ខ្មែរ អាយធី សំរាប់ អ្នក ធ្វើបដិវត្តមិនប្រើប្រាស់ ព្យាង្គតំរួត ពីក្រោម ព្យញ្ជនៈ ម្ , ឧទាហរ សម្រាប់ ត្រូវតែ ជា សំរាប់!! សង្ឃឹម ទស្សនាករ នឹង ទទួលបាន រាល់ចំណេះ ខំព្យូរើ លំអិត/ល្អៗ ពី ខ្មែរ អាយធី សំរាប់ អ្នក!!

តើត្រូវតំលើងផ្នែកទន់ (Softwares) អ្វីខ្លះទៅក្នុង ខំព្យូរើរបស់អ្នក?

បន្ទាប់ពីតំលើង ប្រព័ន្ធដំណើរការម៉ាស៊ីន ម៉ៃក្រូសូហ្វវិនដោស្ស ទៅក្នុងខំព្យូរើហើយ ជាធម្មតាអ្នកត្រូវតំលើង កម្មវិធីរួមផ្សំបន្ថែមទៀត ដើម្បីអាចប្រើប្រាស់ តាមតំរូវការរបស់អ្នកប្រើប្រាស់ ជាពិសេសកម្មវិធី សំរាប់ការងារអត្ថបទ, កម្មវិធីសំរាប់ ថតចំលងថាស, កម្មវិធីសំរាប់ កាត់តរូបថត, កម្មវិធីសំរាប់សាសង លើអិនរ័រណែត,... នឹងហូរហែរបន្តទៀត រាប់មិនអស់ ប៉ុន្តែអ្នកគួរតំលើងកម្មវិធី ដែលចាំបាច់បំផុតបានហើយ បើមិនដូច្នោះទេ ខំព្យូរើរបស់អ្នក នឹងពេញទៅដោយ កម្មវិធីមិនបានការ ហើយពន្យឺតល្បឿន ខំព្យូរើរបស់អ្នក។ បន្តទៅនេះជាពពួកកម្មវិធី មិនអាចខានបាន សំរាប់តំលើងទុកក្នុង ខំព្យូរើរបស់អ្នកប្រើប្រាស់នីមួយៗ ប៉ុន្តែគួរតំលើងតាម លេខរៀង ដូចខាងក្រោម៖

 1. ប្រព័ន្ធដំណើរការខំព្យូរើ ( Computer operating System ) ៖ ម៉ៃក្រូ សូហ្វវិនដោស្ស (MS. Windows)
 2. វីនរែរ ( WinRAR ) សំរាប់បង្ហាប់និងពន្លាឯកសារ, ចុចទីនេះ ដើម្បី ទាញយក និងតំលើង
 3. កញ្ជ្រោងភ្លើង ( Mozilla Firefox ) មានសុវត្ថិភាពខ្ពស់ក្នុងការរុករក វ៉ែប, ចុចទីនេះ ដើម្បីទាញយកនិងតំលើង
 4. អូប៉ិនអភីស (Open Office 2.0 ) ភាសាខ្មែរ សំរាប់ការងារការិយា ល័យ, ចុចទីនេះ ដើម្បីទាញយក និងតំលើង
 5. មៃក្រូសូហ្វអរភីស ២០០៣ (Microsoft Office 2003 ) សំរាប់ការងារ ការិយាល័យដែរ ប៉ុន្តែគួរតំលើងតែ Word, Excel, Powerpoint ឬ​ Access​ បានហើយ
 6. ក្រមអក្សរខ្មែរយូនីកូដ -នីដា (Khmer Unicode-NiDA) សំរាប់វាយ អក្សរខ្មែរយូនីកូដបានរហ័សទាន់ចិត្ត, ចុចទីនេះ ដើម្បីទាញយក និងតំលើង
 7. វចនានុក្រមខ្មែរ-អង់គ្លេស-ខ្មែរ ( Khmer-English-Khmer Dictionnary Orkida ) សំរាប់មើលអត្ថន័យនៃពាក្យអង់គ្លេសប្រែមកជាពាក្យខ្មែរ ហើយច្រាសទៅវិញ
 8. អឺដោប៊ីរីដឺរ 8.0 ( Adobe Reader 8.0 ) សំរាប់អានឯកសារមានកន្ទុយ PDF, ចុចទីនេះ ដើម្បីទាញយកនិងតំលើង
 9. គ្វិកថែម៍ 7.03 ( Quick Time 7.03 ) សំរាប់ស្តាប់សំលេងលើអិនរ័រ ណែត, ចុចទីនេះ ដើម្បីទាញយកនិងតំលើង
 10. ឌីវិច 6.5 ( DivX 6.5 ) សំរាប់មើលវិឌីអូមានសំលេងលើអិនរ័រ ណែត,ចុចទីនេះដើម្បីទាញយកនិងតំលើង
 11. មេខខ្រោផ្លែសផ្លេអឺរ 9.0 ( Macro Flash Player 9.0 ) សំរាប់បង្ហាញ ទំព័រវ៉ែបគ្រប់គ្រាន់លើអិនរ័រណែត, ចុចទីនេះដើម្បីទាញយក និង តំលើង
 12. ចាវ៉ា រាន់ថែម៍ អ៊ីនវ៉ាយរ៍អនម៉ិនថ៍ 6.0 ( Java Runtime Environment 6.0) សំរាប់បង្ហាញ ទំព័រវ៉ែបគ្រប់គ្រាន់លើអិនរើណែត, ចុចទីនេះ ដើម្បីទាញយកនិងតំលើង
 13. តំលើងវិនដោស្សឡាយវ៍ មែសសិនហ្សឺរ ធីអែម ( Windows Live Messenger TM ) សំរាប់សាសងសំលេងវិដេអូនិងអត្ថបទ ជាភា សាខ្មែរ, ចុចទីនេះ ដើម្បីទាញយកនិងតំលើង
 14. យ៉ាហ៊ូ មែសសិនហ្សឺរ 8.1 ( Yahoo Messenger 8.1 ) សំរាប់សាសង វិដេអូសំលេងនិងអត្ថបទ, ចុចទីនេះ ដើម្បីទាញយកនិងតំលើង
 15. ស្កែភី ( Skype 3.1 ) សំរាប់សាសងអត្ថបទនិងវិដេអូសំលេងច្បាស់ ល្អ ហើយអាចផ្ញើឯកសាររាប់សិបមេកាបៃ អោយគ្នាទៅវិញទៅ មក បានយ៉ាងរហ័សទាន់ចិត្ត, ចុចទីនេះ ដើម្បីទាញយក និង តំលើង
 16. គូកគល ថក មែសសិនហ្សឺរ ( Google Talk Messenger ) សំរាប់សា សងសំលេងច្បាស់ល្អអត់ខ្ទរ, ចុចទីនេះ ដើម្បីទាញយក និង តំលើង
 17. អាយស៊ីឃ្យាវ មែសសិនហ្សឺរ (ICQ Messenger) សំរាប់សាសង អត្ថបទជាភាសាខ្មែរដោយប្រសិទ្ធិភាពខ្ពស់ និងវិដេអូសំលេង, ចុចទីនេះ ដើម្បីទាញយក និងតំលើង
 18. វិនដោសមីឌាផ្លេអឺរ 9 ( Windows Media Player 9 ) សំរាប់ស្តាប់ សំលេងទាញយកពីអិនរើណែត,ចុចទីនេះដើម្បីទាញយកនិងតំលើង
 19. រាវល៍ផ្លេអឺរ 10.5 ( RealPlayer 10.5 ) សំរាប់ស្តាប់សំលេង ទាញយកពីអិនរើ ណែត, ចុចទីនេះ ដើម្បីទាញយកនិងតំលើង
 20. អឺដោប៊ី ផោថូស្សោប CS2 ( Adobe Photoshop CS2 ) សំរាប់កាត់ត រូបថត
 21. ណត៍រិនគោសថ៍ 2003 ( Norton Ghost 2003 ) សំរាប់បង្កើតថាស សង្គ្រោះ
 22. ឆាយនីសស្តារ៍ អិចក្សភី ( Chinese Star XP ) សំរាប់វាយអក្សរចិន បានរហ័ស ដោយមិនរំខានដល់កម្មវិធីផ្សេងដែលមានក្នុងខំព្យូរើ
 23. នីរ៉ោ (Nero) សំរាប់ថតចំលង ស៊ីឌី/ឌីវីឌី តាមចិត្តចង់
វិធីណែនាំខាងលើ នឹងជួយអ្នក គ្រប់គ្រងខំព្យូរើបានយ៉ាងប្រសិទ្ធិភាព ចំណាំ៖
 • បើអ្នកមិនមានកម្មវិធី អឺដោប៊ី ផោថូស្សោប CS2 ទេ, អ្នកអាចជំនួស ដោយកម្មវិធី ជែមប៍ (Gimp) ជាកម្មវិធី កាត់តរូបថត អាចវាយអក្សរ ខ្មែរយូនីកូដបាន។ ចុចទីនេះ ដើម្បីទាញយក និងតំលើង
 • នៅទីនេះមិនតំលើង កម្មវិធីការពារទប់ទល់មេរោគទេ ព្រោះជាធម្មតា បើតំលើងកម្មវិធី ការពារទប់ទល់មេរោគ នឹងពន្យឺតល្បឿនខំព្យូរើ ហើយពុំមានប្រសិទ្ធិភាពទេ ទោះជាកម្មវិធីនោះ​ល្អបែបណាក្តី។
 • - អ្នកអាចប្រើ ណត៍រិនគោសថ៍ 2003 ( Norton Ghost 2003) ដើម្បីការពារឬ​ សង្គ្រោះខំព្យូរើ ពេលមានមេរោគ(virus: វ៉ាយរ៉ឺស)លុកចូល។ បើអ្នកមិនមានកម្មវិធី ណត៍រិនគោសថ៍ ទេ, អ្នកអាចជំនួស ដោយកម្មវិធី Acronis True Image បានដែរ។

 • ពាក្យដែលប្រើ៖
បង្ហាប់ឯកសារ Compress ពន្លាឯកសារ Decompress)

0 វិចារ:

ដាក់ចំណាំ និង ចែករំលែក