេហា"។ ហ្នឹងហើយជា មួយប្រពៃណីអប់រំល្អ សំរាប់ប្រជាពលរដ្ឋ របស់ប្រទេសជប៉ុន ក្នុងន័យអោយ មនុស្សគ្រប់រូប ត្រូវតែគិតពីការងារជាមុន សំរាប់ការរស់នៅ
----
  • ដូចសុភាសិតខ្មែរថា៖ ធ្វើអ្វីធ្វើអោយហើយ កុំទុកឡើយបង្កើតកេរ្ត៍
បានន័យថា ធ្វើការងារអ្វី ត្រូវតែធ្វើអោយហើយ មិនត្រូវទុកចោលពាក់កណ្តាលកាងារ នោះទេ។
---
ខាងលើ ជារឿងនិទាន និងជាថ្ងៃបុណ្យជូនពរគំរូមួយដ៏ល្អ សំរាប់សួរសុខទុក្ខគ្នា យ៉ាងហោចណាស់ ក៏តាមអ៊ីមែវល៍ (Email) រវាងប្រជាពលរដ្ឋខ្មែរ ពីគ្រប់ទិសទី លើពិភពលោក ទាំងក្នុងប្រទេស ទាំងឯនាយសមុទ្រ បង្កើតជា មួយសង្គមខ្មែរដ៏ធំ និងដែលគ្មានដែលបានជួបជុំគ្នា មួយឆ្នាំទល់មួយឆ្នាំ ព្រោះ ការងារ។ ​

ការអប់រំដិតជាប់ក្នុងអារម្មណ៍ តាំងតែនៅវ័យកុមារ បែបនេះហើយ នាំអោយពលរដ្ឋជប៉ុន និង ពលរដ្ឋចិន ក្លាយជា ពលរដ្ឋ សង្វាតការងារ​ ដែលនាំអោយដុះ​គំនិតឆ្នៃប្រឌិត ឥតឈប់ឈរ។

សង្គមខ្មែរ ជាពិសេសអ្នកដឹកនាំខ្មែរ មានយុទ្ធសាស្ត្រ (strategy) អ្វីខ្លះ សំរាប់បណ្តុះគំនិតជាតិ ដូចរឿងនិទានខាងលើ ដល់កុមារខ្មែរ និង បង្កបង្កើតការងារ អោយយុវវ័យខ្មែរ សំរាប់ប្រែក្លាយសង្គមខ្មែរ ជាសង្គមសំបូរការងារ?
ចំលើយថិតនៅ យើងទាំងអស់គ្នាដាស់តឿនក្រើនរំលឹក អ្នកដឹកនាំខ្មែរ តាមគ្រប់វិធី ជាពិសេស តាមកាសែត តាមញត្តិ តាមទីប្រជុំមតិ តាមបាតុកម្ម តាមកូដកម្ម តាមរូបភាព តាមការស្ទង់មតិ តាមសកម្មភាពមហាជន (មានការបោះឆ្នោតជាដើម) ជាពិសេស តាមអ៊ីមែវល៍ តាមប្លក តាមវ៉ែប... ​លើកឡើងពី កង្វះខាត របស់អ្នកដឹកនាំខ្មែរ និង ភាពលំបាក របស់យើងរាល់គ្នា ជាប្រជាពលរដ្ឋ ខ្មែរអត្ថបទនេះ ក៏ជា ការរួមចំណែកដាស់តឿន ក្រើនរំលឹកមួយ ក្នុងចំណោមការដាស់តឿន ក្រើនរំលឹក រាប់មិនអស់ ដូចបានរៀបរាប់ខាងលើ នេះដែរ។
មើលផងដែរ៖
  1. http://en.wikipedia.org/wiki/Tanabata
  2. http://gojapan.about.com/cs/japanesefestivals/a/tanabata.htm
  3. http://duongchan.wordpress.com/2007/07/06/tanabata-or-star-festival

5 វិចារ:

  1. ទឹម បឿន says

    អរគុណ​ដែល​បាន​បកប្រែ​ ។


    duongchan says

    បកបានល្អដល់ហើយ!


    chhorran says

    មានគេសរសើរចឹង ខ្ញុំកំពុងនឹកគិតចង់ បិតប្រកាសណែនាំ វិធីបកប្រែ អត្ថបទភាសាបរទេស មកភាសាខ្មែរ


    duongchan says

    មានអី​ គំនិតល្អតើ!!


    chhorran says

    អ៊ីចឹង រៀបចំឯកសារសិន ហើយប្រហែល ជាចុងខែនេះ នឹងបិតប្រកាសហើយ


ដាក់ចំណាំ និង ចែករំលែក