ខ្មែរអាយធី សំរាប់អ្នក ធ្វើបដិវត្តមិនប្រើប្រាស់ ព្យាង្គតំរួត ពីក្រោមព្យញ្ជនៈ ម្ , ឧទាហរ សម្រាប់ ត្រូវតែជា សំរាប់!! សង្ឃឹម ទស្សនាករ នឹងទទួលបាន រាល់ចំណេះខំព្យូរើ លំអិត/ល្អៗ ពី ខ្មែរអាយធី សំរាប់អ្នក!!

តំលើង និង ប្រើប្រាស់ កម្មវិធី លេងមីឌា KMPlayer ភាសាខ្មែរ !!

KMPlayer (Korea Media Player) ជាកម្មវិធី លេងមីឌា សរសេរកម្មវិធី ដោយ ជនជាតិខរៀខាងត្បូង, ត្រូវបានប្រែសំរួល ជាភាសាខ្មែរ ដោយច្រើនគ្នា ជាពិសេសប្អូនៗ សិស្សសាលាបាក់ទូក។ ខ្មែរអាយធី សំរាប់អ្នក បានកែប្រែ និង ប្រែសំរួលឡើងវិញ ស្របតាមន័យ នៃពាក្យ/ឃ្លា សំរួលដល់បំរើប្រាស់ KMPlayer ជាភាសាខ្មែរ។ បំរែសំរួលលើកមុន ខ្វះច្រើនពាក្យ ហើយភាគច្រើននៃពាក្យ ត្រូវបានប្រើប្រាស់ មិនស្របតាមន័យ នៃពាក្យ, ចឹងហើយពេលនេះ បន្ទាប់ពីប្រែសំរួល (ប្រែសំរួលណ៎ា មិនមែនបកប្រែទេ ព្រោះបកប្រែ មានន័យថា ប្រែម្តងមួយពាក្យ គ្មានគិតន័យ របស់ឃ្លា), ខ្មែរអាយធី សំរាប់អ្នក បង្ហាញឡើងវិញ វា សំរាប់អ្នកអាន ប្រើប្រាស់ KMPlayer គួរចាប់ចិត្តនេះ !!! អរគុណ។

kmplayer


ទាញយក ៖
  • KMPlayer ពី ៖ http://kmplayer.en.softonic.com និងតំលើងវា លើខំព្យូរើ របស់អ្នក
  • កញ្ចប់ភាសាខ្មែរ សំរាប់ KMPlayer ៖ Language.rar រួចពន្លាវា ជាថតឯកសារ Language, ចំលងបិទភ្ជាប់ វា ទៅ C:\Program Files\The KMPlayer លើខំព្យូរើ របស់អ្នក។
វិធីធ្វើអោយធំ អក្សរខ្មែរ ក្នុង KMPlayer ៖
  • ចុចស្តាំកណ្តុរ លើផ្ទៃតុ ឬ លើស្រ្គីន របស់វិនដោស្ស → មើលតាមរូបភាព ខាងក្រោម៖

មើលផងដែរ ៖
បញ្ជាក់ KMPlayer មិនទាន់ត្រូវបានប្រែសំរួល រួចរាល់, ខ្មែរអាយធី សំរាប់អ្នកនឹងបន្តប្រែសំរួល វា និង នឹងបន្ទាន់សម័យ វា ពេលក្រោយ។

21 វិចារ:

  1. 4kunkhmer says

    Thanks that u support with my creation KMP , by www.4kunkhmer.wordpress.com


    4kunkhmer says

    Thanks that u support with my creation KMP , by www.4kunkhmer.wordpress.com


    4kunkhmer says

    Hello! i hope u will hope me to complete my project KMP if u free! if u have any problem with this please contact 097 9 405 816 or email : happylkt2006@yahoo.com.cn ok Thanks see u next


    khmeritforyou says

    KMP is really your creation??


    4kunkhmer says

    yes i try to translat it before but i don't have to much of time to complet it all so i want to fine someone who love khmer IT as me to translate for free to keep it to all of KonKhmer Using ! hope u understand it ! if u interesting to do please tell me i will give u a Key Words of it! ok see u next


    4kunkhmer says

    Hello! My name 4kunkhmer who tried to translate the KMP sine 2006 i have a ID give to all of the reader who love My KMP if u can't see KMP in Khmer language well u can email to me to suggest the Royal Theme it will support u to see KMP in Khmer language well than before. ok see u next


    4kunkhmer says

    Hello! My name 4kunkhmer who tried to translate the KMP sine 2006 i have a ideas give to all of the reader who love My KMP if u can't see KMP in Khmer language well u can email to me to suggest the Royal Theme it will support u to see KMP in Khmer language well than before. ok see u next


    KhmerITForYou says

    Sorry, I don't need ID, anymore. I already translated and corrected most of KMPlayer keywords.

    I know very well who has created KMPlayer. KMPlayer really belongs to a South Korean.

    You are just only one of Khmer translators of KMPlayer and KMPlayer is not your creation.

    Anyway, KhmerITForYou always welcomes all Khmers who help speed up the use of Khmer (language and fonts) on the internet!!


    4kunkhmer says

    សួរស្តី! ខ្ញុំ​បាន​សាកល្បង​ទាញ​យក​ឯកសារ KMP ដែល​អ្នក​បាន​បកប្រែ​យក​មក​ពិនិត្យ​មើល​រួច​មក​ហើយ! វា​ពិត​ជា​ប្រសើរ​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ ក៏​ប៉ុន្តែ​វា​មិន​ទាន់​បាន​ពេញ​លក្ខណះ​ដែល​ខ្ញុំ​ចង់​បាន​សម្រាប់​ស្នាដៃ​​នៃ​ការ​រក​ឃើញ​របស់​ខ្ញុំ​ទុកសម្រាប់​​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​នោះ​ទេ​ពី​ព្រោះ វា​មាន​កន្លែង​ដែល​អ្នក​បក​ប្រែ​ខុស​ស្តង់ដារ​របស់​បញ្ចី Khmer Unicode Glossary keywords ដែលប្រើ​ដោយ​​វិទ្យាស្ថាន​បើក​ទូលាយ​ដែល​​បាន​ខិត​ខំ​ធ្វើ​ការ​បកប្រែ​ឲ្យ​វា​ក្លាយ​ជា​ពាក្យបច្ចេកទេស​ដែល​អាច​យក​មក​ប្រើ​ជា​គោល​ក្នុង​ការ​បក​ពាក្យ​បច្ចេកទេស​ដទៃ​ទៀត​ជា​ភាសា​ខ្មែរ ហេតុ​នេះ​ខ្ញុំ​សង្ឃឹម​ថា​អ្នក​នឹង​ព្យាយាម​អាន​នូវ Khmer Unicode Glossary keywords នេះ ហើយ​ព្យាយាម​ស្វែង​យល់​ពី​វា​ពី​ព្រោះ ខ្ញុំ​ឃើញ​ថា​មាន​ពាក្យ​មួយ​ចំនួន​ដែល​អ្នក​បាន​ប្រើ​គឺ​ប្រើ​ការ​ប្រកប​ខុស​អំពី​វិធី​ប្រកប​របស់​ខ្មែរ​យ៉ូនីកូដ​នេះ​មិនមែន​មាន​ន័យ​ថា​ខ្ញុំ​ស្តី​បន្ទោស​អ្វី​ចំពោះ​អ្នក​នោះ​ទេ តែ​សូម​ឲ្យ​អ្នក​យល់​អំពី​វា​ផង។ ខ្ញុំ​សង្ឃឹម​ថា​អ្នក​នឹង​ចូល​រួម​ក្នុង​ការ​សហការ​គ្នា​បកប្រែ​កម្មវិធី​មួយ​នេះ​ឲ្យ​បាន​ឆាប់​ចប់​ដើម្បី​ជា​ប្រយោជន៍​កូន​ខ្មែរ​ជំនាន់​ក្រោយ ឲ្យ​មាន​​កម្មវិធី​ខ្មែរ​ប្រើ​នឹង​គេ។ សូម​ព្យាយាម​បកប្រែ​វា​តាម​រយៈ​​កម្មវី​ធី​​ការិយាល័យ​ខ្មែរ​ស្លឹក​រឹត ឬ​ហៅ​ថា​ Open Office ជា​ភាសា​ខ្មែរ​នោះ​វា​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​កំហុស​ក្នុង​ពាក្យ​បច្ចេកទេស​ជា​ភាសា​ខ្មែរ។ ដូច​ដែល​ខ្ញុំ​បាន​បង្ហាញ​អ្នក​ក្នុង​រូប​ខាង​ក្រោម ហើយ​ប្រសិន​បើ​ខ្ញុំ​និយាយ​ពាក្យ​មិន​គួរ​សម​ ខ្ញុំ​សូម​អភ័យ​ទោស​ទុក​ជា​មុន!


    4kunkhmer says

    oh i got you advice of it i knew the KMP is not my creation software but is my invent in Khmer language. anyway is not the problem that u have to talk about it but the important think is that i want you to help is please try all of you best to follow the Glossary 3.2 that use in Cambodia by Open institute and hope you can see the problem by this photo

    http://www.flickr.com/photos/25025391@N02/3503122514/sizes/m/


    KhmerITforYou says

    រកឃើញ របស់ដែលគេដាក់ពេញលើអិនរើណែត ថាជាស្នាដៃ ឬ?? មិគួរដាក់ តារាងប្រែសំរួល វែងដល់ជើងមេឃ លើទំព័រវិចារទេ ព្រោះទំព័រវិចារ សំរាប់តែដាក់ ចំលើយខ្លីៗ!

    សូម Glossary 3.2 ប្រែសំរួលពាក្យបច្ចេកទេស ពត៌មានវិទ្យា អង់គ្លស-ខ្មែរ តាមលំនាំ KhmerITForYou ទៅ វាសំរួលដល់កូនខ្មែរ ច្រើនណាស់។ ខ្មែរអាយធីសំរាប់អ្នក តែងតែរកគ្រប់វិធី ប្រែសំរួល គ្រប់ពាក្សពត៌មានវិទ្យា ចំន័យ ជានិច្ច។


    4kunkhmer says

    OK! វា​ស្រេច​តែ​អ្នក​និយាយ​ទៅ​ចុះ​វា​គឺ​ជា​ការ​ពិត​ដែល​ខ្ញុំ​ទទួល​ថា​ ខ្ញុំ​ពិត​ជា​បាន​ស្នើ​ទៅ​កាន់ KMP ដើម្បី​យក​វា​មក​បកប្រែ​ពិត​មែន​គឺ​ដើម្បី​សម្រាប់​ឲ្យ​កូន​ខ្មែរ​ប្រើ​គ្រាន់​មាន​កម្មវិធី​ប្រើ​នឹង​គេ។ ឈប់​គិត​អំពី​វា​ដែល​ថា​នរណា​ជា​អ្នក​រក​ឃើញ​វា​ឬ​យ៉ាង​ណា​ការ​ដែល​សំខាន់​សម្រាប់​ខ្ញុំ​គឺ​គ្រាន់​តែ​ចង់​ឲ្យ​អ្នក​ជួយ​សហការ​បក​ប្រែ​កម្មវិធី​នេះ​ឲ្យ​ឆាប់​ចប់​តែ​ប៉ុណ្ណោះ! ហើយ​ក៏​សង្ឃឹម​ថា​អ្នក​នឹង​ព្យាយាម​ប្រកប​ពាក្យ​ខ្មែរ​​តាម​បែប​យូនីកូដ​ឲ្យ​បាន​ល្អ​ជាង​មុន ព្រោះ​ខ្ញុំ​ឃើញ​ថា​វា​មាន​កំហុស​ក្នុង​ការ​ប្រកប​ច្រើន​គឺ​ខុស​ពី​ស្តង់​ដារ​ដែល​ខ្ញុំ​បាន​រៀន សម្រាប់​ខ្ញុំ​រីក​រាយ​នឹង​ជួយ​ក្នុង​ការ​កែ​ប្រែ​បន្ថែម​ប្រសិន​បើ​វា​មាន​កំហុស​ក្នុង​ពាក្យ​បច្ចេកទេស​ពី​ព្រោះ កម្មវិធី​នេះ​ខ្ញុំ​បាន​ស្នើ​យក​វា​បក​ប្រែ​ហេតុ​នេះ​អ្វី​​ៗ​ទាំង​អស់​ក្រោយ​ពេល​បក​រួច​ត្រូវ​បញ្ជូន​ទៅ​កាន់ វិទ្យាស្ថាន​បើក​ទូលាយ​ ឯ​ក្រុង​ភ្នំពេញ​ដើម្បី​ជួយ​វិភាគ​នឹង​ផ្ដល់​ជា​មតិ​យោបល់​ ដើម្បី​ឲ្យ​វា​កាន់​តែ​ប្រសើរ ខ្ញុំ​សង្ឃឹម​ថា​អ្នក​នឹង​យល់​អំពី​បញ្ហា​នេះ ព្រម​ទាំង​សហការ​គ្នា​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន​ក្នុង​ការ​ធ្វើ​កម្មវិធី​នេះ! :->


    KhmerITForYou says

    ជាកូនខ្មែរ ហើយបើជាអ្នកស្វែងយល់ ពត៌មានវិទ្យាផង គួរតែនិយាយាស្តី អោយប្រាកដ ម៉ាត់ណាអោយដឹងម៉ាត់ហ្នុង។ មិនត្រូវ ម្តងថាខ្លួនជា អ្នកបង្កើត (ចំលែកណាស់) KMPlayer, ដល់សួរមែនទែនទៅ ឆ្លើយថា ខ្លួនជាអ្នកប្រែសំរួល, ដល់តែសួរទៀតទៅ ថាខ្លួននឹងផ្ញើទៅ ឯណាណោះ!! (សូមប្រាប់ថា កុំរៀនភូតភរបោកប្រាស់ គេឯងចឹង, ខ្មែរអាយធីសំរាប់អ្នក ស្គាល់ច្បាស់ណាស់ រឿងពត៌មានវិទ្យានេះ)។

    មិនចាំបាច់ស្នើ KMPLayer យកមកប្រែសំរួលទេ ព្រោះ KMPlayer ត្រូវបានដាក់លើ អិនរើណែត អោយប្រែសំរួល តាមភាសានីមួយៗ ទៅតាមការស្ម័គ្រចិត្ត។

    ល្មមរៀននិយាយស្តី អោយបានពិត និងត្រឹមត្រូវ, កូនខ្មែរលើអិនរើណែត បច្ចុប្បន្ន ចេះណាស់ មិនជឿការភូតភរ ទេ។

    ឬមួយ បោកប្រាស់កូនខ្មែរ យក "ស្នាដៃខាងបោកប្រាស់" ? ក្បួនហ្នឹង ក្រយៅហ្នឹង កូនខ្មែរស្គាល់ច្បាស់ណាស់ !!


    4kunkhmer says

    និយាយ​ឲ្យ​ចំ​តើ​អ្នក​នឹង​បន្ត​ធ្វើ​វា​ឲ្យ​ចប់​ដែរ​ឬ​ទេ? សម្រាប់​ខ្ញុំ​ប្រសិន​បើ​ខ្ញុំ​មាន​ពេល​គ្រប់​គ្រាន់​ខ្ញុំ​នឹង​បន្ត តែ​ដោយ​សារ​តែ​ខ្ញុំ​ជាប់​រវល់​ប្រលង​ហេតុ​នេះ​មិន​អាច​បន្ត​ភារកិច្ច​នេះ​បាន សម្រាប់​ដាក់​ឲ្យ​កូន​ខ្មែរ​ប្រើ​បាន​ទេ រង់​ចាំ​រហូត​ដល់​ខែ ០៧​ ទើប​ត្រ​លប់​មក​ធ្វើ​ម្ដង​​ទៀត​ ហើយ​ក៏​សូម​កុំ​និយាយ​ថា​កុហក​អំពី​ព័ត៌មាន​ដែល​ថា​បាន​ដាក់​ពាក្យ​ស្នើ​ទៅ​កាន់​ KMPlayer ឲ្យ​សោះ​ព្រោះ​ជា​ការ​ពិត​ ដែល​ខ្ញុំ​បាន​ផ្ញើ​ទៅ​កាន់​វា​ឯ​ប្រទេស​ចិន ហើយ​ក៏​បាន​ទទួល​ការ​អនុញ្ញាត​សិទ្ធិ​យ៉ាង​ត្រឹមត្រូវ​នឹង​មាន​គណនី​សមាជិក​ផង​នេះ។ នេះ​មិន​មែន​ខ្ញុំ​អួត​អ្វី​ដល់​អ្នក​ទេ​តែ​កុំ​ឲ្យ​និយាយ​បែប​នេះ​ព្រោះ​ នេះ​ជា​ច្បាប់​របស់​អ្នក​សរសេរ​កូដ​បើក​ទូលាយ​ដែល​ថា​មុន​នឹង​យក​របស់​គេ​ក៏​គួរ​សុំ​​ឲ្យ​ដឹក​ផង។ ហើយ​នេះ​ក៏​ជា​ប្រពៃ​ណី​ខ្មែរ​យើង​ដែរ ដែល​មិន​ចង់​ឲ្យ​គេ​ជេរ​ថា​លួច​របស់​គេ​ប្រើ​នោះ។ យល់​ទេ!​


    4kunkhmer says

    បើ​ទោះ​ជា​អ្នក​​បក​ប្រែ KMPlayer មិន​ចាំ​បាច់​ទៅ​សុំ​ការ​អនុញ្ញាត​ពី​ម្ចាស់​កម្មវិធី​ក៏​ដោយ ក៏​វា​ហាក់​ដូច​ជា​​ធ្វើ​ទៅ​មិន​​រួច​ចំពោះ​អ្វី​ដែល​បាន​ធ្វើ​មក​ដោយ​មិន​ពេញ​លក្ខណៈ។ នេះ​ខ្ញុំ​មិន​មែន​ចង់​ជជែក​ស្ដី​ឲ្យ​តវ៉ា​ច្រើន​អំពី​វា​នោះ​ទេ ហើយ​ខ្ញុំ​ក៏​ទទួល​គំនិត​របស់​អ្នក​ទុក​ក្នុង​ចិត្ត។ អរគុណ​សម្រាប់​ដំបូល​មាន​របស់​អ្នក!


    Anonymous says

    ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំចង់សួរអ្នកថាតើអ្នកស្គាល់កម្មវិធី Format Factory នេះទេ?នេះគឺជាកម្មវិធីមួយសម្រាប់ធ្វើការបម្លែងឯកសារឲ្យទៅជា ប្រភេទផ្សេងៗ ដូចជា MP3,WAV AVI,
    WMV ជាដើម ខ្ញុំចូលចិត្តប្រើវាណាស់ ព្រោះអីវាជាកម្មវិធីប្រើដោយឥតគិតថ្លៃមិនចាំបាច់មាន Serial Number ទេ ខ្ញុំប្រើវាយូរៗទៅ ដូចជាអន់ចិត្តម្យ៉ាងដែរត្រង់ថា កម្មវិធីនេះមិន
    មានភាសាខ្មែរ តែសម្រាប់ភាសាប្រទេសជិត
    ខាងយើងគេមានទាំងអស់ ប្រហែលជាង ៥០ ភាសា អត់មានតែភាសាខ្មែរ (ខ្ញុំចេះស្ទីលពីខ្មែរអាយធី ត្រង់ចំចុច Copy កញ្ចប់
    ភាសាដែលបានបកប្រែរួច)យកទៅដាក់ Drive (C) Program File ដូចគ្នានិង KMPlayerដែរ
    ខ្ញុំក៏ចាប់ផ្ដើមបកប្រែវាអោយរួចក្នុងរយៈពេលមួយថ្ងៃ មួយយប់ ទើបចប់សព្វគ្រប់ ហើយខ្ញុំក៏ប្រញាប់
    ផ្ញើទៅកាន់ support@formatoz.com (ម៉ែលម្ចាស់កម្មវិធី Format Factory នេះឯង។
    ហើយខាងក្រុមគេក៏បានឆ្លើយតបមកខ្ញុំវិញហើយ
    គេថាគេនឹងបន្លែមភាសាខ្មែរ ចូលទៅក្នុងកម្មវិធីFormat Factory នេះ ប្រសិនជាមានចេញ
    កំណែថ្មីៗ(New Version)មក ។
    បញ្ជាក់ៈ សូមអ្នកទាំងអស់គ្នាអភ័យទោសឲ្យខ្ញុំផង
    បើសិនប្រទះឃើញមានភាសាខ្មែរនៅក្នុងចូលទៅក្នុងកម្មវិធីFormat Factory នេះនាពេលអនាគត់ ព្រោះពាក្យពេចន៍ និងពាក្យបច្ចេកទេសនានា ខ្ញុំពុំសូវចេះប្រែទេ​។
    តែបើសិនជាអ្នកទាំងអស់គ្នាចង់ប្រើ និងបកប្រែវាដោយខ្លួនឯងនោះ សូមចូលទៅកាន់
    http://www.formatoz.com/download.html វ៉េបនេះចុះពិតជាមិនខុសទេ ។


    ឈរ រ៉ាណ says

    អរគុណ សំរាប់ពត៌មាន។ ខ្មែរអាយធី សំរាប់អ្នក កំពុងពិនិត្យប្រែសំរួល និងចេញប្រកាស វិធីប្រើប្រាស់វា ជាអក្សរខ្មែរ មុនចូលឆ្នាំខ្មែរ។


    Anonymous says

    ជំរាបសួបងប្រុស ឈរ រ៉ាណ ខ្ញុំចង់សួរថា តើបងប្រុសចេះបង្លើត កែប្រែឯកសារប្រភេទ .dll
    បានដែរទេ រាល់ថ្ងៃខ្ញុំចាប់អារម្មណ៍លើកម្មវិធីមួយ
    គឺ GOM Player កម្មវិធីនេះស្រដៀងគ្នា និងកម្មវិធីKMPlayer ដែលបងប្រុសបានកែសម្រួលវាជា
    ភាសាខ្មែរកន្លងមក ខ្ញុំយលថាប្រហែល
    ជាអ្នកផលិត ឬ សាងសង់តែមួយហើយមើលទៅ?
    ព្រោះអីរបៀបលេងក៍ដូចគ្នាទាំងស្រុង ខុសត្រង់តែមិនមានកន្លែងប្ដូរភាសា។
    កម្មវិធីមួយ GOM Player នេះបើសិនជាយើងចេះ
    ធ្វើកញ្ចប់ឯកសារប្រភេទ.dll បានវាប្រាកដជាអាចដាក់
    ភាសាខ្មែរយើងបានផងដែរ តែបើកម្មវិធី KMPlayer កញ្ចប់ឯកសារភាសា
    ដែលត្រូវដាក់គឺប្រភេទ Notepad
    តែខ្ញុំឃើញថៃ គេអាចជាភាសាគេបានហើយ!
    គឺគេបង្កើតកញ្ចប់ឯកសារភាសាប្រភេទ.dll
    រួចយកវាទៅបិទភ្ជាប់ Drive (C) Program File ដូចគ្នានិង (KMPlayerដែរ)
    បន្ទាប់មកកម្មវិធី GOM Player នេះក៏ក្លាយជា
    ភាសាថៃដោយស្វ័យប្រវត្តិ ។
    កុំតែកញ្ចប់ឯកសារភាសាប្រភេទ.dll មិនអាចបើក ឬកែសម្រួលបាន កុំអីខ្ញុំបកប្រែវាជាភាសាខ្មែរហើយ!
    តែបើបងប្រុស ឈរ រ៉ាណ អាចធ្វើបានសូមជួយ
    បកប្រែវាជាភាសាខ្មែរផង ដើម្បីឲ្យកម្មវិធីចាក់ចម្រៀងភាសាខ្មែរយើងសម្បូរ
    ច្រើងបែប ។ អាចចូលទៅមើល ឬទាញយកបាន
    បាននៅវ៉េបខាងក្រោមៈ
    http://www.gomlab.com/eng/GMP_download.html


    ឈរ រ៉ាណ says

    មិនទាន់ហ៊ានថា អាច/មិនអាច ប៉ុន្តែនឹងពិនិត្យ កម្មវិធី Gomplayer ប្រើប្រាស់វិធីណា និង រកវិធីដោះស្រាយ តាមហ្នុង។

    បើ Anonymous (អនាមិក) នៅប្រទេសសៀម ចេះអក្សរសៀម, សូម Anonymous ព្យាយាមឈ្លេចសួរ លើសៃថ៍ របស់ពួកសៀម តាម google ប៉ុន្តែកុំប្រាប់ថា សំរាប់ខ្មែរ ក្រែងពួកវា មិនប្រាប់វិធី។

    ខ្មែរអាយធីសំរាប់អ្នក ក៏នឹងស្រាវជ្រាវបណ្តើរ វិធីដោះស្រាយ ករណីបញ្ចូលអក្សរខ្មែរ មិនត្រឹមសំរាប់ GOMPlayer ប៉ុន្តែ កម្មវិធីដទៃទៀត។

    អរគុណ ការព្យាយាម​ របស់ Anonymous សំរាប់កូនខ្មែរ!

    ឈរ រ៉ាណ


    Anonymous says

    បាទត្រូវហើយ!! ខ្ញុំក៏ខំព្យាយាមសាកសួរដែរ តែនៅមិនទាន់ឃើញមានការឆ្លើយតបមកទេ
    ប្រហែលជារងចាំបន្តិចហើយមើលទៅ ...។


    Anonymous says

    សូមលោកពូ ឈរ រ៉ាណ ជួយពិនិត្យមើលកម្មវិធី Internet Download Manager នេះផង កម្មវិធីគឺជាប្រើសម្រាប់ទាញយកនូវរាល់ឯកសា
    វីដេអូនានាពីអ៊ិនធើណែត ថែមទាំងអនុញ្ញាតឲ្យយើងអាចធ្វើការបងប្រែតាម
    ភាសានីមួយៗ តាមចិត្តទៀតផង ។
    សូមសាកល្បងមកៈ​http://www.internetdownloadmanager.com/


ដាក់ចំណាំ និង ចែករំលែក