ខ្មែរអាយធី សំរាប់អ្នក ធ្វើបដិវត្តមិនប្រើប្រាស់ ព្យាង្គតំរួត ពីក្រោមព្យញ្ជនៈ ម្ , ឧទាហរ សម្រាប់ ត្រូវតែជា សំរាប់!! សង្ឃឹម ទស្សនាករ នឹងទទួលបាន រាល់ចំណេះខំព្យូរើ លំអិត/ល្អៗ ពី ខ្មែរអាយធី សំរាប់អ្នក!!

វិធីបង្កើតមួយប្រអប់ឈែត (Chat box) នៅក្នុងប្លក របស់អ្នក

ប្លក (blog) មិនត្រឹមតែទុកអោយអ្នកអានអាចបញ្ចេញវិចារ(comment) ឆ្លើយតបនឹងប្រកាស របស់ម្ចាស់ប្លកប៉ុណ្ណោះទេ ប៉ុន្តែអ្នកអានអាច សាសងរវាងមនុស្សពីរឬច្រើននាក់ក្រៅអំពី ប្រកាស​របស់ម្ចាស់ប្លក ឬអ្នកអានអាចផ្តាំផ្ញើ ពេលម្ចាស់ប្លកបិទខ្សែ (Offline) ទៀតផង, ហ្នឹងហើយ ដែលជាចំណុចរស់រវើករបស់ ប្លក។ តើប្លករបស់អ្នកអាចធ្វើនូវអ្វីដូចបាន រៀបរាប់ខាងលើឬទេ? បើមិនទាន់នៅឡើយ ទេ អ្នកកុំបារម្ភព្រោះអត្ថបទនេះនឹង ណែនាំ អ្នកអោយបង្កើតនូវ​អ្វីដែលប្លករបស់អ្នកមិន ទាន់មាន នោះគឺប្រអប់ឈែត(Chat Box)។ មានកម្មវិធីជាច្រើនដូចជា Tourist Chat, Geesee, Shout box, Yellbox, ... ប៉ុន្តែនៅទី នេះ នឹងលើកយក Cbox មកណែនាំ។ ចុចទីនេះ ដើម្បីចុះឈ្មោះដោយឥតគិតថ្លៃ

  • បន្ទាប់ពីបំពេញការចុះឈ្មោះរួចស្រេចបាច់ហើយ, ចុចលើប្រអប់ Create my Cbox ចុច Continue វាយឈ្មោះអ្នកប្រើប្រាស់ និងលេខសំងាត់ ចុច Login

ចុចលើ Apply
  1. វិធីបញ្ចូលកូដប្រអប់ឈែត(Chat box Code) ទៅក្នុងប្លក

បន្ទាប់ពីចុចលើប្រអប់ Copy to Clipboard (ក្តារត្បៀតឯកសារ), អ្នកចូលទៅក្នុងប្លករបស់អ្នកដើម្បីបន្ថែមកូដប្រអប់ឈែត។

  • ចំពោះ blogger :

ចុច Layout ចុចAdd a page element ចុច Add to blog (ប្រអប់ HTML/Java Script) ចូលប្រអប់ Content ចុចCtrl V លើក្តារចុចដើម្បី បិតភ្ជាប់(Paste)កូដប្រអប់ឈែត(Chat box) ចុចSAVE CHANGES ចុច SAVE ជាការស្រេច

  • ចំពោះប្លកដទៃទៀត ឧទាហរ blogsome

ចូល Dashboard Manage Files ក្នុងផ្ទាំង Editing index.html,​​​ ចុចព្រួញរមូរទៅបាតទំព័រ រួចចុច Ctrl v នៅលើក្តារចុចដើម្បីបិតភ្ជាប់ (Paste)កូដប្រអប់ឈែដ ចុច Update template ជាការស្រេច

  • ចំពោះប្លក​ wordpress

ដោយប្លក wordpress មិនទទួលយកវិធីបញ្ចូលប្រអប់ឈែតបែប Cbox ម្ល៉ោះហើយមិនប្រើ Cbox ទេ ប៉ុន្តែនៅមានវិធីផ្សេងទៀតអាចប្រើប្រាស់ បញ្ចូលប្រអប់ឈែតទៅក្នុងប្លក wordpress។ វិធីទាំងនោះគឺតាម រយះ Ajax Shoubox, Meebome ។ សូមអ្នកចុចលើអក្សរ ទៅមុខ(Next) ដើម្បី មើលវិធីណែនាំ។ Print Page

2 វិចារ:

  1. naraths says

    តើ​អាច​ដាក់​ក្នុង​ប្លុក wordpress បាន​ដែរ​ទេ ? សូម​ប្រាប់​ខ្ញុំ​ផង...


    ឈរ រ៉ាណ says

    ជាធម្មតា Theme របស់ wordpress ត្រូវបិទ
    មិនអោយកែ ខ្ញុំកំពុងរាវរកវិធីផ្សេង ហើយកំពុង ធ្វើតេស្តសាកល្បង ប្រហែលនឹងបិតប្រកាសបន្ត ក្នុងពេលឆាប់ បើឃើញថាអាចបញ្ចូលប្រអប់ឈែត ដើរបានស្រួលក្នុង wordpess ហើយ


ដាក់ចំណាំ និង ចែករំលែក