វិធីបង្កើតរហ័សទាន់ចិត្ត អ៊ីសៀវភៅ (ebook) ជាឯកសារ PDF ឬ ជាអត្ថបទ ដាក់លើ ប្រព័ន្ធប្លក Wordpress / Blogger
សៀវភៅ ! និយាយអំពីសៀវភៅ យកទៅណាអស់ ជាភាសាអង់គ្លេស ជាភាសាបារាំង ជាភាសាចិន ជាភាសាជប៉ុន ជាភាសាកូរេ ... ប៉ុន្តែសៀភៅ ជាភាសាខ្មែរ ហាក់ដូចជា មិនសំបូរ មិនថាឡើយតែ អ៊ី-សៀវភៅ (ebook: សៀវភៅអេឡិចត្រូនិច) សូម្បីតែ សៀវភៅរឹង (hard books) ជាក្រដាស ក៏មិនសំបូរដែរ បើប្រៀបទៅនឹង សៀវភៅបរទេស ដូចបានរៀបរាប់ ខាងលើ។
មូលហេតុ អ្វី? មិនសំបូរ អ្នកសរសេរ ឬ ? ខ្វះក្រដាស ឬ ? ឬមួយ សរសេរទៅ វាប៉ះពាល់...ប្រវត្តិសាស្រ្ត ?
រឿងសរសេរ គ្មានរឿងអ្វី ថាប៉ះពាល់...នោះទេ បើសំណេរនោះ មានហេតុផល ឯកសារយោង ជាក់ស្តែង លើកលែងតែ ក្នុង ប្រទេសផ្តាច់ការ កុម្មុយនិស្ត ដូចជា ប្រទេសចិន យួន គុយបា លាវ កូរេខាងជើង ឬ ប្រទេសផ្តាច់ការយោធា ដូចជា ប្រទេសភូមា ជាដើម ! រឿងមិនសំបូរ អ្នកសរសេរ ឬ ខ្វះក្រដាស ស្រេចតែ ការយល់ឃើញទៅចុះ ប៉ុន្តែអ្វីដែល ខ្មែរអាយធីសំរាប់អ្នក ចង់ណែនាំ នោះគឺ ការបង្កើត អ៊ី-សៀវភៅ ដែលមិនត្រូវការ ក្រដាសសរសេរ សូម្បីតែ មួយកូនសន្លឹក ហើយអ្នកណាក៏ អាចសរសេរបានដែរ មិនថាឡើយ កសិករ នៅជនបទ ដាច់ស្រយាល កម្មករកាត់ដេរ ដែលធ្វើការ ទាំងយប់ទាំងថ្ងៃ កម្មករសំណង់ ដែលមិនមាន ពេលទំនេរសោះ ឧកញ៉ា ដែលសរសេរអក្សរ មិនត្រូវជ្រុង មន្ត្រីរាជការ ដែលពុករលួយ ឧត្តមសេនីយ ដែលឡើងបុណ្យ តាមជើងខោ និស្សិតបញ្ញាវន្តខ្មែរ ដែលមាន ចំណេះដឹង ពិតប្រាកដ ... ព្រមទាំង កូនខ្មែរគ្រប់រូប នៅប្រទេសកម្ពុជា នៅកម្ពុជាក្រោម នៅឯនាយសមុទ្រ សុទ្ធសឹង អាចបង្កើត អ៊ីសៀវភៅ ដោយរក្សាទុកវា ជា ឯកសារ PDF ឬ ដាក់លើប្លក ចែករំលែក (share) គ្នាអាន បានដោយងាយ។
- មិន ប្រើប្រាស់ ក្រដាសសរសេរ សូម្បីតែមួយកូនសន្លឹក
- មិន ពិបាកលុប ពិបាកសរសេរ ក្នុងសំណេរ (ព្រោះអាចលុប ឬ កែប្រែ ដោយស្វ័យប្រវត្តិ)
- មិន ចំណាយពេលច្រើន ក្នុងសំណេរ
- មិន ចំណាយលុយកាក់ ទិញទឹកខ្មៅ ទិញស្ទីឡូ ដើម្បីសរសេរ
- មិន ត្រូវការរោងពុម្ភ ក៏អាចផ្សព្វផ្សាយ បានដែរ (ព្រោះ អ្នកសរសេរ ហ្នុងហើយ ជាអ្នកបោះពុម្ភ)
- ងាយអាន ព្រោះអាចដាក់ អក្សរដិត អក្សរពណ៌ ... ចំពោះពាក្យ ឬ ឃ្លាសំខាន់
- អានបានរហ័ស ព្រោះមានតំណភ្ជាប់ (Links) គ្រប់កន្លែង និង មានលំដាប់អត្ថបទ ស្វ័យប្រវត្តិ
- ងាយចែករំលែក ព្រោះអាចចំលង ដាក់ក្នុង ខំព្យូរើ ឬ ផ្ញើអោយគ្នា តាមបណ្តាញ អិនរើណែត
- អាចរក្សាទុកបាន រាប់សតវត្ស៍ មិនខ្លាច កណ្តៀរកោរ កណ្តុរកាត់
ចំណុចពិសេស ទាំងនេះហើយ ដែលជំរុញអោយ ទាំងអ្នកសរសេរ ទាំងអ្នកអាន ប្រើប្រាស់ រៀងរាល់ពេល អ៊ីសៀវភៅ មិនដែលខាន ក្នុងជីវភាព ប្រចាំថ្ងៃ ។
គេតែងតែជួប អ៊ី-អត្ថបទ (e-text) នៅគ្រប់ទិសទី ក្នុងនោះមាន អ៊ីមែវល៍(email) ផងដែរ ជាពិសេស លើ ខំព្យូរើ របស់អ្នកប្រើប្រាស់ តែម្តង។
ឮដូច្នោះ អ្នកមានបំណងសរសេរ មួយអ៊ីអត្ថបទ (etext) ប៉ុន្តែមិនដឹង វិធីអនុវត្ត យ៉ាងដូចម្តេច មែនទេ។
មិនថ្វីទេ ប្រកាសនេះ នឹងណែនាំ វិធីសរសេរ ងាយស្រួល និង រហ័សទាន់ចិត្ត អ៊ីអត្ថបទ (etext) សំរាប់អ្នកហើយ។
ក - វាយអត្ថបទ លើ OpenOffice
តើអ្នកត្រូវសរសេរ សៀវភៅអ្វីខ្លះ? ភូមិវិទ្យា ជីវវិទ្យា ពត៌មានវិទ្យា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ឱសថបុរាណ ប្រលោមលោក សៀវភៅសិក្សានានា ... សរសេរអំពីពត៌មានប្រទេសជាតិ ភូមិឃុំកំណើត ដែលអ្នកកំពុងរស់នៅ ប៉ុន្តែនិយាយរួម អ្នកគួរតែ សរសេរអត្ថបទ ដែលទាក់ទិន ដល់ជំនាញ ដែលអ្នក បានរៀនចេះដឹងកន្លងមក ឬ សរសេរ អំពីបទពិសោធ ដែលអ្នកបានឆ្លងកាត់ ក្នុងកាងារ ក្នុងវិជ្ជាជីវះ ក្នុងជីវភាពប្រចាំថ្ងៃ ... ។ សំណេរអត្ថបទ ធ្វើអោយអ្នកមានបញ្ញាជាងមុន។ វាជា វិធីហាត់ខួរក្បាល អោយធ្វើការ ព្រោះ សំណេរនីមួយៗ សុទ្ធតែមាន គោលដៅ របស់វា គឺ សំដៅអ្វីមួយ សំរាប់អ្នកណាមួយ ហើយត្រូវប្រើប្រាស់ ពាក្យពេចន៍ យ៉ាងមេច ពេលខឹង ពេលម៉ួរម៉ៅ ពេលឆ្លៀតឱកាស ពេលលួងលោម ពេលរិះគន់ ពេលបដិសេធ ពេលព្រមទទួល ពេលប្រទេចផ្តាសា ពេលរាប់អាន ពេលពិពណ៌នា... ដើម្បីបំណងអ្វីមួយ ។ ទាំងអស់ហ្នុង ធ្វើអោយអ្នក ចេះពិចារណា ក្នុងសំណេរ។
មើលផងដែរ លទ្ធផល នៃ គំរូ អ៊ីសៀវភៅ (ebook) ៖
- "ប្រក្រតីទិន ខ្មែរ និង សកល" លើប្លក
- "ប្រក្រតីទិនខ្មែរ និង សកល" ជា ឯកសារ PDF
ជាដំបូង អ្នកត្រូវតែ វាយអត្ថបទ ហូរហែរ ក្នុង OpenOffice តាមគំរូ ប្រក្រតីទិន ខ្មែរ និង សកល ខាងក្រោម ៖
មក ប្រើប្រាស់
| |
បញ្ជាក់៖
អ្នកត្រូវ បង្កើតារាង គ្មានស៊ុម សំរាប់ដាក់ រូប ០, រូប ១, រូប ២,... ហើយ ដើម្បីធ្វើអោយគ្មានស៊ុម អ្នកត្រូវចូល តារាង → លក្ខណះសម្បត្តិតារាង → ស៊ុម → កំណត់គ្មានស៊ុម |
ខ – បង្កើតទីតាំង នៃ យុថ្កា (anchors) នៅត្រង់ គ្រប់កូនចំណងជើង(Headings) និង នៅត្រង់ ចំណងជើង(Title)
វាយអត្ថបទ ក្នុង OpenOffice រួចស្រេចបាច់ហើយ, អ្នកត្រូវតែ ដាក់យុថ្កា នៅគ្រប់កូនចំណងជើង និង នៅត្រង់ ចំណងជើង។ ដើម្បីធ្វើដូច្នោះ, អ្នកត្រូវ តែ ៖
គ - បង្កើត តំណភ្ជាប់ ខាងក្នុង (Internal links)
គ១ - តភ្ជាប់ តារាងខ្លឹមសារ (Table of contents) ទៅ កូនចំណងជើង (Headings)
ជាធម្មតា តំណភ្ជាប់ ខាងក្នុង ត្រូវការយ៉ាងតិច មួយ ទីតាំងយុថ្កា និង មួយ តំណភ្ជាប់។ ទីតាំង យុថ្កា បានត្រូវបង្កើត រួចហើយ ពេលនេះ ត្រូវបង្កើតតំណភ្ជាប់ ទៅទីតាំង យុថ្កាទាំងនោះ។ វិធីអនុវត្ត គឺ ៖
គ២- តភ្ជាប់ ចុង នៃ កូនចំណងជើង (Headings) ទៅ តារាងខ្លឹមសារ (Table of contents)
-អ្នកជ្រើសយក(select) កំពូល (Top) ដោយ ផាត់លើវា -ចុចលើរូបតំណាង(icon) តំណភ្ជាប់ -ចុចលើរូបតំណាងគោលដៅ ក្នុងអត្ថបទ - ជ្រើសយក (select) គោលដៅ top → អនុវត្ត → បិទ → អនុវត្ត → បិទ |
ឃ - បង្កើតតំណភ្ជាប់ ខាងក្រៅ (External links)
តំណភ្ជាប់ ខាងក្រៅ ជាការតភ្ជាប់ ពីមួយទីតាំង ទៅតំបន់បណ្តាញ (sites) ផ្សេង ដែលថិតនៅ ក្រៅទំព័រ។ អាស័យដ្ឋាន នៃតំបន់បណ្តាញ(sites ត្រូវបានចាប់ផ្តើមដោយអក្សរ http:// ឧទាហរ៖ អាស័យដ្ឋានgoogle គឺhttp://www.google.com។
→ | - អ្នកជ្រើសយក(select) http://www.cambodianview.com ដោយ ផាត់លើវា
- ចុចលើរូបតំណាង (icon) តំណភ្ជាប់ | |
- វាយអាស័យដ្ឋានតំបន់បណ្តាញ http://www.cambodianview.com ទៅក្នុង ប្រអប់ គោលដៅ - ចុច អនុវត្ត → បិទ |
ង - ផ្សព្វផ្សាយ ដោយរក្សាទុក អ៊ី-សៀវភៅ ជាឯកសារ PDF ឬ ដោយចំលង/បិទភ្ជាប់វា ដាក់លើប្លក (blog)
អ្នកបាន វាយអត្ថបទ បង្កើតចំណុចយុថ្កា បង្កើតំណភ្ជាប់ខាងក្នុង បង្កើតតំណភ្ជាប់ខាងក្រៅ រួចរាល់ហើយ។ ឥឡូវ ដល់ពេល ត្រូវផ្សព្វផ្សាយវា។ អ្នកអាចផ្សព្វផ្សាយវា ជាអ៊ី-សៀវភៅ PDF ឬ ជាអ៊ី-សៀវភៅលើបណ្តាញអិនរើណែត ។ ចំពោះ អ៊ី-សៀវភៅ PDF, អ្នកអាចអានវាបាន មិនតំរូវអោយចូលទៅ (Access to) បណ្តាញអិនរើណែតទេ ប៉ុន្តែ ចំពោះអ៊ី-សៀវភៅ លើប្លក វិញ តំរូវអោយចូលទៅ បណ្តាញអិនរើណែត ទើបអាចអានវាបាន។
ង១ - ផ្សព្វផ្សាយ អ៊ី-សៀវភៅ ដោយ រក្សាទុកវា ជាឯកសារ PDF
មុននឹងរក្សាទុក ជា អ៊ី-សៀវភៅ PDF, អ្នកត្រូវតែបញ្ចូល រូបភាព ទៅក្នុង តារាង រូប០ រូប១ រូប២ ... សិន រួច ចុចលើ រូបតំណាង PDF លើរបារមែនញាវ ជាកាស្រេច ។
ង២ -ផ្សព្វផ្សាយ អ៊ី-សៀវភៅ ដោយ ចំលង/បិទភ្ជាប់ វា ដាក់លើប្លក (blog)
ដើម្បី ផ្សព្វផ្សាយ អ៊ី-សៀវភៅ លើបណ្តាញអិនរើណែត (Internet Network) ជាពិសេស លើប្រព័ន្ធប្លក Wordpress ឬ លើប្រព័ន្ធប្លក Blogger, អ្នកត្រូវ អនុវត្ត ជាជំហាន ៗ ដូចខាងក្រោម ៖
ចំពោះ ប្រព័ន្ធប្លក Blogger ៖
ចំពោះ ប្រព័ន្ធប្លក Wordpress ៖
សង្ឃឹមថា ការណែនាំនេះ នឹងជា មូលដ្ឋានគំនិត សំរាប់អ្នក ក្នុងការបង្កើត អ៊ី-សៀវភៅ (ebook) ទៅតាមបំណង ដែលអ្នកប្រាថ្នា ។
ពាក្យដែលបានប្រើប្រាស់ ៖
- ebook (electronic book) : អ៊ីសៀវភៅ, សៀវភៅអេឡិចត្រូនិច
- etext (electronic text) : អ៊ីអត្ថបទ
- ecommerce (electronic commerce) : អ៊ីពាណិជ
- email (electronic mail) : អ៊ីមែវល៍, អ៊ីសំបុត្រ
- egovernance (electronic governance) : អ៊ីអភិបាលកិច្ច (មានការគ្រប់គ្រង អត្តសញ្ញាណបណ្ណ, លិខិតឆ្លងដែន, បណ្ណបើកបរ, ការបង់ពន្ធដារជូនរដ្ឋ, ការចុះឈ្មោះរៀន, ... តាមបណ្តាញអិនរើណែត)
- Hard books : សៀវភៅរឹង, សៀវភៅជាក្រដាស, ជាស្លឹករឹត, ជាផ្ទាំងសិលា
- Soft books : សៀវភៅទន់, សៀវភៅជាឯកសារ(files), ជាសំលេង, ជាមីឌា(medias) ដែលប្រើប្រាស់លើខំព្យូរើ
- Hard copy : ច្បាប់ចំលងរឹង
- Soft copy : ច្បាប់ចំលងទន់
- Share : ចែករំលែក
- Internet Network : បណ្តាញអិនរើណែត
- Access to the internet : ចូលទៅ អិនរើណែត
- Internet Access : ការចូលទៅ អិនរើណែត
- ISP (Internet Service Provider) : ក្រុមហ៊ុនផ្គត់ផ្គង់ សេវាអិនរើណែត (ដូចជា Online, Camnet, ...)
- IAP (Internet Access Provider) : ក្រុមហ៊ុនផ្គត់ផ្គង់ ការចូលទៅអិនរើណែត (ជាក្រុមហ៊ុន ផ្តល់ការចូលទៅអិនរើណែត អោយ ពួក ISP, នៅប្រទេសកម្ពុជា មិនទាន់មាន IAP ទេ)
- Menu bar : របារ មែនញាវ
- Title : ចំណងជើង, ចំណងជើង នៃអត្ថបទទាំងមូល
- Heading : កូនចំណងជើង, ចំណងជើង ក្នុងអត្ថបទ
- Table of contents : តារាង នៃ ខ្លឹមសារ, មាតិកា
- Links : តំណភ្ជាប់ទាំងឡាយ
- Internal links : តំណភ្ជាប់ខាងក្នុង
- External links : តំណភ្ជាប់ខាងក្រៅ
- Anchor : យុថ្កា
- Select : ជ្រើសយក
- Site : សៃថ៍, តំបន់បណ្តាញ
អ្នកអភិបាលបណ្តាញអាយធី, បច្ចុប្បន្ន, ក្រុងប៉ារីស, ប្រទេសបារាំង;
សមាជិកក្រុមប្រឹក្សាវិទ្យាសាស្រ្ត និងបច្ចេកទេស មហាវិទ្យាល័យ គ្រប់គ្រងនិងច្បាប់ FML
(បច្ចុប្បន្នជាសាកលវិទ្យាល័យ Build Bright), ភ្នំពេញ, ២០០០,២០០១;
សមាជិកក្រុមប្រឹក្សាវិទ្យាសាស្រ្ត និងបច្ចេកទេស សាកលវិទ្យាល័យន័រតុន, ភ្នំពេញ, ១៩៩៧,១៩៩៨;
សាស្រ្តាចារ្យ ផ្នែកបរិញ្ញាពត៌មានវិទ្យា សាកលវិទ្យាល័យន័រតុន, ភ្នំពេញ, ១៩៩៧,១៩៩៨;
ប្រធានការិយាល័យផែនការ បណ្តាញទូរគមនាគមកម្ពុជា, ក្រសួង ទូរគមនាគម & ប្រៃសណីយ, ១៩៩៧-២០០១
បណ្ឌិត ទូរគមនាគម ពត៌មានវិទ្យា, ១៩៩៦
ពាក្យបច្ចេកទេស បើមិនទាន់ប្រើប្រាស់ប្រាកដទេ គួរកុំទាន់ប្រើវាជាបែបប្រាកដពេក យើងគួរតែដាក់ថាជាពាក្យប្រើសាកល្បង ឬប្រើបណ្ដោះអាសន្នវិញ ដើម្បីកុំឱ្យប្អូនៗដែលមិនដឹងចូលមកមើល ក៏យកលំនាំតាមនេះតែម្ដង។ ពាក្យមួយៗ គួរតែពិភាក្សា ឬប្រើឱ្យទៅជាទម្លាប់សិន សឹមយើងយកមកប្រើឱ្យបានឱ្យសមរម្យ។ ខ្ញុំក៏សូមសរសើរដែរសម្រាប់ការខិតខំ និងយកចិត្តទុកដាក់របស់ឈរ រាណ តែវាដូចជាលឿនពេកខ្លាចវាទៅជាផលអាក្រក់វិញទេ។ សុំទោសផងសម្រាប់ការរិះគន់ តែក៏មិនមានបំណងអាក្រក់ ឬដោយសារការមិនពេញចិត្តអ្វីដែរ ដោយនេះគ្រាន់តែជាគំនិតប៉ុណ្ណោះ។ សូមអរគុណ។
Cambodia Church says
អរគុណ ដែលការរិះគន់ ជាការលើកទឹកចិត្ត "ខ្មែរអាយធី សំរាប់អ្នក" ក្នុងការពិនិត្យ និយមន័យ នៃបច្ចេកពាក្យ។ ពាក្យបច្ចេកទេស ប្រើប្រាស់ នៅក្នុងប្រកាស មិនមែនជា ពាក្យប្រើប្រាស់ សាកល្បងទេ ហើយ ក៏មិនមែនជា ពាក្យប្រើប្រាស់ បណ្តោះអាសន្ន នោះដែរ ព្រោះ វាបាន ផ្អែកលើ និយមន័យ បច្ចេកទេស ពិត ប្រាកដ របស់វា។
បើប្អូនៗ យកលំនាំ ប្រើប្រាស់តាម ខ្មែរអាយធី សំរាប់អ្នក , នោះជាការប្រសើរហើយ ជាជាង ប្រើពាក្យអង់គ្លេស បែរជាអាន សំលេងបារាំង ឬ អានជា សំលេងយួនទៅវិញ ដូចជាពាក្យ computer អានជា កុំព្យូទ័រ (បរទេសណា គេស្តាប់យល់ )។
ពាក្យបច្ចេកទេស មិនត្រឹមតែ ប៉ុណ្ណឹងទេ វាមានន័យ ទាក់ទិន ប្រទាក់ ទៅមុខទៀតនោះ, ពាក្យបច្ចេកទេស ថាមេច គឺ អ៊ីចឹងហើយ មិនមែនដូច ពាក្យសេដ្ឋកិច្ច ឬ ពាក្យនយោបាយ ដែល ម្តងថាអ៊ីចេះ ដល់តែធ្វើមិនចេញសាច់ការ ប្រែជាថា អ៊ីចុះវិញ នោះទេ។
Anonymous says
ខ្ញុំចង់សួរថាមានឧទាហរណ៍ខាងក្រៅទេ?
ខ្ញុំមើលវាមិនទាន់ច្បាស់សោះ
Anonymous says
ខ្ញុំចង់សួរថាតើខ្ញុំអាច ទាញយក សៀវភៅរបស់ក្រសួងអប់រំយុវជន និង កីឡា នៅឯណា?
Anonymous says
នេះជាអាស័យដ្ឋានរបស់ខ្ញុំ crm@camnet.com.kh
Anonymous says
ឃែមណិត ជា ក្រុមហ៊ុនផ្គត់ផ្គង់ សេវ៉ាអិនរើណែត ដែលបុគ្គលិកបំរើការងារសុទ្ធសិងជាជនជាតិខ្មែរ។
សូមអស់លោកអ្នកគ្រាំទ្រជន់ជាតិខ្មែរយើងផង។