ខ្មែរអាយធី សំរាប់អ្នក ធ្វើបដិវត្តមិនប្រើប្រាស់ ព្យាង្គតំរួត ពីក្រោមព្យញ្ជនៈ ម្ , ឧទាហរ សម្រាប់ ត្រូវតែជា សំរាប់!! សង្ឃឹម ទស្សនាករ នឹងទទួលបាន រាល់ចំណេះខំព្យូរើ លំអិត/ល្អៗ ពី ខ្មែរអាយធី សំរាប់អ្នក!!

វិធីបង្កើត ប្លកឃុំ/សង្កាត់, ប្លកកសិដ្ឋាន, ប្លកក្រុមហ៊ុន, ប្លកកាសែត/ទស្សនាវដ្តី,... , លើប្រព័ន្ធប្លក Blogger

ប្លកឃុំ/សង្កាត់ (Khum/Sangkat blog), ប្លកកសិដ្ឋាន (Farm blog), ប្លកក្រុមហ៊ុន (Company blog), ប្លកកាសែត/ទស្សនាវដ្តី (News/Magazine blog),... , មានអ្វីខ្លះ ខុសប្លែកពី ប្លកផ្ទាល់ខ្លួន (Personal blog) ? នោះជាចំងល់ ហើយ ក៍នឹងជា ដំណោះស្រាយ ចំពោះចំងល់
ច្បាស់ជា មានច្រើនចំណុចខុសប្លែក ពី ប្លកផ្ទាល់ខ្លួន (Personal blog) មិនត្រឹមតែប្លែក ត្រង់ឈ្មោះនោះទេ ថែមទាំងប្លែក ត្រង់ខ្លឹមសារ និង រាងរៅ នៃប្លកផង ។
ប្រវត្តិដំបូង, ប្លក សំដៅអោយ បុគ្គលម្នាក់ៗ អាចប្រើប្រាស់ បានងាយស្រួល ជាទៀងទាត់ រៀបរាប់អំពីសកម្មភាពរបស់ខ្លួន ព្រោះទំព័រវ៉ែបពិត (real web page) មានលក្ខណះស្មុគ្រស្មាញ ដែលមានតែ អ្នកជំនាញវ៉ែប(webmaster) ទើបអាចបង្កើត និង ប្រើប្រាស់វាបាន ។
ដោយតំរូវការពត៌មានកាន់តែច្រើន ប្លក ក៏ក្លាយជាប្រព័ន្ធផ្សព្វផ្សាយពត៌មាន យ៉ាងសកម្ម មិនត្រឹមតែ សំរាប់ផ្ទាល់ខ្លួន ប៉ុន្តែ សំរាប់សហគម ទៀតផង យ៉ាងណាមិញ ដូចជា ប្លកប្រធានាធិបតីបារាំងបច្ចុប្បន្ន នីកូឡាសារកូហ្ស៊ី , ប្លកប្រវត្តិសាស្ត្រពិភពលោក ... ជាដើម ។
ប្លកពីគ្រប់ប្រទេស បានកើតឡើងត្រៀបត្រា លើអិនរើណែត ពីមួយថ្ងៃ ជាបន្តបន្ទាប់ រាប់មិនទាន់ (មើលស្ថិតិឆ្នាំ ២០០៥) ។ ថ្វីបើដូច្នោះ ប្លកជាភាសាខ្មែរ បង្កើតឡើង ដោយកូនខ្មែរ នៅប្រទេសខ្មែរ មានចំនួនតិចតួចណាស់ ដែលហេតុផលចំបង គឺ ៖

  • សេវាជាវអិនរើណែត ប្រចាំខែ នៅប្រទេសខ្មែរ ថ្លៃហួសហេតុ បើប្រៀបទៅនឹងប្រទេស ក្នុងតំបន់
  • បណ្តាញទូរគមនាគម មានខ្សែ (Wired Telecommunications Network) មិនទៅដល់ទីជនបទ
  • ឯកសារ ពត៌មានវិទ្យាជាភាសាខ្មែរ មិនសំបូរ
  • ...
ប៉ុន្តែទោះជាយ៉ាងណា អត្ថបទនេះ នឹងណែនាំ បង្កើតប្លកមានលក្ខណះ ជាសហគម គំរូមួយ គឺ ប្លកកសិដ្ឋាន (មើល គំរូ)
១ - ទាញយក/រក្សាទុក និង ផ្ទុកឡើង គំរូខ្នាត ៣ ជួរឈរ ( 3 columns template )
ដើម្បីសំរួលដល់ ការបង្កើត ប្លកឃុំ/សង្កាត់, ប្លកកសិដ្ឋាន, ប្លកក្រុមហ៊ុន, ប្លកកាសែត/ទស្សនាវដ្តី... ... លើប្រព័ន្ធ ប្លក Blogger, ចុចទីនេះ ដើម្បីទាញយក និង រក្សាទុក មួយឯកសារគំរូ Khmerfarm.xml ទុកក្នុងខំព្យូរើ របស់អ្នក សំរាប់ប្រើប្រាស់​ នៅពេលបន្ទាប់ ។
  • បើអ្នកមិនទាន់មានប្លក លើប្រព័ន្ធប្លក Blogger, អ្នកត្រូវតែបង្កើត វា ។ ចុចទីនេះ ដើម្បីចូលមើល វិធីងាយស្រួល បង្កើតប្លក ។
  • បើអ្នកមានប្លក លើប្រព័ន្ធប្លក Blogger ហើយ, អ្នកត្រូវតែ ពិនិត្យចូលប្លក របស់អ្នក។
បន្ទាប់ពីបាន ​ពិនិត្យចូលប្លក, អ្នកត្រូវតែអនុវត្ត ដូចខាងក្រោម ដើម្បីផ្ទុកឡើង ឯកសារគំរូខ្នាត Khmerfarm.xml
A A
២ - កំណត់ទំរង់ (Configure) ប្លកកាសែត
ជាទូទៅ ប្លកផ្ទាល់ខ្លួន (Personal blog) ប្រើប្រាស់ គំរូខ្នាត ២ ជួរឈរ (2 columns template), ចំណែក ប្លកកាសែត (News blog) ត្រូវការដាក់ច្រើនពត៌មាន បំរើជូន អតិថិជន ម៉្លោះហើយ គួរតែប្រើប្រាស់ គំរូខ្នាត ៣ ជួរឈរ ។ ដើម្បី បានវា អ្នកត្រូវតែ មាន ប្លក សិន (បើមិនទាន់មានទេ ចុចទីនេះ ដើម្បីបង្កើតវា), បន្ទាប់មក ៖
ដកចេញ (Remove) វិចារ
បិទបាំង(Hide) ថ្ងៃខែឆ្នាំ, ឈ្មោះអ្នកដាក់ប្រកាស
៣ - បង្កើតទំព័រដំបូងនៃប្លកកាសែត
ទំព័រដើម (Home page)
ដាក់ផ្សាយពាណិជ្ជកម្ម
តំណភ្ជាប់
គ្មានតំណភ្ជាប់
រូបសញ្ញា (Logo) (វិធីធ្វើអោយ រូបភាពច្បាស់ល្អ)
៤ - បង្កើតទំព័រចុងក្រោយនៃប្លកកាសែត

1 វិចារ:

ដាក់ចំណាំ និង ចែករំលែក