ខ្មែរ អាយធី សំរាប់ អ្នក ធ្វើបដិវត្តមិនប្រើប្រាស់ ព្យាង្គតំរួត ពីក្រោម ព្យញ្ជនៈ ម្ , ឧទាហរ សម្រាប់ ត្រូវតែ ជា សំរាប់!! សង្ឃឹម ទស្សនាករ នឹង ទទួលបាន រាល់ចំណេះ ខំព្យូរើ លំអិត/ល្អៗ ពី ខ្មែរ អាយធី សំរាប់ អ្នក!!

បង្កើនល្បឿនការងារ ក្នុង វិនដោស្សអិចក្សភី (Windows XP)

បន្ទាប់ពីតំលើង វិនដោស្សអិចក្សភី ទៅក្នុងខំព្យូរើ ហើយ អ្នកត្រូវតែ កំណត់ទំរង់ របស់វិនដោស្ស ដើម្បីបង្កើន ល្បឿនការងារ របស់វា។ វិធីអនុវត្តដូច ខាងក្រោម ៖

  • 1-​ ចុចស្តាំ Mouse លើ My Computer → Properties → Advanced
  • a. → ចុច Settings ក្នុងផ្នែក​ Performance → ចុចរើសយក Adjust for best performance → Apply → OK
  • b. → ចុច Settings ក្នុងផ្នែក Startup and Recovery → រើសយក (None) ក្នុងប្រអប់ Write debugging information → OK → OK

  • 2- ចុចស្តាំ Mouse លើស្គ្រីន → Properties
  • a. → ចុច Screen Saver → រើសយក (None) ក្នុងប្រអប់ Screen Saver → Apply → ចុច Power → Advanced → ចុចដកខ្វែង Prompt for password ... → Apply → OK
  • b. → ចុច Appearance → Effects → ចុចមិនខ្វែង Use the following transition effect for... → OK → Apply → OK

  • 3- ចុចលើ Start → Run → វាយអក្សរ​ Regedit → HKEY_CURRENT _USER\Control Panel\Desktop→ ចុចឌុបលើ MenuShowDelay → វាយលេខ 0 → OK
  • មិនឆ្លងកាត់កន្ត្រក ( Recycle Bin ) ពេលលុបចេញ ឯកសារ ឬ ថតឯសារ
ដើម្បីលុបចេញ មួយឯកសារ ឬមួយថតឯកសារ គ្មានបាច់ឆ្លងកាត់កន្រ្តក, អ្នកអាច ចុចជាប់ខ្ទង់ Shift​ រួចចុច Delete។ ​ដើម្បីចៀសវាង កំហាតពេល រាល់ដង អ្នកត្រូវកែក្នុង Regedit, ដោយ
  • ចុច Start → Run → វាយអក្សរ​ Regedit → HKEY_CURRENT_USER\Software\Microsoft\Windows\ CurrentVersion\Policies\Explorer → ចុចស្តាំលើអក្សរ Explorer → New → DWORD Value → វាយអក្សរ NoRecycleFiles → ​ចុច Enter លើក្តារ ចុច → ចុចឌុបលើអក្សរទើបបង្កើត​នោះ→ វាយលេខ​ 1 → ចុច OK។
បិទ Regedit រួចដំណើរការឡើងវិញ វិនដោស្ស ដើម្បីបញ្ជាក់ទទួលស្គាល់ បំលាស់ប្តូរនោះ។

0 វិចារ:

ដាក់ចំណាំ និង ចែករំលែក