ខ្មែរ អាយធី សំរាប់ អ្នក ធ្វើបដិវត្តមិនប្រើប្រាស់ ព្យាង្គតំរួត ពីក្រោម ព្យញ្ជនៈ ម្ , ឧទាហរ សម្រាប់ ត្រូវតែ ជា សំរាប់!! សង្ឃឹម ទស្សនាករ នឹង ទទួលបាន រាល់ចំណេះ ខំព្យូរើ លំអិត/ល្អៗ ពី ខ្មែរ អាយធី សំរាប់ អ្នក!!

វិធីក្លាយជា អ្នកជំនាញវ៉ែប(Webmaster)

មួយវ៉ែបសៃថ៍(a website)ជា មួយសំណុំទំព័រអេឡិចត្រូនិច (an assembly of electronic pages) ជាទូទៅ កើតឡើងដោយ ភាសាHTML(Hypertext Markup Language) និងភាសា CSS វ៉ែបសៃថ៍នីមួយៗ ផ្ទុក(contains) អត្ថបទ, រូបភាពក្រាភីក (graphic images) មានអានុភាពពហុមីឌា (Multimedia effects) ដូចជា ឯកសារសំលេង, ឯកសារវិដេអូ/និង ឯកសារជីវចល (animation files) ... ​។ បណ្តាធាតុតែងកម្មវិធី (programming elements) ដទៃទៀត ដូចជា ចាវ៉ា( Java), ចាវ៉ាស្គ្រីប(JavaScript), ភីអីឆ៍ភី(PHP) និង ស្កឹល(SQL) រួមចំណែក តែងរំលេច(design) រូបរាង និង បង្កើនគុណភាព ទំព័រវ៉ែបសាយថ៍ ។

អ្នកជំនាញវ៉ែប(Webmaster) មានភារកិច្ច ធ្វើគ្រប់ប្រតិបត្តិការ(operations) ដែលទាក់ទិនដល់ គោលគំនិត(Concept) នៃមួយតំបន់បណ្តាញ អិនរើណែត (an Internet site) ដូចជា៖

  • គ្រប់គ្រង ប្រព្រឹត្តិកម្មរូបភាព (graphic treatment) នៃវ៉ែបសៃថ៍(Website)
  • គ្រប់គ្រង ប្រព្រឹត្តិកម្មរូបភាពពត៌មាន (Infographic treatment) នៃវ៉ែបសៃថ៍(Website)
  • រ៉ាប់រង តំហែទាំ(Ensure the maintenance) ខ្លឹមសារវ៉ែបសៃថ៍ (Website essence), កិច្ចការផ្សាយពាណិជ (Commercial publicity affairs)
  • និង ការងារពហុប្រភេទ ដូចជាតែងវ៉ែប(Web edition) , អភិបាលវ៉ែប(Web administration), អ្នកបញ្ចូលគ្នា ពហុមីឌា(Multimedia Integrator), អភិវឌ្ឍPHP, អ្នករកទីផ្សារវ៉ែប(Webmarketer), មើលនិងផ្ទៀងស្តាប់ (Audiovisual) អតិថិជន, ...
មុខរបរអ្នកជំនាញវ៉ែប(webmaster) វិវត្តទៀងទាត់(constant evolution) រៀងរាល់ថ្ងៃ ព្រោះមានការបញ្ចូលគ្នាញឹកញយ សភាវៈអភិវឌ្ឍ (Integrate development axes) ថ្មី

១- មានកម្មវិធីអ្វីខ្លះ ដែលអ្នកជំនាញវ៉ែប(Webmaster) ត្រូវ/គួរ ប្រើប្រាស់ ?

ជាទូទៅនៅបស្ចឹមប្រទេស ថេរកាលបណ្តុះបណ្តាល ពី""ដល់"" (A ដល់ Z) អ្នកជំនាញវ៉ែបម្នាក់ គឺ 700ម៉ោង ប៉ុន្តែ អ្នកអាច រៀនខ្លួនឯង បណ្តើរៗ លើបណ្តាញ(online)

ហើយសាកល្បង ដោយឥតគិតថ្លៃ បញ្ចេញស្នាដៃលើ

២-អ្នកណាខ្លះ ដែលនឹងអាចក្លាយជា អ្នកជំនាញវ៉ែប(Webmaster)?

  • ប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនថាឧកញ៉ា ឬ កសិករ, មិនថានាយករដ្ឋមន្ត្រី ឬ បុគ្គលិករាជការ, មិនថាឧត្តមសេនីយ ឬ ពលទោ អោយតែមានកំរិតវប្បធម៌ យ៉ាងតិចត្រឹម ទុទិយភូមិ(បាក់ឌុប) ហើយធ្លាប់ប្រើប្រាស់ញឹកញាប់ ខំព្យូរើ
  • ប្រជាពលរដ្ឋខ្មែរ ដែលមាន ចំណង់ចំណូលចិត្ត ផ្នែកពត៌មានវិទ្យា
  • អ្នកទាំងនោះ គួរចេះតែងអត្ថបទអោយ ងាយយល់ពិរោះស្តាប់ ដើម្បីដាក់លើវែបសៃថ៏
ប្រកាសនេះ ជាត្រីវិស័យតំរង់ទិស ប្រជាពលរដ្ឋខ្មែរ ដែលមានបំណង ក្លាយជាអ្នកជំនាញវ៉ែប (Webmaster) នាអនាគត។ គេហទំព័រ និង មេរៀនជាវិដេអូ ពន្យល់លំអិត គឺ នៅទីនេះ ។ អ្នកក៏អាច ទាញយកមេរៀនតាម នេះ ដែរ ​។
  • ពាក្យដែលប្រើ
  1. អភិបាលករ វ៉ែបសៃថ៍ : Web site administrator
  2. អភិបាលកិច្ច វ៉ែបសៃថ៍ : Web site administration
  3. អ្នកជំនាញវ៉ែប : Webmaster
  4. ពហុមីឌា : Multimedia (ពត៌មាន ដែលមានរូប/វិដេអូ សំលេង និងអក្សរ ច្របល់គ្នា)
  5. តែងរំលេច : design
  6. អ្នកតាក់តែងវ៉ែប : Web designer
គំរូវ៉ែបសៃត៍ ដែលគួរត្រាប់តាម៖ មើលផងដែរ

2 វិចារ:

  1. Anonymous says

    This post it is realy interesting for me.

    I like you blog.I hope I can update my blog pop as like you.


    Anonymous says

    Is it correct to translate "webmaster" as "អ្នកជំនាញវ៉ែបសាយត៍"? It sounds weird!


ដាក់ចំណាំ និង ចែករំលែក