វិធីបង្កើតរហ័ស កម្មវិធីអនុវត្ត “ វចនានុក្រម គ្រប់ភាសា គ្រប់ជំនាញ” សំរាប់អ្នក
ចុចផ្ទុកចុះ (click to download) វិធីបង្កើតរហ័ស កម្មវិធីអនុវត្ត “ វចនានុក្រម គ្រប់ភាសា គ្រប់ជំនាញ” សំរាប់អ្នក ជាទំរង់ PDF
ផ្ទុកចុះ (download)៖
មូលដ្ឋានទិន្នន័យ (Database) ពាក្យ សំរាប់វចនានុក្រម (ខ្មែរ, ចិន, សៀម, យួន, ខរៀ, ជប៉ុន, អ៊ីងគ្លីស, បារាំង, ស្ពេនិស្ហ, ផតឈើហ្គីស, ហ្សឺមឹន, ...)
កញ្ចប់ អក្សរកូដ (codes) សំរាប់វចនានុក្រម
មនុស្ស និង ភាសា ជារបស់ គ្មានអាចផ្តាច់ពីគ្នា ក្នុងជីវិតមនុស្ស ទោះ នោះជា ភាសាកាយវិការ ឬ ភាសា គ, ភាសាស្ទាប ឬ ភាសាងងិត, ភាសាក្រសែភ្នែក ឬ ភាសាសំលេង, ភាសាអត្ថបទកំណាព្យ ឬ ភាសាអត្ថបទសំរាយ, …, ពួកវាសុទ្ធសឹង ត្រូវបានប្រើប្រាស់ សំរាប់ស្តែងចេញ អារម្មណ៍ របស់មនុស្ស លើមួយបញ្ហា។
ប្រាកដណាស់ ប្រទេសខ្មែរ មានវប្បធម៌ របស់ខ្លួន ប៉ុន្តែកូនខ្មែរត្រូវតែទទួលយកផងដែរ វប្បធម៌សកល ជាវប្បធម៌ជឿនលឿន របស់អង្គការសហប្រជាជាតិ ដែលផ្តល់តំលៃលើ រាល់សិទ្ធិ របស់មនុស្ស ក្នុងនោះមាន វប្បធម៌ប្រជាធិបតេយ្យ (រាល់មនុស្ស ទាំងនាយករដ្ឋមន្ត្រី ទាំងរាស្ត្រ ទាំងពួកសំដីព្រៃ ទាំងពួកសំដីស្រុក… មានសិទ្ធិស្មើគា្ន ចំពោះច្បាប់), វប្បធម៌ហ្សឹនដឺរ (Gender) ជា វប្បធម៌សិទ្ធិស្មើគ្នា រវាងប្រុស និង ស្រី, វប្បធម៌បំបាត់ពួកជនផ្តាច់ការ ពីគ្រប់ប្រទេស,…
លើសហ្នឹង, គ្រប់កូនខ្មែរ ត្រូវតែចេះរស់នៅ បែបប្រាកដនិយម (pragmatism) ផ្អែកលើ ហេតុនិងផល (Causes & Effects) សំរាប់ដោះស្រាយ ត្រឹមត្រូវហេតុផល (logic) រាល់បញ្ហាបានប្រទៈ និង គួរចៀសវៀង រស់នៅ បែបរវើរវាយជ្រុលនិយម តាមសាសនា ព្រោះអ្វីទាំងអស់ ជំវិញខ្លួនអ្នក បាន/កំពុង/នឹង កើតឡើង តាមហេតុនិងផល៖ ផលនេះ ជាហេតុ របស់ផលនោះ ៗ ជាហេតុ របស់ផល បន្ទាប់... និងហូរហែរ... គ្មានទីចប់... និង តាមហេតុផលហ្នឹងហើយ គ្រប់កូនខ្មែរ អាចវាយតំលៃត្រឹមត្រូវ រាល់បញ្ហាបានប្រទៈ លែងជឿសំដីខ្វះហេតុ ឬ ចេះបញ្ចៀសហេតុ មិនអោយកើតផល
ឬ ចេះបង្កើតហេតុ សំរាប់ទាញផល។
ទ្រឹស្តី ហេតុ និង ផល ជាទ្រឹស្តីវិទ្យាសាស្ត្រ និង ជាគ្រឹះផងដែរ សំរាប់អភិវឌ្ឍ រាល់វិទ្យាសាស្ត្រ ឈានដល់ ភាពប្រពៃ (performance) លើគ្រប់វិស័យ នៃពិភពលោក។
ក្រលេកមើល សង្គមខ្មែរ ឬ សហគមខ្មែរ បច្ចុប្បន្ន, ហេតុមេច ជាទូទៅ កូនខ្មែរ ក្នុងប្រទេសខ្មែរ ចេះមិនស្ទាត់ ភាសាបរទេស ពួកខ្លួន បានសិក្សា? និង ចុះហេតុមេច ភាគច្រើន កូនខ្មែរធំដឹងក្តី នៅបរទេស, ក្នុងនោះមាន
ប្រទេសបារាំង សហរដ្ឋអាមេរិក... ដែលមានចំនួនកូនខ្មែរ រស់នៅរាប់សិបម៉ឺន ជិតលាន នាក់, បែរជាអត់ចេះអក្សរខ្មែរ សូម្បីមួយតួ?
មានច្រើនកត្តា (factors) ក្នុងនោះ មានកត្តាអប់រំ របស់គ្រួសារ, កត្តាបរិថានសង្គម, កត្តាចំណូលចិត្ត,...., កត្តាសំភារៈសិក្សាភាសា។
កត្តាសំភារៈសិក្សាភាសា ជា មួយនៃកត្តាសំខាន់មិនអន់ សំរាប់អភិវឌ្ឍ ចំណេះភាសា ចំណេះផ្ទាល់ខ្លួន របស់កូនខ្មែរ ទាំងកូនខ្មែរ ក្នុងប្រទេស និង កូនខ្មែរ ឯនាយសមុទ្រ។
ចង់ចេះស្ទាត់ ភាសាបរទេស ត្រូវតែចេះស្ទាត់សិន ភាសាកំណើត ពិតជាមិនខុស មិនថា ភាសាបរទេសវិស័យជំនាញ ឬ ភាសាបរទេសប្រាស្រ័យសាមញ្ញ ប៉ុន្តែតំរូវការសំខាន់ សំរាប់កូនខ្មែរអ្នកសិក្សា រាល់ចំណេះ គឺ សំភារៈសិក្សាភាសា វាជាស្ពានចំលងទៅមក ពួកគេ ពីភាសាបរទេស មកភាសាខ្មែរ, ពីភាសាខ្មែរ ទៅភាសាបរទេស ក្នុងនោះមានជាចំបង វចនានុក្រម។
ចង់ចេះស្ទាត់ ភាសាបរទេស ត្រូវតែចេះស្ទាត់សិន ភាសាកំណើត ពិតជាមិនខុស មិនថា ភាសាបរទេសវិស័យជំនាញ ឬ ភាសាបរទេសប្រាស្រ័យសាមញ្ញ ប៉ុន្តែតំរូវការសំខាន់ សំរាប់កូនខ្មែរអ្នកសិក្សា រាល់ចំណេះ គឺ សំភារៈសិក្សាភាសា វាជាស្ពានចំលងទៅមក ពួកគេ ពីភាសាបរទេស មកភាសាខ្មែរ, ពីភាសាខ្មែរ ទៅភាសាបរទេស ក្នុងនោះមានជាចំបង វចនានុក្រម។
បច្ចុប្បន្ន សង្គមខ្មែរ ខ្វះសឹងគ្រប់វចនានុក្រមជំនាញ ក្នុងនោះមាន ជំនាញពេទ្យ, ជំនាញច្បាប់, ជំនាញកសិកម្ម, ... និង ខ្វះសំបើម អ៊ី-វចនានុក្រម (e-dictionary) សំរាប់ប្រើប្រាស់ផ្ទាល់ ជាមួយខំព្យូរើ។
សំរាប់ជំរុញ ការអភិវឌ្ឍ អ៊ី-វចនានុក្រម ធម្មតា ឬ ជំនាញ, កំរងចំណេះខំព្យូរើ "វិធីបង្កើតរហ័ស កម្មវិធីអនុវត្ត វចនានុក្រម គ្រប់ភាសា គ្រប់ជំនាញ សំរាប់អ្នក" នេះ នឹងជា មួយនៃរ៉ែចំណេះ មានប្រយោជសំបើម ជាទុន សំរាប់គ្រប់កូនខ្មែរ
អភិវឌ្ឍតាមប៉ង គ្រប់ប្រភេទវចនានុក្រម។
ប្រទេសនីមួយ អាចត្រូវបានអភិវឌ្ឍខ្លាំង អាស្រ័យប្រជាពលរដ្ឋ នៅប្រទេសនោះ មានចំណេះអប់រំ ខ្ពស់។
រាល់ពេលនិយាយ/សរសេរ ភាសាបរទេស ក្នុងនោះមាន ភាសាបារាំង ភាសាអ៊ីងគ្លីស-អឺមែរិខឹន...,
អ្នកត្រូវតែចាប់អារម្មណ៍ដំបូង ន័យនៃពាក្យ, នាម(noun) គុណនាម(adjective) កិរិយា(verb) គុណកិរិយា(adverb)... , ទីតាំង របស់ពាក្យ លើឃ្លា, ការចែកកិរិយា,... បើមិនចឹង អ្នកស្តាប់ គ្មានយល់ អ្វីអ្នកបាននិយាយ/បានសរសេរ។
hi. nice program, but it's loading to slow from the start.
wondering why dun you build with database? what happening when the file getting bigger it's gonna loading too slow.
hope you will have one with database .
looking forward to hear from you ... nice work.
Cambodia Church says
សំណួរល្អ!
ប្រកាសនេះ បានណែនាំវិធីងាយ/រហ័ស សំរាប់គ្រប់កូនខ្មែរ ផ្តើមអភិវឌ្ឍ វចនានុក្រម គ្រប់ភាសា/គ្រប់ជំនាញ។
សូមអ្នកបង្កើត មួយវចនានុក្រម ជាស្នាដៃ សំរាប់កូនខ្មែរ ទៅ! បើកូនខ្មែរណា បង្កើតបាន វចនានុក្រម យ៉ាងតិច ២៥០០ ពាក្យ ជាពិសេស ពួកពាក្យជំនាញ (ពេទ្យ, ច្បាប់, ពាណិជ, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ, កសិកម្ម,...), និងបើអ្នកចង់បន្តអភិវឌ្ឍ វា អ្នកអាចផ្ញើវា មក ខ្មែរអាយធីសំរាប់អ្នក ៗ នឹងកែលំអ កម្មវិធីអនុវត្តនោះ និង ដាក់ឈ្មោះ របស់អ្នក ជាអ្នករៀបរៀង។
នឹងដាក់វិធីបង្កើត មូលដ្ឋានទិន្នន័យ(database)ធំ សំរាប់វចនានុក្រម ប៉ុន្តែ មិនមែនពេលនេះ ... ប្រហែលក្រោយការចេញ វចនានុក្រម បារាំង-ខ្មែរ-បារាំង។
មើល ដើមត្នោតមួយ នឹងចេញ វចនានុក្រម បារាំង-ខ្មែរ-បារាំង
Unknown says
ខ្ញុំពិតជាពេញចិត្តនិងទទួលយកចំនេះពីប្លុកនេះណាស់ ព្រោះប្លុកនេះមានកម្មវិធីប្លែកៗ និងថ្មីៗជាច្រើនសំរាប់ ខ្ញុំអនុត្តន៍ ។ សូមអរគុណ កម្មវិធីបន្ទាប់ខ្ញុំសង្ឃឹមថាពិតជាពិសេសជាងនេះទៅទៀត...។