ខ្មែរ អាយធី សំរាប់ អ្នក ធ្វើបដិវត្តមិនប្រើប្រាស់ ព្យាង្គតំរួត ពីក្រោម ព្យញ្ជនៈ ម្ , ឧទាហរ សម្រាប់ ត្រូវតែ ជា សំរាប់!! សង្ឃឹម ទស្សនាករ នឹង ទទួលបាន រាល់ចំណេះ ខំព្យូរើ លំអិត/ល្អៗ ពី ខ្មែរ អាយធី សំរាប់ អ្នក!!

Very Happy CHRISTMAS And Very Happy NEW YEAR To You

ខ្មែរអាយធីសំរាប់អ្នក ជូនពរអ្នកទាំងអស់គ្នា មួយគ្រិស្តមើស៍ និង មួយឆ្នាំថ្មី ពោរពេញដោយ សេក្តីរីករាយ

Khmer IT for You wish You a very happy CHRISTMAS and a very happy NEW YEAR

ការតាក់តែង ជុំវិញផ្ទះ មហាវិថី Champs Elysées, ក្រុងប៉ារីស, ប្រទេសបារាំង
យុវជនតាមប្រទេសនានា តែងខ្លួនជា តា Santa Claus ភោជនីយដ្ឋានមួយ, ក្រុងប៉ារីស, ប្រទេសបារាំង

បុណ្យគ្រិស្តមើស៍​(Christmas) ជា បុណ្យប្រចាំឆ្នាំ ដើម្បី ធ្វើពិធី រំលឹកដល់ ថ្ងៃកំណើត របស់ ព្រះជីចឺស(Jesus)។ វាសឹងតែជា ពិធីបុណ្យ សកល ទៅហើយ ព្រោះសឹងតែនៅ គ្រប់ប្រទេស គេរៀបពិធី បុណ្យនេះឡើង ជាពិសេស ក្នុងជួរយុវវ័យ នៃប្រទេសនីមួយៗ។ មានមហោស្រព គ្រិស្តមើស៍​(Christmas) ជាច្រើន តាមទំលាប់ មនុស្សលោក

ត្រូវបាន រៀបចំឡើង ដើម្បីឧទ្ទិសដល់ ថ្ងៃកំណើត របស់ព្រះជីចឺស(Jesus), ភាគច្រើននៃ មហោស្រព គ្រិស្តមើស៍​ (Christmas) ត្រូវបានធ្វើ នៅពេល ចាប់ផ្តើម នៃរដូវត្រជាក់(winter)
នេះជា ពិធីបុណ្យ សាសនា ក្លាយជា ការជួបជុំគ្រួសារ, ការជូនជំនូនគ្នា, ការជូនពរគ្នា, ការតែងរំលេចផ្ទះសំបែង​ អោយមាន សំរស់ ជាដើម។

សឹងតែនៅ គ្រប់ទីកន្លែងនានា នៅលើពិភពលោក, ថ្ងៃបុណ្យគ្រិស្តមើស៍​ (Christmas) ត្រូវបាន ប្រារព្វឡើង នៅថ្ងៃទី ២៥ ធ្នូ (December 25) ប៉ុន្តែ គ្រិស្តមើស៍​អ៊ីវ៍ (Christmas​ Eve) ត្រូវបាន ចាប់ផ្តើម នៅយប់ថ្ងៃទី ២៤ ធ្នូ (December 24)។ នៅចក្រភព អង់គ្លេស និង ប្រទេសនានា ក្នុងសហគម Commonwealth, គេប្រារព្វទិវាប្រដាល់ (Boxing day) នៅថ្ងៃទី ២៦ ធ្នូ (December 26), ដែលជាថ្ងៃបុណ្យបន្ទាប់ ពីថ្ងៃបុណ្យ គ្រិស្តមើស៍​ (Christmas)

1 វិចារ:

  1. seserak says

    Hi Khmer IT,

    Thanks so much for uploading Meas Hok Seng's songs.

    I've been looking for them for ages.

    Keep up the good work!


ដាក់ចំណាំ និង ចែករំលែក