ខ្មែរអាយធី សំរាប់អ្នក ធ្វើបដិវត្តមិនប្រើប្រាស់ ព្យាង្គតំរួត ពីក្រោមព្យញ្ជនៈ ម្ , ឧទាហរ សម្រាប់ ត្រូវតែជា សំរាប់!! សង្ឃឹម ទស្សនាករ នឹងទទួលបាន រាល់ចំណេះខំព្យូរើ លំអិត/ល្អៗ ពី ខ្មែរអាយធី សំរាប់អ្នក!!

វិធីក្លាយជា អភិបាលករបណ្តាញអាយធី(IT Network administrator)​

ចំនួនម៉ោងដែលត្រូវរៀនជាមធ្យម នៅបស្ចឹមប្រទេស ដើម្បីក្លាយជាអភិបាលករដំបូង បណ្តាញខំព្យូរើ នៃមួយក្រុមហ៊ុន ៖

លរ ម៉ូឌុលត្រូវរៀន (Modules) ចំនួន ម៉ោង
1 តំលើង/កំណត់ទំរង់ និង ប្រើប្រាស់ផ្នែកទន់ការិយាល័យ(Office Softwares) កំរិតខ្ពស់ 56
2 ស្ថាបត្យកម្មនៃខំព្យូរើផ្ទាល់ខ្លួន/ប្រព័ន្ធដំណើរការ (PC/OS Architecture) 56
3 បណ្តាញតំបន់ផ្តុំ(LAN: Local Area Network) និងបណ្តាញតំបន់លាត(WAN: Wide Area Network) 14
4 តំលើង/កំណត់ទំរង់ បណ្តាញស្មើសិទ្ធិ(Peer to Peer Network) 14
5 តំលើង/កំណត់ទំរង់ វិនដោស្សបំរើសេវា 2003 (Windows server 2003) កំរិត១ 20
6 តំលើង/កំណត់ទំរង់ បញ្ជីឈ្មោះសកម្ម(AD: Active Directory) ក្នុងវិនដោស្សបំរើសេវា 2003 29
7 អភិបាលកិច្ចស៊ីជំរៅ(Advanced Administration) AD ក្នុងវិនដោស្សបំរើសេវា 2003 កំរិត២ 70
8 សិក្សាវិភាគ ពិធីការ TCP/IP (TCP/IP protocol) 35
9 តំលើង/កំណត់ទំរង់ ឡាយវ៍នុចក្ស/យាវនិក្ស(LINUX/UNIX) និង​សរសេរកម្មវិធី​ក្នុងសែវល៍(SHELL) 70
10 អភិបាលកិច្ច(Administration) ប្រព័ន្ធនិងបណ្តាញឡាយវ៍នុចក្ស/យាវនិក្ស (LINUX/UNIX) 91
11 បង្កើតអន្តរប្រព័ន្ធ(Interconnections) រវាងវិនដោស្សបំរើសេវា2003 និង ឡាយវ៍នុចក្ស 21
12 វិធីសាស្ត្រ(Methodology) ធានាសុវត្ថិភាពបណ្តាញខំព្យូរើ(PC Network Security) 35
13 សិក្សាប្រភេទបណ្តាញទូរគមនាគមមានខ្សែ និង អត់ខ្សែហ្វាយផាយ (Wifi: wireless fidelity) 49
14 តំលើង/អភិបាលខំព្យូរើបំរើសារ(Mail server)តាម Lotus 7, Exchange Server 2003 56
15 ភាសាអង់គ្លេស បច្ចេកទេស 35
16 ហាត់រៀនវិធីសាស្ត្របំពេញការងារជាក្រុម 21
17 ប្រឡងបញ្ចប់/វាយតំលៃវគ្គសិក្សា អភិបាលបណ្តាញខំព្យូរើ LAN/WAN 14
18 ហាត់រៀនវិធីសាស្ត្ររកការងារ 28
សរុប 714
អ្នកដែលត្រូវបានទទួលអោយរៀន ទាល់តែ៖
  • ធ្លាប់មានបទពិសោធជំនាញខំព្យូរើ បំរើនៅក្រុមហ៊ុនណាមួយ យ៉ាងតិច ឆ្នាំ
  • ឆ្លើយត្រូវយ៉ាងហោច ៧០% នៃ ២៥០សំណួរបច្ចេកទេសខំព្យូរើ ក្នុងរយះពេល ២ម៉ោង (លទ្ធផលចេញភ្លាម លើខំព្យូរើ)
បញ្ជាក់ ៖
  • ស្ថាប័នអប់រំពត៌មានវិទ្យា នៅប្រទេសខ្មែរ គួរមើលគំរូបណ្តុះបណ្តាលធនធានមនុស្ស តាមបែបបស្ចឹមប្រទេស ដែលប្រកបដោយគុណភាព
ពាក្យដែលបានប្រើប្រាស់៖
  1. IT Manager : អ្នកគ្រប់គ្រងអាយធី
  2. IT Network Administrator : អ្នកអភិបាលបណ្តាញអាយធី
  3. IT Network Administration : អភិបាលកិច្ចបណ្តាញអាយធី
  4. IT (Information Technology) : អាយធី (បច្ចេកវិទ្យាពត៌មាន)
  5. Methodology : វិធីសាស្រ្ត
  6. LAN (Local Area Network) : បណ្តាញតំបន់ផ្តុំ
  7. MAN (Metropolitan Network) : បណ្តាញតំបន់ប្រជុំជន
  8. WAN (Wide Area Network) : បណ្តាញតំបន់លាត
  9. GAN (Global Area Network) : បណ្តាញតំបន់សកល
  10. Peer to Peer Network : បណ្តាញស្មើសិទ្ធិ
  11. Client/Server Network : បណ្តាញអតិថិជន និងបំរើសេវា
  12. PC (Personal Computer) : ខំព្យូរើផ្ទាល់ខ្លួន
  13. AD (Active Directory) : បញ្ជីឈ្មោះសកម្ម
  14. Windows Server 2003 : វិនដោស្សបំរើសេវា ២០០៣
  15. TCP/IP protocol : ពិធីការ TCP/IP (Transmission Control Protocol/Internet Protocol)
  16. Network Security​ : សុវត្ថិភាពបណ្តាញ
  17. Mail server : ខំព្យូរើបំរើសារ

0 វិចារ:

ដាក់ចំណាំ និង ចែករំលែក