ខ្មែរ អាយធី សំរាប់ អ្នក ធ្វើបដិវត្តមិនប្រើប្រាស់ ព្យាង្គតំរួត ពីក្រោម ព្យញ្ជនៈ ម្ , ឧទាហរ សម្រាប់ ត្រូវតែ ជា សំរាប់!! សង្ឃឹម ទស្សនាករ នឹង ទទួលបាន រាល់ចំណេះ ខំព្យូរើ លំអិត/ល្អៗ ពី ខ្មែរ អាយធី សំរាប់ អ្នក!!

វិនដោស្សអិចក្សភី (Windows XP), វិនដោស្សវីស្សតា (Windows Vista) និង វិនដោស្ស ៧ (Windows 7) , គួរប្រើប្រាស់ មួយណា?

ខ្មែរអាយធីសំរាប់អ្នក អនុសាស កូនខ្មែរ ពេលនេះ ៖

  • ប្រើប្រាស់ដដែល វិនដោស្សអិចក្សភី (Windows XP) ប៉ុន្តែ វិនដោស្សអិចក្សភី (Windows XP) កញ្ចប់សេវា ៣ (SP3 : Service Pack 3) ជាកំណែចុងក្រោយ របស់វិនដោស្សអិចក្សភី, ចុចទាញយក វិនដោស្សអិចក្សភី SP3
  • ហាត់ប្រើប្រាស់ ម្តងម្កាល វិនដោស្ស ៧ (Windows 7) តាំងពីពេលនេះ ព្រោះ ផ្ទាំងប្រទាក់ (Interface) របស់វា ប្លែកច្រើន ពីផ្ទាំងប្រទាក់ វិនដោស្សអិចក្សភី។ អ្នកអាចប្រើប្រាស់វា ពេលនេះ ប៉ុន្តែវាធ្វើការ យឺត បើប្រៀបជាមួយ វិនដោស្សអិចក្សភី។
  • បំភ្លេច វិនដោស្សវីស្សតា (Windows Vista) ព្រោះ វាធ្វើការ មានកំហុសច្រើន ព្រមទាំងពិបាករក កម្មវិធីបញ្ជា (drivers) ឬ កម្មវិធីអនុវត្ត (applications) សំរាប់តំលើង រត់លើ វិនដោស្សវិស្តា។
អ្នកណា មិនចង់ប្រើប្រាស់ របស់ទាន់សម័យ? អ្នកណា មិនចង់ប្រើប្រាស់ វិនដោស្សវីស្សតា ឬ វិនដោស្ស ៧ ? អ្នកណា មិនចង់បាន ភាពល្អឥតខ្ចោះ?
ចុះ វិនដោស្សវីស្សតា (Windows Vista) និង វិនដោស្ស ៧ (Windows 7) ល្អឥតខ្ចោះ ហើយ ឬ ? ទេ! ហេតុមេច​?



វិធីបន្ទាន់សម័យ (update) វិនដោស្សអិចក្សភី (Windows XP) ពីកញ្ចប់សេវា ២ (SP2) ទៅ កញ្ចប់សេវា ៣ (SP3)
គ្មានអាចតំលើង (Install) វិនដោស្សអិចក្សភី កញ្ចប់សេវា ៣ (SP3) ប៉ុន្តែអាចបន្ទាន់សម័យ (Update) ពីវិដោស្សអិចក្សភី កញ្ចប់សេវា ២ (SP2) ជា កញ្ចប់សេវា ៣ (SP3)។


១- វិធីមើល ខំព្យូរើ របស់អ្នក កំពុងប្រើប្រាស់ វិដោស្សអិចក្សភី កញ្ចប់សេវា ប៉ុន្មាន?
ចុច Start -> Control Panel -> System


ខំព្យូរើ របស់ដើមត្នោតមួយ ប្រើប្រាស់ អិចក្សភី SP3 ព្រោះដើមត្នោតមួយ បានបន្ទាន់សម័យរួចរាល់ ពី SP2 ទៅ SP3
(បើ ខំព្យូរើ របស់អ្នក ប្រើប្រាស់ SP2, អ្នកត្រូវតែបន្ទាន់សម័យ ទៅ SP3)



២- វិធីបន្ទាន់សម័យ ពីវិនដោស្សអិចក្សភី កញ្ចប់សេវា ២ (SP2) ទៅ កញ្ចប់សេវា ៣ (SP3)

ចុចទាញយក កម្មវិធីបន្ទាន់សម័យ វិនដោស្សអិចក្សភី SP3 -> រក្សាទុកវា ក្នុងខំព្យូរើ -> ចុចពីរដង លើវា ដើម្បីបន្ទាន់សម័យ -> ចុចហូរហែរ និង ទុកអោយវាធ្វើការ តាមការណែនាំ របស់វា លុះរួចរាល់។



៣- វិធីកំណត់ទំរង់ ក្រោយការបន្ទាន់សម័យ វិនដោស្សអិចក្សភី

មាន ៣ ចំណុច ត្រូវធ្វើ ក្រោយការបន្ទាន់សម័យ វិនដោស្សអិចក្សភី ៖
  1. កំណត់ទំរង់ ភាពប្រពៃ នៃវិនដោស្ស (Windows performance)
  2. រាំងខ្ទប់ ជំនួយ ពីចំងាយ (Remote Assistance) ឬ ផ្ទៃតុ ពីចំងាយ (Remote Desktop)
  3. បិទ ការបន្ទាន់សម័យស្វ័យប្រវត្តិ (Automatic Updates)
វិធីអនុវត្ត ដូចរូបភាព ខាងក្រោម ៖






បញ្ជាក់ ៖

- ជាធម្មតា ក្រោយការតំលើង វិនដោស្សអិចក្សភី, អ្នកត្រូវតែ កំណត់ទំរង់ បីចំណុចខាងលើ ដើម្បីការពារមិនអោយ ក្រុមហ៊ុនមៃក្រូសហ្វ អាចផ្ញើកូនកម្មវិធីត្រួតពិនិត្យ ភាពស្របច្បាប់ ឬ​ភាពមិនស្របច្បាប់ ប្រើប្រាស់វិនដោស្សអិចក្សភី។

- កំណត់ទំរង់ បីចំណុចខាងលើ នឹងអាចការពារ មិនអោយអ្នកប្រើប្រាស់ដទៃ លុកចូលពីចំងាយ (ពីអិនរើណែត) ទៅក្នុងខំព្យូរើ របស់អ្នក ដើម្បីមើល ឬ លួច ឯកសារ របស់អ្នក។

0 វិចារ:

ដាក់ចំណាំ និង ចែករំលែក