ខ្មែរអាយធី សំរាប់អ្នក ធ្វើបដិវត្តមិនប្រើប្រាស់ ព្យាង្គតំរួត ពីក្រោមព្យញ្ជនៈ ម្ , ឧទាហរ សម្រាប់ ត្រូវតែជា សំរាប់!! សង្ឃឹម ទស្សនាករ នឹងទទួលបាន រាល់ចំណេះខំព្យូរើ លំអិត/ល្អៗ ពី ខ្មែរអាយធី សំរាប់អ្នក!!

OpenOffice ពិតជាអស្ចារ្យ...ប្រើប្រាស់បាន...ជាមួយប្លកកកកកក!!

ជាធម្មតា អ្នកណាក៏ចង់ស្អាត ចង់ស្រស់ ចង់មានចំណេះ ប៉ុន្តែអ្វីៗ មិនសុទ្ធសឹង កើតពីធម្មជាតិ ឯណា!!​​ ចង់បានទាំងអស់នោះ វាត្រូវការ បាតដៃ/បញ្ញាមនុស្ស កែឆ្នៃវា។ យ៉ាងណាមិញ គេតែងតែ ស្លៀកពាក់់ស្អាត តែងខ្លួនស្រស់​ ចង់មានចំណេះខ្ពស់ ចង់ក្លាយជា អ្នកប៉ិនវោហារ អ្នកជួយសង្គ្រោះរាស្រ្ត ដើម្បីជា ទីចាប់អារម្មណ៍ នៃអ្នកជុំវិញ។ រីឯការដាក់ប្រកាសលើប្លក ក៏ដូច្នោះដែរ, ប្រកាសមិនត្រឹមតែត្រូវការ រចនាស្អាត ឬ តែងអត្ថន័យ បានល្អនោះទេ វាថែមទាំងត្រូវការ ពត៌មានល្អ ងាយយល់ (មានតំណភ្ជាប់ អក្សរដិត ទ្រេត តារាង​...) ដើម្បីអោយអ្នកអាន ងាយចាប់បាន សេចក្តីនៃប្រកាស។ ដើម្បីសំរួលការងារ តែង/រចនាប្រកាស អ្នកគួរប្រើ OpenOffice ព្រោះវាអាចជួយអ្នក បានច្រើនសន្ធឹក ដោយមិនចាំបាច់ ប្រើប្រាស់ភាសាវ៉ែប XHTML, ចូរអ្នកមើលគំរូអនុវត្ត។ ចុចទីនេះ ទាញយក OpenOffice ភាសាខ្មែរ​ ។

១ - វាយអត្ថបទ ក្នុង OpenOffice.org writer ចំលងបិទភ្ជាប់វា ទៅក្នុងប្លក របស់អ្នក

ជាដំបូង អ្នកត្រូវវាយអត្ថបទ រួចស្រេច ក្នុង OpenOffice.org Writer ដោយមានដាក់ទំរង់ ៖ ពុម្ភអក្សរ ទំហំពុម្ភអក្សរ ក្បាច់អក្សរ(ដិត ទ្រេត គូសបន្ទាត់ក្រោម) តំរឹម(ឆ្វេង ស្តាំ កណ្តាល សងខាង) ពណ៌ពុម្ភអក្សរ ពណ៌បន្លិច ពណ៌ផ្ទៃខាងក្រោយ បញ្ចូល-តំណខ្ពស់ ទៅតាមបំណង របស់អ្នក។ បន្ទាប់មក អ្នកប្រើវិធីចំលង/បិទភ្ជាប់ (Copy n Paste) ដាក់ទៅក្នុងប្លករបស់អ្នក។ ហ្នឹងហើយជាវិធីរហ័ស និង អាចដោះស្រាយ បានករណីខ្លះ ដែលប្លក មិនអាចធ្វើបាន តាមសំរួល ដូចជាពុម្ភអក្សរ ឬ គូសបន្ទាត់ក្រោម។

ឧទាហរគំរូ

វាយអត្ថបទ និង ដាក់ទំរង់ ផាត់រើសយកអត្ថបទ → ចុច Ctrl C ដើម្បីចំលងទុក(Copy)
ចូលទៅក្នុងប្លក របស់អ្នក → ចុច Ctrl V ដើម្បីបិទភ្ជាប់ (Paste)

លទ្ធផល គឺ

កុមារ/យុវជនកម្ពុជា ជាអ្នកបន្តវេន អភិវឌ្ឍប្រទេសជាតិ

ភាគច្រើន នៃប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសកម្ពុជា តែងតែខ្វាយខ្វល់ អំពីជីវភាពប្រចាំថ្ងៃ និង អនាគតកូនចៅ របស់ពួកខ្លួន ដែលឪពុកម្តាយ កុមារទាំងនោះ មិនមានលទ្ធភាព អោយកូនទៅរៀន អោយបានចប់ចុង ចប់ដើម ព្រោះ៖

  • កង្វះខាតជីវភាពកំរិតជីវភាពទាប ប្រចាំថ្ងៃ របស់ពួកគេ មិនសមមាត្រ ទៅនឹងតំលៃទំនិញទីផ្សារ
  • គុណភាពអប់រំខ្សោយ មកអំពីប្រាក់បៀរវត្ស៍ មិនគ្រប់គ្រាន់ សំរាប់ជីវភាព ប្រចាំខែរបស់ លោកគ្រូអ្នកគ្រូ ដែលនាំអោយ ពួកគាត់បង្រៀនសិស្ស មិនបានដិតដល់

តើអនាគត របស់ប្រទេសកម្ពុជា នឹងទៅជាយ៉ាងណា បើកុមារ/យុវជន ដែលជាអ្នកស្នង ខ្វះចំណេះដឹងនោះ?

ចំលើយគឺ ថ្នាក់ដឹកនាំរដ្ឋាភិបាល ត្រូវគិតគូរខ្លាំងក្លា បន្ថែមទៀតពីបញ្ហា អប់រំសិក្សាធិការ ចាប់ពីពេលនេះទៅ ! ! !

ឯកសារពិគ្រោះ៖

២ - វាយអត្ថបទតារាង ក្នុង OpenOffice.org Calc ចំលងបិទភ្ជាប់វា ទៅក្នុងប្លក របស់អ្នក

អ្នកវាយអត្ថបទតារាង ក្នុង OpenOffice.org Calc រួចប្រើវិធី ចំលងបិទភ្ជាប់(Copy n Paste)តារាង ទៅក្នុងប្លក របស់អ្នក។

ឧទាហរគំរូ

វាយអត្ថបទតារាង និងដាក់ទំរង់ ផាត់រើសយក អត្ថបទតារាង → ប្រើវិធី ចំលងបិទភ្ជាប់(Copy n Paste) ដាក់ក្នុងប្លក

លទ្ធផល គឺ

ស្ថិតិភាពក្រីក្រ នៅកម្ពុជា ឆ្នាំ២០០៦
រាយការដោយ UNHDP (United Nations Human Development Programme) ប្រចាំនៅកម្ពុជា*
*(UNHDP ជាអង្គការ កម្មវិធីអភិវឌ្ឍ ធនធានមនុស្ស របស់អង្គការ សហប្រជាជាតិ)
នៅជនបទកម្ពុជា នៅរាជធានីភ្នំពេញ
ចំនួនអ្នកក្រីក្រ 39% 5%
បញ្ជាក់៖
ជាងមួយភាគបី ប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេស រស់ក្រោមបន្ទាត់ នៃភាពក្រីក្រ។ អ្នកក្រីក្រ គឺអ្នក ដែលមានចំណូល តិចជាង ១$អាមេរិក ក្នុងមួយថ្ងៃ
ប្រទេសកម្ពុជាថិតនៅ លំដាប់ថ្នាក់សំបូរអ្នកក្រីក្រ ទី១២៩ ក្នុងចំណោម ១៧៧ប្រទេស ក្នុង ពិភពលោក។ ប្រទេសកម្ពុជា គ្រាន់បើជាង ប្រទេសបង់ក្លាដេស, ប្រទេសលាវ, ប្រទេសនេប៉ាល់
ឯកសារពិគ្រោះ៖ មើលផងដែរ ៖

វិធីប្រើប្រាស់ OpenOffice.org នឹងសំរួល យ៉ាងច្រើនដល់អ្នក ក្នុងការដាក់រហ័សទាន់ចិត្ត អត្ថបទលើប្លក

សង្ឃឹមថា បន្តការងារបានល្អ

0 វិចារ:

ដាក់ចំណាំ និង ចែករំលែក