ខ្មែរ អាយធី សំរាប់ អ្នក ធ្វើបដិវត្តមិនប្រើប្រាស់ ព្យាង្គតំរួត ពីក្រោម ព្យញ្ជនៈ ម្ , ឧទាហរ សម្រាប់ ត្រូវតែ ជា សំរាប់!! សង្ឃឹម ទស្សនាករ នឹង ទទួលបាន រាល់ចំណេះ ខំព្យូរើ លំអិត/ល្អៗ ពី ខ្មែរ អាយធី សំរាប់ អ្នក!!

ក្រូម (Chrome), ផលិតផលថ្មី របស់ហ្គូហ្កល ត្រូវបានបញ្ចេញអោយប្រើប្រាស់ ថ្ងៃនេះ!

បន្ទាប់ពីបានបំផ្លោង (Launch) ថ្ងៃនេះ កម្មវិធីក្រូម (Chrome), ហ្គូហ្កល (Google) បង្ហាញខ្លួន គួរអោយចាប់អារម្មណ៍ ថែមទៀត ទៅក្នុងពិភពឧបកររាវរកវែប (Web browser World)។
បច្ចុប្បន្ន មានពីរឧបកររាវរកវ៉ែប នាំមុខ លើទីផ្សារ ក្នុងនោះមាន អិនរើណែតអិចក្ស៍ផ្លរើ (Internet Explorer) និង កញ្ជ្រោងភ្លើង (Firefox) មែន ប៉ុន្តែមិនទាន់តំរូវចិត្តពេញលេញ (ផ្ទាំងប្រទាក់, ល្បឿន, ...) ដល់អ្នកប្រើប្រាស់។ កញ្ជ្រោងភ្លើង បានដាក់អោយប្រើប្រាស់ កំណែ ៣.០ (Firefox 3.0) របស់ខ្លួន នៅខែមិថុនា មុននេះ ប៉ុន្តែនៅតែខ្វះភាពឆ្នៃប្រឌិតថ្មី (lack of innovation)។

ចុចទីនេះ ដើម្បីទាញយក/តំលើង ឧបកររាវរក ក្រូម (Chrome)



ផ្ទាំងប្រទាក់ (Interface) របស់ឧបកររាវរក ក្រូម (Chrome), ដែលជាផលិតផលថ្មី របស់ហ្គូហ្កល
ក្រូម (Chrome) មើលឃើញបញ្ហាទាំងនោះ ដល់បាត ក៏សំរេចធ្វើបដិវត្តមុខងារ (function) របស់ ឧបកររាវរក។ "ពិតជាមហិច្ឆិតា (Ambition) ពិសេស របស់ហ្គូហ្កល ដែលមិនត្រឹមអនុញ្ញាតិអោយ ត្រាច់រក (navigate) លើអិនរើណែត ប៉ុន្តែក៏ចង់ផងដែរ ជាទីជំហរ (Platform) សំរាប់កម្មវិធីទាំងអស់ ធ្វើការលើវា", ជាសំដីពន្យល់ ដោយមោទនភាព របស់ David Kadouch, ប្រធាន នៃផលិតផល។ នោះជាយុទ្ធសាស្ត្រ (Strategy) របស់ហ្គូហ្កល ដើម្បីប្រជែង នឹងគូបដិបក្សដ៏ល្បី (មៃក្រូសហ្វ) របស់ខ្លួន។
ក្រូម (Chrome) អាចរាវរកវ៉ែប បានរហ័ស អាស្រ័យផ្នែកទន់ (Software) ថ្មី នៃចាវ៉ាស្គ្រិបត៍ (Java Script) ។ ក្រៅពី ស្ថេរ (Stable), រហ័ស (fast), មានប្រយោជ (useful), សុវត្ថភាព (security) និងចំហ (Open), ក្រូម (Chrome) បានបញ្ចូលរួមគ្នា របារអាសយដ្ឋាន (Address Bar) និង របារស្វែងរក (Search Bar) ជារបារតែមួយ ដោយដាក់ឈ្មោះ "ប្រអប់សកល" (Omnibox) ដើម្បីបង្កើន ល្បឿនប្រើប្រាស់។
បច្ចុប្បន្ន ក្រូម (Chrome) មានតែកំណែ (version) សំរាប់ វិនដោស្ស (Windows) ។ កំណែ ក្រូម (Chrome version) សំរាប់ មេខឃិនថស្ស (Macintosh) និង ឡាយនុចក្ស៍ (Linux) កំពុងក្នុងដំណើអភិវឌ្ឍ (in development)។

0 វិចារ:

ដាក់ចំណាំ និង ចែករំលែក