ខ្មែរ អាយធី សំរាប់ អ្នក ធ្វើបដិវត្តមិនប្រើប្រាស់ ព្យាង្គតំរួត ពីក្រោម ព្យញ្ជនៈ ម្ , ឧទាហរ សម្រាប់ ត្រូវតែ ជា សំរាប់!! សង្ឃឹម ទស្សនាករ នឹង ទទួលបាន រាល់ចំណេះ ខំព្យូរើ លំអិត/ល្អៗ ពី ខ្មែរ អាយធី សំរាប់ អ្នក!!

រៀនទាន់ចិត្តដោយខ្លួនឯង ភាសាវ៉ែប XHTML និង CSS ៖ (ភាគ១) XHTML

(ដាក់ប្រកាស អត្ថបទរៀនភាសាវ៉ែប... ជាបន្តបន្ទាប់ រៀងរាល់ពីរថ្ងៃពុធ, សូមតាមដានអាន!)


ថ្វីបើអ្នក ជាអ្នកដំបូង(Beginners) មិនដែលចេះអ្វីសោះ អំពីភាសាវ៉ែប ឬ ចេះប្រើប្រាស់ ខំព្យូរើហើយក្តី ប៉ុន្តែ មិនទាន់យល់អ្វីថា ជាភាសាវ៉ែប, ខ្មែរអាយធី សំរាប់អ្នក នឹងណែនាំអ្នក អោយស្គាល់ពិភព(World) ភាសា XHTML និង CSS, បង្ហាត់់អ្នក អោយប្រើប្រាស់វា ជាបណ្តើរៗ លុះត្រា អ្នកបានរឹងដៃជើង អាចហិចហើរប្រើប្រាស់យ៉ាងរំភើយ ភាសា XHTML និងភាសា CSS ដោយខ្លួនឯង។ ប៉ុន្តែ!! ... ត្រូវការសេចក្តីព្យាយាម របស់អ្នកផងដែរ!! ... ខ្មែរអាយធី សំរាប់អ្នក សង្ឃឹមថា ចំណេះរបស់អ្នក នឹងបំរើអោយខ្លួនអ្នក និងបំរើអោយផលប្រយោជ ប្រជាពលរដ្ឋខ្មែរ!! មក៍ យើងចាប់ផ្តើម!!!

មនុស្សម្នាប្រើប្រាស់ភាសា ជាសំលេង, ជាកាយវិការ ឬ ជាអក្សរ... ដើម្បីអាចឆ្លើយឆ្លងយល់គ្នា រវាងមនុស្សនិងមនុស្ស។ រីឯ មនុស្សនិងខំព្យូរើ អាចឆ្លើយឆ្លងគ្នាបាន ក៏អាស្រ័យដែរ ទៅលើភាសា ដែលបានកំណត់ស្រាប់។ ច្រើនពាន់ភាសា បានត្រូវបង្កើតចេញមក ជាហូរហែរ ដូចជាភាសា Fortran, Qbasic, Pascal, C, C++, Visual C, Visual Basic, Java, PHP... XHTML, CSS ដើម្បីសំរួលការឆ្លើយឆ្លង រវាងមនុស្សនិងខំព្យូរើ, រវាងខំព្យូរើនិងខំព្យូរើ។ មើលផងដែរ
XHTML និង CSS ជាភាសាមិនអាចខ្វះបាន សំរាប់ឆ្លើយឆ្លង ក្នុងទំព័រវ៉ែប។ តើ XHTML ជាអ្វី? ចុះ CSS វិញ? បើចេះប្រើប្រាស់វា តើអាចធ្វើអ្វីបាន?
  • XHTML : ជាពាក្យកាត់ នៃ eXtensible HyperText Markup Language។ គេប្រើប្រាស់វាសំរាប់ វាយបញ្ចូល ខ្លឹមសារទៅលើ មួយទំព័រវ៉ែបសៃថ៍។
  • CSS : ជាពាក្យកាត់ នៃ Cascading Style Sheets (សន្លឹករចនាបថដោយល្បាក់)។ គេប្រើប្រាស់វា សំរាប់ រៀបទំរង់ទំព័រវ៉ែប។ ដោយសារវា ទើបអាចដាក់ទំរង់ ទាន់ចិត្ត និង ងាយស្រួល ទំព័រវ៉ែបសៃថ៍។
ភាសាទាំងពីរនេះ បំពេញគ្នាទៅវិញទៅមក ដើម្បីទីបញ្ចប់ បង្កើតមួយវ៉ែបសៃថ៍ថិរវន្ត (Static Web) ដែលជាប្រភេទ វ៉ែបសៃថ៍មិនប្រែប្រួល។ ថ្វីបើ មានកម្មវិធីជាច្រើន ដូចជា Dreamweaver, Front page, Notepad++, Nvu, ... សំរាប់ ប្រើប្រាស់តែងទំព័រវ៉ែប ប៉ុន្តែអ្នកត្រូវតែចេះ ប្រើប្រាស់ភាសាវ៉ែប XHTML/CSS ព្រោះវានឹងជួយអ្នក រចនាទំព័រវ៉ែប កែកុនទំព័រវ៉ែបរបស់អ្នក បានរហ័ស និងតាមចិត្តចង់។ ភាសាវ៉ែប XHTML/CSS ងាយស្រួលរៀន និង ​ងាយស្រួលប្រើប្រាស់ ជាទីបំផុត ព្រោះវាដូចតែ រៀនភាសានិយាយធម្មតា អ៊ីចឹងដែរ។ ជាការពិត មួយវ៉ែបសៃថ៍(a website)ជា មួយសំណុំទំព័រ អេឡិចត្រូនិច (an assembly of electronic pages) ជាទូទៅ កើតឡើងដោយ ភាសាHTML (HyperText Markup Language) និងភាសា CSS ប៉ុន្តែ បើមិនមានបាតដៃ និងបញ្ញាព្យាយាម របស់អ្នក ជួយបង្កើតវ៉ែបសៃថ៍ទេ វ៉ែបសៃថ៍របស់អ្នក ក៏មិនអាចមានរូបរាង បានដែរ។
តើត្រូវការឧបករអ្វីខ្លះ ដើម្បីប្រើប្រាស់សរសេរ ភាសា XHTML (eXtensible HyperText Markup Language) និងភាសា CSS ដើម្បីបង្កើត មួយទំព័រវ៉ែបសៃថ៍? មានច្រើនសន្ធឹក ឧបករជាផ្នែកទន់ (Softwares) ប៉ុន្តែប្រកាសនេះ លើកយកតែ ឧបករចាំបាច់/ប្រសិទ្ធិភាព មកបង្ហាញ៖
  • មួយប្រព័ន្ធខំព្យូរើ (មួយប្រដាប់ខំព្យូរើ)*
  • ផ្នែកទន់ឈ្មោះ Nvu (អានថា អែនវ្យាវ: Nview) បើមិនមានភ្ជាប់អិនរើណែត**
  • ប្លករបស់អ្នក បើមានភ្ជាប់អិនរើណែត
  • បញ្ញាឆ្នៃប្រឌិត របស់អ្នក ដែលជាម្ចាស់ប្លក ឬ ជាអ្នកតែងរំលេច វ៉ែបសៃថ៍(Web designer)
  • ឧបករស្វែងរក(Browser)៖ អិនរើណែតអិចក្សផ្លរើ (Internet Explorer), មេខលា(Mekhala) ឬ កញ្ជ្រោងភ្លើង (Firefox)
*មួយប្រព័ន្ធខំព្យូរើចាស់ មិនចាំបាច់ទំនើបពេកទេ ឧទាហរ៖ ផែនស៊្យាម III ជាដើម ព្រោះ Nvu មិនត្របាក់ ច្រើនសតិ(Memories) របស់ខំព្យូរើ ដូចករណីប្រើប្រាស់ កាត់តរូបភាព ឬ កាត់តរូបវិឌីអូ នោះដែរ។
**មានច្រើនសន្ធឹក ផ្នែកទន់គិតថ្លៃ/ឥតគិតថ្លៃ សំរាប់សរសេរ XHTML និងCSS ដូចជា Dreamweaver, Frontpage, Nvu, Quanta(ក្នុងប្រព័ន្ធ Linux), Notepad, Notepad++, ...។ លើកយក Nvu មកប្រើប្រាស់ ព្រោះវាជា ផ្នែកទន់(software) មានប្រយោជបំផុត សំរាប់ ប្រជាពលរដ្ឋខ្មែរ សរសេរភាសាវ៉ែប ដោយសារវាមាន ច្រើនចំណុចពិសេស ដូចជា
  • អាចវាយអក្សរខ្មែរយូនីកូដ-នីដា ដោយរលូន
  • ងាយប្រើប្រាស់ ដោយសារបង្ហាញភ្លាម លទ្ធផលនៃភាសាវ៉ែប
  • ជាផ្នែកទន់ឥតគិតថ្លៃ មានអានុភាពខ្លាំង និងប្រសិទ្ធិភាពខ្ពស់
(ទាញយក Nvu តាម http://nvudev.com/index.php)
ផ្ទាំង Interface របស់ Nvu។ អ្នកត្រូវ ដាក់ភាសា XHTML លើផ្ទាំង នៃ ប្រអប់ Source ផ្ទាំង Interface របស់ Blogger។ អ្នក ត្រូវដាក់ភាសា XHTML លើផ្ទាំង នៃ ប្រអប់ Edit Html
ក - ទំព័រដំបូង XHTML របស់អ្នក

ក១- បណ្តាធាតុ នៃ XHTML (XHTML elements)

ក១.១ - ប្លាក (Tags) និង សេចក្តីកំណត់(Attributes)របស់វា

ជាធម្មតា គ្រប់របស់របរប្រើប្រាស់ សុទ្ធសឹងមានប្លាក(label) សំគាល់ ដូចជាប្លាក ក្រុមហ៊ុនNokia ឬ Ericcson បិទជាប់លើទូរស័ព្ទដៃ, ប្លាកក្រុមហ៊ុន Toyota, BMW, Honda បិទជាប់លើឡានម៉ូតូ ជាដើម។ អ្វីៗ សុទ្ធតែមានប្លាកសំគាល់, មួយទំព័រ XHTML ក៏ដូច្នោះដែរ។ ឈ្មោះប្លាក(Tags names) ត្រូវបានប្រើប្រាស់ ពីដើមទំព័រវ៉ែប រហូតដល់ ចុងទំព័រវ៉ែប ដែលអ្នកតែងតែ ជួបប្រទះច្រើនសញ្ញា < និង > ក្នុងមួយទំព័រ XHTML ។ < > ជាសញ្ញា សំគាល់ប្លាក។ ឈ្មោះប្លាក ថិតនៅពីក្នុង < > ឧទាហរ៖ <Head> ជាប្លាកឈ្មោះ Head ។ ប្លាក(Tags) មានតួនាទី បង្ហាញអ្វីៗជាពត៌មាន ទៅឧបករស្វែងរក (Browser)


1-ប្លាក (Tags)
មានពីរប្រភេទ ប្លាក(Tags) ក្នុងមួយទំព័រវ៉ែប៖ ប្លាកដើរជាគូ និង ប្លាកដើរតែឯង៖
  • ប្លាកដើរជាគូ ៖ ជាប្លាក ត្រូវបានប្រើប្រាស់ ញឹកញាប់បំផុត ក្នុងមួយទំព័រវ៉ែប។ ឧទាហរ៖ <title>ស្វាគម វ៉ែបសៃថ៍របស់ខ្មែរ!</title> <title> ជាប្លាកបើក, </title> ជាប្លាកបិទ
  • ប្លាកដើរតែឯង ៖ ជាប្លាក ដែលមិនមានប្លាកបិទ ប៉ុន្តែមានសញ្ញាបិទ / ឧទាហរ៖ <img /> ជា មួយប្លាកដើរតែឯង ដែលបើកដោយ <img ហើយបិទដោយ />
ចំណាំ
  • ប្លាកដើរតែឯង ឬ ប្លាកដើរជាគូរ សុទ្ធសឹងមានប្លាកបើក
  • ប្លាកដើរតែឯង មិនមានប្លាកបិទទេ ប៉ុន្តែមានសញ្ញាបិទ /
2 – សេចក្តីកំណត់(attrinutes)
បន្ថែមសេចក្តីកំណត់អោយប្លាក ជាមធ្យោបាយ ផ្តល់ភាពជាក់លាក់ ទៅលើប្លាកនោះ។
  • ចំពោះប្លាកដើរជាគូ៖ ឧទាហរ៖ <span style="color: rgb(246, 7, 43);">ស្វាគម វ៉ែបសៃថ៍ខ្មែរ!</span> ក្នុងនោះ style សំគាល់សេចក្តីកំណត់ ដែលមានតំលៃ "color: rgb(246, 7, 43);" ជាឈ្មោះនៃការកំណត់
  • ចំពោះប្លាកដើរតែងឯង៖ ឧទាហរ៖ <img scr=”images/CambodiaChildren.jpg” /> ក្នុងនោះ scr សំគាល់សេចក្តី កំណត់ ដែលមានតំលៃimages/CambodiaChildren.jpg” មានន័យថា រូបថតចង់បញ្ចូល ក្នុងទំព័រវ៉ែប មានឈ្មោះ CambodiaChildren.jpg
ចំណាំ
- សេចក្តីកំណត់ នៃប្លាកដើរជាគូ ឬ ប្លាកដើរជាតែឯង ត្រូវបានដាក់ក្នុងប្លាកបើក, មិនត្រូវដាក់វា ទៅក្នុងប្លាកបិទនោះទេ

ក១.- ប្លាកគ្រឹះ (Basic Tags)
ប្រាំប្លាក <!DOCTYPE>, <html>, <head>, <title>,<body> ជាពពួកប្លាក ដែលទំព៍រវ៉ែបនីមួយៗ ទាមទារអោយមាន ហើយត្រូវដាក់វា តាមលំដាប់លំដោយ។ ដើម្បីងាយយល់ អ្នកគួរមើលទំព័រវ៉ែបនេះ៖
<!DOCTYPE html PUBLIC "-//W3C//DTD XHTML 1.0 Transitional//EN" "http://www.w3.org/TR/xhtml1/DTD/xhtml1-transitional.dtd"&gt
<html>
<head>
<title>
នេះគឺ ចំណងជើង នៃមួយទំព័រវ៉ែប
</title>
</head>
<body>
តួអត្ថបទ ដាក់នៅទីនេះ
</body>
</html>
  • <!DOCTYPE> មិនចំជាធាតុ(element) នៃ XHTML នោះទេ, វាជា មួយអត្តសញ្ញាណ សំរាប់ទំព័រវ៉ែប។ ដើម្បីបង្កើតមួយឯកសារ XHTML បាន ទាល់តែមានវានៅទីនោះដែរ។ មានបីប្រភេទ DTD គួរត្រូវបានប្រើប្រាស់៖
    • <!DOCTYPE html PUBLIC "-//W3C//DTD XHTML 1.0 Strict//EN" "http://www.w3.org/TR/xhtml1/DTD/xhtml1-strict.dtd"> វាចំតួ ជា DTD
    • <!DOCTYPE html PUBLIC "-//W3C//DTD XHTML 1.0 Transitional//EN" "http://www.w3.org/TR/xhtml1/DTD/xhtml1-transitional.dtd"> វាជា អន្តរកាល DTD; អាចប្រើប្រាស់បានល្អចំពោះ ស្ទើរតែគ្រប់វ៉ែបសៃថ៍
    • <!DOCTYPE html PUBLIC "-//W3C//DTD XHTML 1.0 Frameset//EN" "http://www.w3.org/TR/xhtml1/DTD/xhtml1-frameset.dtd"> វាជា កញ្ចប់ស៊ុម នៃ DTD។ អ្នកអាចប្រើប្រាស់វា ដើម្បីដាក់ទំរង់ជាទំព័រស៊ុម
  • <html> ជាប្លាកទីមួយ ដែលវ៉ែបសៃថ៍ណាក៏ត្រូវការវា។ វាជាអ្នកប្រាប់ ទៅឧបករស្វែងរក(browser) ថា វាមានអត្ថបទ ដាក់ជា ទំរង់ XHTML នឹងបង្ហាញអោយទស្សនិកជន។ ប្លាកបិទរបស់វាគឺ </html>
  • <head> ត្រូវបានប្រើប្រាស់ សំរាប់ ផ្តល់អត្ថន័យ នៃពត៌មាន ទៅឧបករស្វែងរក(Browser)។ គ្រប់ប្លាកដែលអាច ថិតនៅក្នុងផ្នែក <head> បាន គឺ <title>, <meta>, <script>, និង <style>។ ប្លាកបិទរបស់វា គឺ </head>
  • <title> ជារបស់ ផ្នែក<head> នៃឯកសារ XHTML ។ វាជាចំណងជើង នៃមួយទំព័រវ៉ែប ដែលត្រូវបានបង្ហាញ នៅផ្នែកលើ នៃ ឧបករស្វែងរក(Browser)។ ប្លាកបិទរបស់វា គឺ</title>
  • <body> ជាទីដាក់ពត៌មាន HTML របស់អ្នក។ វាជាផ្នែកសំខាន់ នៃទំព័រវ៉ែប។ អាចបន្ថែម សេចក្តីកំណត់ (attributes) ទៅក្នុង ប្លាក<body> ដូចជា ពណ៌ផ្ទៃខាងក្រោយ (background) អោយទំព័រវ៉ែប, ពណ៌អត្ថបទ, ពណ៌តំណភ្ជាប់, ពណ៌តំណភ្ជាប់ ដែលបានទស្សនា, ...។ ប្លាកបិទរបស់វា គឺ</body>

ក២. ចាត់ចែងមួយអត្ថបទ (Organizing a text )
ផ្នែកនេះ នឹងណែនាំអ្នក អោយចេះបង្កើត កថាខណ្ឌ - វិធីចុះបន្ទាត់ - ដាក់ចំណងជើង - អក្សរដិត – អក្សរទ្រេត - អក្សរស្វ័យគុណ - អក្សរក្រោម - ការរៀបរាប់ - អក្សរកាត់ ។ អ្នកត្រូវសរសេរពួកវា ដាក់នៅចន្លោះប្លាក <body> </body>
ឈ្មោះប្លាក (Tag names) ពន្យល់ន័យ
<p> </p> p: pararaph សំរាប់សរសេរ ដាក់អត្ថបទជាកថាខណ្ឌ ក្នុងទំព័រXHTML។ មួយកថាខណ្ឌ ស្មើនឹង មួយការចុះបន្ទាត់
<br/> br: break ជាប្លាកដើរតែឯង ប្រើប្រាស់សំរាប់ចុះបន្ទាត់។ អ្នកត្រូវដាក់វា នៅចុងបន្ទាន់
<h1> </h1> h1: header1 ប្រើប្រាស់សំរាប់ ដាក់អក្សរក្បាលអត្ថបទក្នុង body។ h មាន ៦លំដាប់៖ h1 h2 h3 h4 h5 h6
<strong> </strong> strong ប្រើប្រាស់សំរាប់ ដាក់អក្សរដិត។ ដាក់អក្សរដិត ចំពោះពាក្យដែលសំខាន់
<em> </em> em: emphasis ប្រើប្រាស់សំរាប់ដាក់អក្សរទ្រេត។ អក្សរទ្រេត ចំពោះពាក្យដែលមិនសូវសំខាន់
<sup> </sup> sup: superscript ប្រើប្រាស់សំរាប់ ដាក់អក្សរលើ ឬ អក្សរស្វ័យគុណ
<sub> </sub> Sub: subscript ប្រើប្រាស់សំរាប់ ដាក់អក្សរក្រោម
<q> </q> q :quote ប្រើប្រាស់សំរាប់ ដាក់ធ្មេញកណ្តុរ “ "
<blockquote> </blockquote> blockquote ប្រើប្រាស់សំរាប់ ដាក់ឃ្លាអក្សរ ជាប្លុក (block) ឬ ជាដុំ
<acronyme> </acronyme> acronyme ប្រើប្រាស់សំរាប់ ដាក់អក្សរកាត់
ដើម្បីអនុវត្តសាកល្បងភាសា XHTML, អ្នកចូលទៅ Nvu ប្លករបស់អ្នក។ អ្នកត្រូវចំលងបិទភ្ជាប់ (Copy n Paste) ឧទាហរគំរូ ដាក់ក្នុងទំព័រ Source នៃ Nvu ដាក់ក្នុងទំព័រ Edit Html នៃប្លករបស់អ្នក អ្នកចុច Preview ដើម្បីមើល លទ្ធផលនៃឧទាហរគំរូ ដែលស៊ីគ្នានឹង មេរៀនទើបតែ បានរៀនចប់
ឧទាហរគំរូ
<!DOCTYPE html PUBLIC "-//W3C//DTD XHTML 1.0 Transitional//EN" "http://www.w3.org/TR/xhtml1/DTD/xhtml1-transitional.dtd">
<html>
<head>
<title>This is a text model </title>
</head>
<body>
ការប្រើប្រាស់ខំព្យូរើ និងអិនរើណែត ជារឿងសាមញ្ញ និងជាចំណីបញ្ញា ប្រចាំថ្ងៃរបស់មនុស្សជាតិ។
<p> បច្ចេកវិទ្យាពត៌មាន បានជ្រាបចូលទៅ ដល់ការងារគ្រប់ប្រភេទ នៃ<strong>មនុស្សជាតិ</strong> តាំងពីការងារ<em>កសិកម្ម</em>រហូតដល់ការបង្ហោះ <em>យានអវកាស</em> ទៅភពដទៃទៀត ដូចជា ភពផ្កាយព្រះអង្គារ និង ភពព្រះច័ន្ទជាដើម។ អិនរើណែត ក៏បានជ្រាបចូលផងដែរ ទៅគ្រប់ស្រទាប់មនុស្ស និងគ្រប់ប្រទេស ដែលធ្វើអោយ អ្នកដឹកនាំផ្តាច់ការ(ភូមា, ចិន, យួន, លាវ, កូរេខាងជើង, គុយបា, កម្ពុជា) មានការព្រួយបារម្ភ ព្រោះជនផ្តាច់ការទាំងនោះ មិនអាចបន្តបានងាយស្រួល អំពើផ្តាច់ការ តាមតែចិត្តទៀត</p>
<strong><em>បញ្ជាក់៖ </em></strong>ពិភពលោកចាត់ទុក ពួកប្រទេសកម្មុយនិស្ត ជាពួកប្រទេសផ្តាច់ការ ដោយយោងលើ រចនាសម្ព័ន្ធ ដឹកនាំប្រទេស និងសិទ្ធិមនុស្ស នៅប្រទេសទាំងនោះ។
<h1>សកលភាវូបនីយកម្ម</h1>
ពាក្យ <strong>សកលភាវូបនីយកម្ម</strong>(Globalisation) ទើបតែចាប់ផ្តើមប្រើប្រាស់ ក្នុងអំឡុងទសវត្ស៍ចុងឆ្នាំ៨០ ដែលជាឆ្នាំកំណើត <br/> នៃកម្មវិធី មៃក្រូសហ្វវិនដោស្ស 3.0
<h2>អត្ថន័យនៃពាក្យសកលភាវូបនីយកម្ម</h2>
ជាដំបូង គេប្រើប្រាស់ពាក្យ<q>សកលភាវូបនីយកម្ម</q> គឺចង់សំដៅពត៌មាន ជាពិសេសអិនរើណែត បានន័យថា បើអិនរើណែតទៅដល់ណា ពត៌មានទៅដល់នោះ ហើយអ្វីៗក៏ទៅ តាមក្រោយដែរ ដូចជាការអប់រំ ទំនាក់ទំនង រវាងមនុស្ស អំពីព្រឹត្តិការអ្វីមួយ ពាណិជ្ជកម្ម សេដ្ឋកិច្ច ......។ បច្ចុប្បន្ន ពាក្យសកលភាវូបនីយកម្ម ជាពាក្យប្រើប្រាស់ញឹកញាប់ ដែលគេសំដៅ បច្ចេកវិទ្យាពត៌មាន ជាអាទិ អិនរើណែត ដែលជារបស់គ្មានព្រំដែន <br/>
និយាយអំពីបច្ចេកវិទ្យាទំនើប នឹកដល់កាលនៅកុមារភាព ដែលបានរៀន រូបមន្តគណិតដំបូង៖ (a+b)<sup>2</sup>=a<sup>2</sup>+2ab+b<sup>2</sup> និង ចំនួនអថេរ x<sub>1</sub> x<sub>2</sub> ត្រូវនឹងអនុគម y<sub>1</sub> y<sub>2</sub> ជាដើម។ ឱ! កុមារភាពរីករាយ កន្លងផុតទៅហើយ ៗដល់វ័យដែលត្រូវតែចេះរស់ ដោយខ្លួនឯង!!!
<blockquote>ឱ! សុភាសិតចិនតៃវ៉ាន់ ពិតជាត្រឹមត្រូវមែន!! <q style="color: rgb(246, 7, 43);">មានជីវិតណា ដែលថិតនៅវ័យកុមាររហូត</q> , <q style="color: rgb(246, 7, 43);">មានស្នេហាណា ដែលថិតនៅជាក្តីស្រមៃរហូត</q></blockquote>
</body>
</html>

ក៣. តំណភ្ជាប់ (Links)

តំណភ្ជាប់ គឺជា មួយអត្ថបទ ដែលគេចុចលើវា ដើម្បីចូលទៅមួយទំព័រដទៃ ដែលបានកំណត់ទុក។ គេអាចបង្កើតតំណភ្ជាប់ ពីមួយទំព័រ a.html ទៅមួយទំព័រ b.html ហើយក៏អាច បង្កើតតំណភ្ជាប់ ចូលទៅវ៉ែបសៃថ៍ ដទៃទៀតដែរ (ឧទាហរ៖ www.khmeritforyou.blogspot.com ជាដើម)
មានពីរប្រភេទ តំណភ្ជាប់ ៖ តំណភ្ជាប់ដាច់ខាត(absolute links) និង តំណភ្ជាប់ប្រែប្រួល(relative links)
  • -តំណភ្ជាប់ប្រែប្រួល ជាតំណភ្ជាប់ រវាងទំព័រក្នុងវ៉ែបសៃថ៍តែមួយ ព្រោះថាវ៉ែបសៃថ៍នីមួយៗ មានច្រើនទំព័រវ៉ែប ។ ខ្លះនិយមហៅថា តំណភ្ជាប់ក្នុង(Internal links) បានន័យថា ទោះជាចូលទៅ ទំព័រណាមួយក្តី ក៏វានៅតែ ថិតក្នុងវ៉ែបសៃថ៍តែមួយ។
  • -តំណភ្ជាប់ដាច់ខាត ជាតំណភ្ជាប់ ទៅអាស័យដ្ឋានវ៉ែបសៃថ៍ ដទៃទៀត (ឧទាហរ៖ តំណភ្ជាប់ទៅ www.kimedia.blogspot.com) ឬ តំណភ្ជាប់ទៅ មួយឯកសារជាក់លាក់ នៃមួយវ៉ែបសៃថ៍ ដូចជា http://slknews.blogspot.com/2007/11/slknews-number-555.html
ក៣.១ - បង្កើត មួយតំណភ្ជាប់

គេប្រើប្រាស់ប្លាកដើរជាគូរ <a> និងសេចក្តីកំណត់ href ដាក់ក្នុងប្លាកបើករបស់ <a> ដើម្បីបង្កើត មួយតំណភ្ជាប់ ដែលក្នុងនោះ ៖
  • a ជាពាក្យកាត់របស់ anchor ប្រែថាយុថ្កា ឬ ស្នឹង
  • href ជាពាក្យកាត់របស់ hyper reference ប្រែថា ឯកសារពិគ្រោះ
ប្រើប្រាស់ ប្លាកតំណភ្ជាប់ ពន្យល់ន័យ
<a href=”http://slknews.blogspot.com”>ស្រឡាញ់ខ្មែរ</a> តភ្ជាប់ទៅវ៉ែបសៃថ៍ http://slknews.blogspot.com
<a href=”http://slknews.blogspot.com” title=”កាសែត”> ស្រឡាញ់ខ្មែរ</a> តភ្ជាប់ទៅវ៉ែបសៃថ៍ http://slknews.blogspot.com មានអក្សរប៉ឺតប៉ោង "កាសែត" ពេលដាក់ កណ្តុរ(mouse) ទៅក្បែរ
<a href=”mailto:kendy2007@gmail.com”>អ៊ីមែវល៍មកខ្ញុំ</a> តភ្ជាប់ទៅ អាស័យដ្ឋានអ៊ីមែវល៍
<h2 id=”#my_anchor”>ចំណងជើង</h2> បង្កើតទីតាំងយុថ្កា ដើម្បីជាដៅចំណុច
<a href=”#my_anchor”>ចូលទៅឈ្មោះយុថ្កា</a> ចូលទៅទីតាំងយុថ្កា ក្នុងទំព័រតែមួយ
<a href=”index.html#my_anchor”>ចូលទៅឈ្មោះយុថ្កា</a> ចូលទៅទីតាំងយុថ្កា ក្នុងទំព័រដទៃទៀត
ក៤. រូបភាព (Images)

បញ្ចូលមួយរូបភាព ទៅក្នុងទំព័រវ៉ែប ជាការងាយស្រួលបំផុត! គេច្រើនប្រើប្រាស់ វិធីតំណភ្ជាប់ប្រែប្រួល។
មានច្រើនផ្នែកទន់ ដែលអាចរក្សាទុករូបភាព តាមទំរង់ផ្សេងៗគ្នា ទៅតាមតំរូវការ ប៉ុន្តែ ទំហំ និង គុណភាពរូបភាព ក៏ប្រែប្រួល ទៅតាមទំរង់ នីមួយៗដែរ។ ផ្នែកទន់ ដែលសាមញ្ញ មានស្រាប់ក្នុងខំព្យូរើ សំរាប់រក្សារូបភាព គឺ Paint (នៅក្នុង Programs>Accessories>Paint)។ ត្រូវដឹងថា គ្រប់រូបភាព ដែលដាក់លើ អិនរើណែត មានចំណុចរួមដូចគ្នា គឺត្រង់រូបភាពទាំងនោះ បានត្រូវបង្ហាប់ បានន័យថា ខំព្យូរើបានធ្វើអោយ រូបភាពទាំងនោះ មិនមានទំហំធំ ដើម្បីបង្កើនល្បឿន ប្រើប្រាស់។
មានបីទំរង់រូបភាព ត្រូវបានប្រើប្រាស់ ញឹកញាប់ លើវែបសៃថ៍៖ JPEG, PNG, GIF
ក៤.១ - បញ្ចូលមួយរូបភាព ទៅលើវ៉ែបសៃថ៍
គេប្រើប្រាស់ ប្លាកដើរតែឯង <img/> និង ច្រើនសេចក្តីកំណត់(attributes) ប៉ុន្តែ ពីរសេចក្តីកំណត់ ដែលមិនអាចខ្វះបាន គឺ៖ src និង alt
ប្រើប្រាស់ ប្លាកបញ្ចូលរូបភាព ពន្យល់ន័យ
<img src=””images/Phnom_Penh.jpg alt=”Picture of Khmer's smile” /> បញ្ចូលរូបភាព
<img src=””images/Phnom_Penh.jpg alt=”Picture of Khmer's smile” title=”ស្នាមញញឹមកូនខ្មែរ” /> បញ្ចូលរូបភាព មានអក្សរប៉ឺតប៉ោង
<a href=”http://www.khetkrongofcambodia.blogspot.com><img src=””images/Phnom_Penh.jpg alt=”Picture of Khmer's smile” title=”ចុចលើវា” /></a> បញ្ចូលរូបភាព អាចចុចបាន
ឧទាហរគំរូ
ពាក្យដែលបានប្រើប្រាស់៖
  • Tag : ប្លាក, ស្លាក
  • Attribute : សេចក្តីកំណត់
  • Static web : វ៉ែបថិរវ័ន្ត
  • CSS (Cascade Style Sheets) : សន្លឹករចនាបថដោយល្បាក់
  • Browser : ឧបករស្វែងរក
  • blog : ប្លក
  • block : ប្លុក
នៅមានត

0 វិចារ:

ដាក់ចំណាំ និង ចែករំលែក