ខ្មែរអាយធី សំរាប់អ្នក ធ្វើបដិវត្តមិនប្រើប្រាស់ ព្យាង្គតំរួត ពីក្រោមព្យញ្ជនៈ ម្ , ឧទាហរ សម្រាប់ ត្រូវតែជា សំរាប់!! សង្ឃឹម ទស្សនាករ នឹងទទួលបាន រាល់ចំណេះខំព្យូរើ លំអិត/ល្អៗ ពី ខ្មែរអាយធី សំរាប់អ្នក!!

វិធីបង្កើត មួយប្រអប់សំបុត្រជីមែវល៍ (Gmail) និង វិធីសាសង(Chat) គូកគលថក (Google Talk)​ ជាអក្សរខ្មែរ

ដូចដឹងស្រាប់ ចំនួនសំបុត្រផ្ញើនិងទទួល កើនឡើងព្រោងព្រាត ពីមួយឆ្នាំទៅមួយឆ្នាំលើ បណ្តាញអិនរើ ណែត។ កត្តាចំបងដែលធ្វើអោយ មានកំណើនបញ្ញើ/ទំនួល សំបុត្របែបនេះព្រោះ៖

- បច្ចេកវិទ្យាពត៌មាន ត្រូវបានអភិវឌ្ឍជារៀងរាល់ថ្ងៃ ជាកត្តាសំរួលដល់ គមនាគម(Communication) ពត៌មាន(Information)

- បញ្ញើនិងទំនទំនួលសំបុត្រ បានរហ័សទាន់ចិត្ត ហើយឥតគិតថ្លៃទៀតផង តាមបណ្តាញអិនរើណែត

ដើម្បីផ្ញើ/ទទួលសំបុត្រដោយឥតគិតថ្លៃ តាមអិនរើណែតបាន, អ្នកត្រូវតែមាន មួយប្រអប់សំបុត្រ អេឡិចត្រូនិច សំរាប់ទាក់ទងជាមួយ ប្រអប់សំបុត្ររបស់អ្នកដទៃ

ប្រជាពលរដខ្មែរទាំងក្មេង ទាំងចាស់បច្ចុប្បន្ន មានប្រអប់សំបុត្រ អេឡិចត្រូនិចរៀងៗខ្លួន សឹងតែគ្រប់គ្នា ។ ប៉ុន្តែអ្នកខ្លះក៏មិនទាន់មាន ប្រអប់សំបុត្រអេឡិចត្រូនិច អោយទាន់សម័យនឹងគេនៅឡើយ ហើយអ្នកទាំងនោះក៏មិនដឹង ធ្វើម្តេចនឹងមាន មួយប្រអប់សំបុត្រ ដូចគេឯងដែរ

ដើម្បីអោយបាន មួយប្រអប់សំបុត្រ អេឡិចត្រូនិច ជាធម្មតាអ្នកត្រូវតែបង្កើតវា។ ប៉ុន្តែអ្នកកុំបារម្ភ ប្រកាស(Post)នឹងប្រាប់វិធី បង្កើតដោយឥតគិតថ្លៃ មួយប្រអប់សំបុត្រជីមែវល៍ ព្រមទាំងវិធីតំលើង ប្រអប់សាសងជាអក្សរខ្មែរ គូកគលថក ។

បញ្ជាក់៖ មនុស្សគ្រប់គ្នាអាចបង្កើត ដោយឥតគិតថ្លៃ ប្រអប់សំបុត្រអេឡិចត្រូនិច ផ្ទាល់ខ្លួន មិនថាឡើយអ្នកនោះជា មន្ត្រីជនសាមញ្ញ ឧកញ៉ាកម្មករ ពាណិជ្ជករកសិករ បញ្ញាវន្តនិស្សិត លោកសង្ឃឧបាសក កុមារមនុស្សពេញវ័យ... នោះឡើយ។

លំដាប់អត្ថបទ

១- បង្កើតមួយប្រអប់សំបុត្រ ជីមែវល៍(Gmail box)

- ប្រើប្រាស់ ប្រអប់សំបុត្រ ជីមែវល៍(Gmail box)

៣- ទាញយក/តំលើងគូលគលថក(Googe Talk)

៤- វិធីសាសងជាអក្សរខ្មែរ តាមគូកគលថក(Google Talk)

១- បង្កើតមួយប្រអប់សំបុត្រ ជីមែវល៍(Gmail box)

ចុចទីនេះ ដើម្បីបង្កើត មួយប្រអប់សំបុត្រថ្មី
បន្ទាប់ពីបានបំពេញ ដូចណែនាំ, អ្នកត្រូវចុច លើប្រអប់ I accept, Create my account អ្នកបង្កើតបាន មួយប្រអប់សំបុត្រ ជីមែវល៍ ដូចចិត្តហើយ!

មិនដល់ ២នាទីផង អ្នកអាចបង្កើតបាន មួយប្រអប់សំបុត្រ លើអិនរើណែត ហើយមែនទេ?

  • ចាប់ពីពេលនេះទៅ អ្នកបានក្លាយជា ម្ចាស់ប្រអប់សំបុត្រ របស់អ្នកហើយ។
  • អ្នកកុំភ្លេចផងដែរ អ្នកគួរអោយអាស័យដ្ឋាន នៃប្រអប់សំបុត្រថ្មីរបស់អ្នក ទៅ ឪពុកម្តាយបង្កើត ឪពុកម្តាយក្មេក ប្តីប្រពន្ធកូន បងប្អូនបង្កើត បងប្អូនជីដូនមួយ សាច់ញាតិ សង្សារ មិត្តរួមថ្នាក់ មិត្តរួមអាជីព មិត្តរួមពាណិជ ស្រីកំណាន់ប្រុសកំណាន់ ស្រីស្នេហ៍ប្រុសស្នេហ៍ ... របស់អ្នក ដើម្បីងាយស្រួលទាក់ទង ពេលចាំបាច់។
  • ប៉ុន្តែ អ្នកមិនត្រូវអោយលេខសំងាត់ នៃប្រអប់សំបុត្ររបស់អ្នក ទៅអ្នកណាម្នាក់នោះទេ។
២- ប្រើប្រាស់ ប្រអប់សំបុត្រ ជីមែវល៍(Gmail box)
A A A
ចុចទីនេះ ដើម្បីចូលទៅក្នុង ប្រអប់សំបុត្ររបស់អ្នក
នេះគឺ មួយផ្ទាំងប្រអប់សំបុត្រគំរូ សំរាប់ ផ្ញើ/ទទួល សំបុត្រ (មានការណែនាំ ពាក្យខ្លះជាអក្សរខ្មែរ) បើកអានសំបុត្រ និង វិធីឆ្លើយតប
ឆ្លើយតបមួយសំបុត្រ ផ្ញើ មួយសំបុត្រ
៣ - ទាញយក/តំលើងគូលគលថក(Googe Talk) អ្នកទើបតែបង្កើតបាន មួយអាស័យដ្ឋានអ៊ីមែវល៍ គឺជីមែវល៍។ អ្នកអាចប្រើប្រាស់វា ដើម្បីសាសងអក្សរខ្មែរ ជាមួយអ្នកដទៃបាន។ ដើម្បីសាសង អ្នកត្រូវមានប្រអប់សាសង Google Talk។ ដើម្បីអោយមាន Google Talk អ្នកត្រូវតំលើងវា។ ចុចទីនេះ ដើម្បីតំលើងគូកគលថក(Google Talk)
ចុច Google ចុច Save File as ចុចឌុបលើរូបតំណាង Google Talk
៤ - វិធីសាសងជាអក្សរខ្មែរ តាមគូកគលថក(Google Talk)
A A A
វាយឈ្មោះ និង លេខសំងាត់ អ្នកប្រើប្រាស់ Sign In ចុច Settings ដើម្បីកំណត់ទំរង់
រើសយក KhmerOS 10 OK សាសងជាអក្សរខ្មែរ ដោយប្រសិទ្ធិភាព
បញ្ជាក់ដើម្បីប្រើប្រាស់ គូកគលថកជាអក្សរខ្មែរ បានរលូន ក្នុងវិនដោស្សអិចក្សភី (XP) អ្នកត្រូវ ថតចំលង-បិទភ្ជាប់ usp10.dll ក្នុង C:\Program Files\Google\Google Talk (មើលវិធីតំលើង...) ។ រីឯ ក្នុងវិនដោស្សវិស្តា (Windows Vista) មិនមានបញ្ហា

វិធីសាសង អាយស៊ីឃ្យាវ(ICQ) ជាអក្សរខ្មែរ​​ ​ ═វិធីសាសង ស្កែភី(Skype) ជាអក្សរខ្មែរ

0 វិចារ:

ដាក់ចំណាំ និង ចែករំលែក