វិធីបង្កើតតារាង លើប្លករបស់អ្នក ដោយគ្មានប្រើប្រាស់ HTML
ភាគច្រើននៃប្លកហាក់ដូចជាមិនមានតារាង ក្នុងប្រកាសសោះ ហើយម្យ៉ាង ទៀតក្នុងទំព័រតែងប្រកាស ក៏មិនមានឃើញរូបតំណាង(Icon) សំរាប់ដាក់តារាង ចូលក្នុងប្រកាសផងដែរ។ ថ្វីបើដូច្នោះ អ្នកអាចបង្កើតតារាងបាន តាមភាសា HTML ។ អ្នកធ្លាប់សាកល្បងបិតតារាង លើប្លករបស់អ្នកដែរឬទេ? ហើយតារាងត្រូវបានប្រើប្រាស់ នៅពេលណា? បញ្ជី ឬ តារាងជាទីសង្ខេបពត៌មាន ឬ ជាប្រភេទអត្ថបទ ដែលធ្វើអោយអ្នកអានឆាប់យល់ អត្ថន័យដែលអ្នកសរសេរចង់បាន។ វាត្រូវបានបង្កើតជាពិសេស ដូចជា តារាងមើលឈ្មោះដាក់អោយកូនទើបកើត, កាលវិភាគសិក្សា, ជើងហោះហើរយន្តហោះ, សំភារះទិញចូល លក់ចេញ, បញ្ជីតំលៃគ្រប់វត្ថុ, តារាងផលិតផលដាក់លក់, តារាងឈ្មោះរបាំ, តារាងឈ្មោះខេត្ត, តារាងឈ្មោះស្រុក, តារាងឈ្មោះឃុំ, តារាងឈ្មោះភូមិជាដើម, តារាងឈ្មោះរុក្ខជាតិ, តារាងឈ្មោះសត្វព្រៃ, តារាងឈ្មោះជនជាតិ, និងមានច្រើនហូរហែរទៀត អាស្រ័យលើម្ចាស់ប្លកនីមួយៗ...។
ប្រកាសនេះនឹងណែនាំអ្នកអោយបង្កើតតារាងលើប្លកតាមចិត្តចង់ ហើយសង្ឍឹមថាអ្នកលែងមាន លំបាកក្នុងការបង្កើតតារាងលើប្លកតាម HTML ទៀតហើយ។ វិធីថ្មីនេះអាចហៅថាជាវិធី WYSIWYG HTML editor (What You See Is What You Get:អ្វីដែលអ្នកឃើញគឺ ជាអ្វីដែលអ្នកទទួល)។ អាចនិយាយថាជាវិធី "ឃើញយ៉ាងណាបានយ៉ាងហ្នុង"។ នេះជាវិធីងាយស្រួលនិងរហ័សទាន់ចិត្តដែល អ្នកមិននឹកស្មានដល់គឺ បំរើប្រាស់ OpenOffice.org Calc2.1 ខ្មែរតែម្តង។
អ្នកបញ្ចូលទិន្នន័យទៅក្នុងខ្ទង់ ឧទាហរ វាយតារាងមួយបានរួចស្រេចបាច់ (ក្នុងរូប)
- ដើម្បីអោយអក្សរក្នុងតារាងថិតនៅតំរឹម កណ្តាលជួរឈរ, អ្នកចុចលើមែនញាវ ទ្រង់ទ្រាយ-> ក្រឡា -> តំរឹម -> រើសយក កណ្តាល ក្នុងប្រអប់ផត បញ្ឈរ ។
- អ្នកផាត់យក (Select) តារាង -> ចុច ctrl c លើក្តារចុច ដើម្បីថតចំលងទៅក្នុង clipboard (តំបៀតឯកសារ)
2. អ្នកចូលទៅក្នុងប្លករបស់អ្នក -> ctrl v ដើម្បីបិតតារាងលើប្រកាស ដែលអ្នកចង់បាន។ អ្នកគួរកែកុនខ្លះ ដើម្បីអោយតារាងរបស់បង្ហាញបានល្អ ទាក់ទាញអ្នកអាន។
គ្រឹះស្ថានលក់ផលិតផលត្នោត វឌ្ឍនសម្បត្តិ Vathana Sambath Sugar Palm (Tnaut) Products Corporation Ltd. | ||||||
អាស័យដ្ឋានទាក់ទង: ១, ផ្លូវឧកញ៉ាទ្រមក់(ហេ,ហេ), ក្រុងកំពង់ស្ពឺ, ខេត្តកំពង់ស្ពឺ, កម្ពុជា ទូរស័ព្ទ: ០១៦០០០០០០ | ||||||
Contact Address: 1 Sluggish Oknha Street, Kampong Speu city, Kampong Speu province, Cambodia, Tel: 016000000 , កសិករម៉ឺងម៉ាត់
| ||||||
លរ
N° | ឈ្មោះមុខទំនិញ
Item Name | ឯកតាមុខទំនិញ
Item Unit | តំលៃ(រៀល)
Price (riels) | ពន្ធបន្ថែម(៥%)
TAV (5%) | តំលៃសរុប
Total price | បញ្ជាក់
Note |
1 | ត្នោតទុំ (ripe Tnaut) | ឡូ | 8000 | 400 | 8400 | លេខ១ |
2 | កូនត្នោត (Tnaut baby tree) | ឡូ | 12000 | 600 | 12600 | ២ដេស៊ីម៉ែត្រ |
3 | កំពីងត្នោត (Tnaut embryo) | គីឡូ | 20000 | 1000 | 21000 | សំរាំង |
4 | ទឹកត្នោតផ្អែម (Tnaut juice) | លីត្រ | 4500 | 225 | 4725 | លេខ១ |
5 | ទឹកត្នោតជូរ (Tnaut beer) | លីត្រ | 4500 | 225 | 4725 | លេខ១ |
6 | ទឹកត្នោតជូរអែម (Tnaut juice beer) | លីត្រ | 5200 | 260 | 5460 | លេខ១ |
7 | ស្ករត្នោត (Tnaut sugar) | គីឡូ | 12000 | 600 | 12600 | ស្ករត្នោតកំពង់ស្ពឺ |
8 | ដើមត្នោត (Tnaut tree) | ដើម | 20000 | 1000 | 21000 | មួយខួប |
9 | ទឹកខ្មេះត្នោត (Tnaut vinegar) | ដប | 3000 | 150 | 3150 | ៧៥ សង្ទីលីត្រ |
10 | សាច់ផ្លែត្នោត (Tnaut kernel) | គីឡូ | 18000 | 900 | 18900 | លេខ១ |
11 | ទូកត្នោត (Tnaut canoe) | មួយ | 200000 | 10000 | 210000 | ១ម x ៣ម |
12 | ខ្សែត្នោត (Tnaut cord) | ឡូ | 10000 | 500 | 10500 | ២ម |
13 | ស្លឹកត្នោត (Tnaut leaf) | ដប់កណ្តប | 4000 | 200 | 4200 | ប្រក់ផ្ទះ |
14 | ធាងត្នោត (Tnaut branch) | ដប់ (១០) | 10000 | 500 | 10500 | ០,១ម x ២ម |
15 | មួកត្នោត (Tnaut hat) | ដប់ (១០) | 25000 | 1250 | 26250 | ទង់ជាតិខ្មែរនៅខាងស្តាំ |
16 | កន្ទេលត្នោត (Tnaut mat) | ដប់ (១០) | 80000 | 4000 | 84000 | ១,២ម x ២ម |
17 | បង្គីត្នោត(Tnaut small two-handled basket) | ដប់ (១០) | 60000 | 3000 | 63000 | ០,៥ម x ០,៧ម x ០,២ម |
18 | កញ្ច្រែងត្នោត (Tnaut sieve) | ដប់ (១០) | 60000 | 3000 | 63000 | បន្ទា ០,៩ម x ០,១ម |
19 | កញ្ជើត្នោត (Tnaut woven basket) | ដប់ (១០) | 60000 | 3000 | 63000 | បន្ទា ០,៩ម x ០,៣ម |
20 | ល្អីត្នោត (Tnaut small basket) | ដប់ (១០) | 65000 | 3250 | 68250 | បន្ទា ០,៨ម x ០,២៥ម |
21 | ស្មុកត្នោត (Tnaut smok) | ដប់ (១០) | 20000 | 1000 | 21000 | ០,១ម x ០,២ម |
22 | កន្ត្រកត្នោត(Tnaut two-handled basket) | ដប់ (១០) | 40000 | 2000 | 42000 | ០,៣ម x ០,៤ម x ០,២៥ម |
សូមបញ្ជាក់ថា៖ នេះជាឧទាហរណែនាំ បង្កើតតារាង,ចឹងហើយ ទិន្នន័យគ្រាន់ជា ឧទាហរ សំរាប់ប្រើប្រាស់ |
Office XP ឬ Office 2003 មិនអាចប្រើប្រាស់វិធីនេះដើម្បីបង្កើតតារាងលើប្លកបានទេ
- OpenOffice.org Calc2.1 ខ្មែរ អាចអនុវត្តបានទាំងចំពោះ blogger ទាំងចំពោះ Wordpress
- តារាងក្នុង Wordpress អាចរក្សាព៌ណបានល្អឥតខ្ចោះដូចដើម រីឯតារាងក្នុង blogger មិនអាចរក្សាព៌ណ បានដូចដើមតាមវិធីខាងលើនេះទេ ប៉ុន្តែអាចអនុវត្តវិធីតាម Google Docs & Spreadsheets បានលទ្ធផលយ៉ាងប្រពៃ