រៀនបង្កើតនិងប្រើប្រាស់មួយប្លក(Blog) តាមប្រព័ន្ធប្លក Blogger
មិនថាឡើយតែ កាសែតទស្សនាវដ្តីខ្មែរ ឬ បរទេស ទើបអាចដាក់ផ្សាយ ដំណឹងផ្សេងៗ ទៅតាមបំណង របស់អ្នកនោះទេ សូម្បីតែអ្នក ក៏អាចដាក់ផ្សាយ ពត៌មានដោយខ្លួនឯង លើបណ្តាញ អិនរើណែត(Internet) ដែរ។ វិធីដាក់ផ្សាយពត៌មាន ដោយឥតគិតថ្លៃ និងរហ័សទាន់ចិត្ត គឺ តាមរយះប្លក (Blog)។ ពត៌មានផ្សព្វផ្សាយតាមប្លក(Blog) នឹងអាចទៅដល់អ្នកអាន នៅគ្រប់ទិសទីនៃពិភពលោក ដូចជាសហរដ្ឋអាមេរិក បារាំង អូស្រ្តាលី..., ឬ ប្រទេសអ្នកក្រនិងផ្តាច់ការ(ភូមា) ឬ ប្រទេសជិតខាងកម្ពុជា មាន ប្រទេសសៀម លាវ យួន និងខ្មែររួមឈាម នៅកម្ពុជាក្រោម ជាដើម។
អ្នកអាចដាក់ផ្សាយតាមប្លក(Blog) ពត៌មានគ្រប់ប្រភេទ តាំងពីពត៌មានល្អ ដល់ពត៌មានអាក្រក់, ពីពត៌មានរីករាយ ដល់ពត៌មានរួមមរណទុក្ខ, ពីពត៌មានរំភើប(កូនខ្មែរពូកែ ដែលទទួល ពានរង្វាន់អន្តរជាតិ) ដល់ពត៌មានញាក់សាច់ ( រលកសមុទ្រជូណាមី, បាតុកម្មរបស់លោកសង្ឃ និងប្រជាពលរដ្ឋភូមា ប្រឆាំងពួកផ្តាច់ការភូមា ជាដើម...) ព្រោះការផ្សព្វផ្សាយពត៌មាន តាមប្លក ជាការផ្តល់ដំណឹង ដល់មហាជន អោយជួយផ្តល់យោបល់ ស្វែងយល់បញ្ហា។ យ៉ាងណាមិញ អ្នកក៏អាចដាក់ផ្សាយពត៌មាន អំពីខ្លួនអ្នក, កុមារភាព, គ្រួសារញាតិមិត្ត, ភាពស្រស់ប្រិមប្រិយ នៃភូមិ/ឃុំ/សង្កាត់ ដែលអ្នកកំពុងរស់នៅ, ប្រទេសជាតិជាទីកំណើត របស់អ្នក, ការងារពាណិជ របស់អ្នក, ក្តីកង្វល់ ចំពោះបញ្ហាអ្វីមួយ របស់ប្រទេសជាតិ ដើម្បីរួមគ្នាដោះស្រាយ។ អ្នកក៏អាច ដាក់ប្រកាស(Post) ហាត់រៀនផ្សេងៗដូចជា ផ្សំថ្នាំបូរាណខ្មែរ ហាត់រៀនធ្វើម្ហូបខ្មែរ, ហាត់រៀនច្រៀងបទខ្មែរ ឬ បទបរទេស, ហាត់រៀនរាំចង្វាក់ខ្មែរ ឬ ចង្វាក់បរទេស; ឬ បិទប្រកាស អំពីដំណឹងស្វែងរក មិត្តកុមារភាព មិត្តរួមថ្នាក់ មិត្តរួមជំនាន់ មិត្តរួមការងារ មិត្តរួមវិជ្ជាជីវៈ .. ល..រាប់មិនអស់ទេ ស្រេចតែលើ គំនិតឆ្នៃប្រឌិត របស់អ្នក។ តើធ្វើយ៉ាងណា ទើបអាចទាក់ទាញ អិនរើណែតករ (Internet users) ជាអតិបរិមា អោយអានពត៌មាន លើប្លករបស់អ្នក? មានចំណុចជាច្រើន អាចទាក់ទាញ អិនរើណែតករ (Internet users) តាមរកអានពត៌មាន លើប្លករបស់អ្នក ប៉ុន្តែចំណុចចំបង ដែលម្ចាស់ប្លកត្រូវដឹង ដូចជា៖
- ការដាក់ចំណងជើងនៃប្លក៖ ចំណងជើងប្លក (Blog Titles) ជាទំនាក់ទំនាញអ្នកអាន យ៉ាងសំខាន់ បន្ទាប់ពីខ្លឹមសារប្រកាស(Post meanings) នីមួយៗក្នុងប្លក។ ជារួម មានពីរប្រភេទចំណងជើង គឺ ចំណងជើងបង្ហាញ ខ្លឹមសារផ្ទាល់ និង ចំណងជើងបង្ហាញ ខ្លឹមសារប្រយោល។ ចំណងជើងខ្លឹមសារផ្ទាល់ ដូចជា ១ ២ ៣ ៤ ៥ ៦ ៧ រីឯ ចំណងជើងខ្លឹមសារប្រយោល ១ ២ ជាដើម។
- ការតាក់តែងប្លក៖ ពណ៌និងក្រមអក្សរ, ពណ៌ក្បាលទំព័រនៃប្លក, សណ្តាប់ធ្នាប់នៃអត្ថបទ
- ផលប្រយោជនៃប្លក៖ តើប្លករបស់អ្នកមានផលប្រយោជអ្វី ដល់អ្នកអាន? (អប់រំ, ផ្សាយពត៌មាន, កំសាន្ត, ...)
- លាតត្រដាងការពិត នៃមួយអាថកំបាំង៖ ករណី ខ្សែស្រឡាយអ្នកលួចជាតិ របស់ Global Witness, ជ្រុងថ្មីមួយនៃប្រវត្តិសាស្ត្រ ឬ ទឹកដីនៃប្រទេសកម្ពុជា ជាពិសេសតាមព្រំដែន ខ្មែរ-យួន ឬ តាមព្រំដែនខ្មែរ-សៀម, ...
- អ្វីដែលអ្នកអានចង់ដឹង៖ ពត៌មានក្តៅ ដូចជាសភាពការ មុនបោះឆ្នោតសកល នៅប្រទេសកម្ពុជា ចាប់ពីពេលនេះដល់ថ្ងៃ បោះឆ្នោតសកលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨, បាតុកម្មដ៏ធំមួយនៅភូមា នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៧...
- ទីផ្សារអ្នកអាន៖ គ្រប់ស្រទាប់? យុវជន? អ្នកជនបទ? ទេសចរ? មានន័យថា អ្នកអាន គឺ អតិថិជននៃប្លក
- លើសពីហ្នឹង អ្នកមិនត្រូវកំណាញ់ពេកទេ ដោយគ្រាន់តែដាក់តំណភ្ជាប់(Links) នៅក្នុងប្លករបស់អ្នក នូវប្លក ឬ វែបសាយដទៃទៀត ដែលមានប្រយោជ ដល់អ្នកអាន ព្រោះបើ អ្នកគិតតែពីខ្លួនអ្នក អ្នកច្បាស់ជាត្រូវឆ្ងាយ ពីបណ្តាញអ្នកអាន(Readers network) ហើយ
- ហើយកុំភ្លេចផងដែរ អ្នកគួរដាក់វិចាររបស់អ្នក ទៅក្នុងប្លកផ្សេងៗ ដែលអ្នកបាន ស្វែងរកឃើញ លើអិនរើណែត ព្រោះនេះជាវិធី ស្វែងរកទីផ្សារ (ម៉ាខឺត៍ធិញ:Marketing) ដើម្បីអោយគេស្គាល់ ផលិតផល (products) ដែលអ្នកមាន
- លើសពីហ្នឹង វិធីពិសេស អោយគេដឹងថា អ្នកមានប្លកដែរនោះ គឺ "ទៅគោះទ្វារ តាម ប្រអប់សំបុត្រមែវល៍" ដោយផ្ញើឈ្មោះប្លក របស់អ្នក ទៅអាស័យដ្ឋានអ៊ីមែវល៍ ទាំងនោះ។ មិនមានអ្នកណា ប្រកាន់អ្នកទេ ព្រោះនោះជា ដំណឹងល្អសំរាប់គេ ហើយក៏សំរាប់អ្នក ផងដែរ។ វិធីស្វែងរក ដោយប្រសិទ្ធិភាព ឈ្មោះប្រអប់សំបុត្រ តាមYahoo គឺ ចុចទីនេះ ។
តើអ្នកណាខ្លះ អាចបង្កើតប្លកបាន?
ប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនថាកុមារ ឬ មនុស្សពេញវ័យ, មិនថាប្រុស ឬ ស្រី, មិនថាជនពុករលួយ ឬ អ្នកត្រឹមត្រូវ, មិនថាជនផ្តាច់ការ ឬ អ្នកប្រជាធិបតេយ្យ, ... អោយតែចេះ ប្រើប្រាស់ខំព្យូរើខ្លះ សុទ្ធសឹង អាចបង្កើតប្លក ដោយងាយ តាមប្រកាសណែនាំនេះ។
១ - បង្កើតប្លក(Blog) តាមប្រព័ន្ធប្លក Blogger
ចុចទីនេះ ដើម្បីចុះឈ្មោះបង្កើត មួយប្លក តាមប្រព័ន្ធ Blogger |
បង្កើតមួយគណនី Google → រួចចុច Continue | → | បង្កើតមួយប្លក (ដាក់ចំណងជើង និង ឈ្មោះប្លក) → រួចចុច Continue |
ចុច Continue | → | ប្លករបស់អ្នក ត្រូវបានបង្កើតហើយ, ចុច START POSTING (ចាប់ផ្តើម ដាក់ប្រកាស) |
| → | ចុចលើអក្សរ Sign out ដើម្បីពិនិត្យចេញសិន
|
២ - ប្រើប្រាស់ប្លក(Blog)
ចុចទីនេះ ដើម្បីចូលទៅក្នុងប្លក
|
វាយឈ្មោះអ៊ីមែវល៍, លេខសំងាត់ → ចុច SIGN INដើម្បី ពិនិត្យចូល | → | ចុចលើអក្សរ New Post ដើម្បីសរសេរ ប្រកាសថ្មី |
វាយអត្ថបទអក្សរខ្មែរ ឬ អក្សរបរទេស ត្រង់ផ្នែកខ្លឹមសារ នៃប្រកាស → ចុច PUBLISH POST ដើម្បីដាក់ផ្សាយ ប្រកាស របស់អ្នក។ | → | ដើម្បីតែងរំលេច(design)ប្លក, អ្នកគួរដាក់ អក្សរពណ៌ខៀវ អោយអ្នកអាន ងាយអាន → ចុច SAVE CHANGE ។ |
អ្នកអាចបន្ថែមធាតុថ្មី របស់ប្លក ទៅតាមបំណង របស់អ្នក
| → |
បណ្តាធាតុ(Elements) មានស្រាប់ របស់ប្លក
|
បញ្ជាក់់៖
- អ្នកបង្កើតបានមួយប្លក ហើយមែនទេ? ដូច្នេះអ្នកអាចដាក់ប្រកាស តាមបំណងរបស់អ្នកហើយ។ ដើម្បីអោយប្លក ទាក់ទាញអ្នកអាន, អ្នកគួរបន្ថែមផ្នែកខ្លះ (អញ្ជើញអានបន្ថែម ១ ២ ៣ ៤ ៥ ៦។
- អ្នកអាចប្តូរយក គំរូខ្នាតប្លក(Blog template) ទៅតាមបំណង ដោយចូលទៅ Dashboard (ក្តារបញ្ជា) → Layout(គំនូសព្រាង) → Template(គំរូខ្នាត) → Pick New Template(ច្បិចយកគំរូខ្នាតថ្មី)
| → | |
- ឈ្មោះ គំរូខ្នាត(Templates) ដែលអាចប្រើប្រាស់ អក្សរខ្មែរយូនីកូដ បានល្អឥតខ្ចោះ នោះគឺ៖
| Denim |
| Rounders |
Stretch Denim |
| Rounders 2 |
Stretch Denim Light |
| Rounders 3 |
|
| Rounders 6 |
|
|
|
Herbert |
| Harbor |
Jellyfish |
|
|
|
|
|
Scribe | Dots |
| No. 897 |
| Dots Dark |
| No. 565 |
|
|
|
|
Thisaway | Son of Moto |
| Snapshot |
|
|
|
|
Tekka | Simple II |
|
|
Great lession.
I have do the lession a with word press. I have no lession in blogger.
Can I take this lession to teach my student . because I will teaching blog in afew with.
can you reply me.
Cambodia Church says
You are always welcomed. This blog is for everybody included you
You have rights to use all tips n tricks in this blog to teach ur students.
อ.เคน says
ខ្ញុំមានអំណោយសំរាប់កូនខ្មែរ
គឺទំរង់អក្សរខ្មែរយូនីកូដ AA-Khmer មានទាំងអស់ ៤៨ហ្វុន
វាគ្រាប់តែជាហ្វន់ដែលខ្ញុំប្រមួលបាន ហើយយកមកកែឈ្មោះឲ្យដើមដូចគ្នា ហើយស្ថិតនៅជាមួយគ្នា ក្នុងតារាងហ្វន់ប៉ុន្នោះ។ ខ្ញុំប្រើ កម្មវិធី Portable Font Creator 5.6 គោលបំណងចង់ឲ្យកូនខ្មែរងាយស្រូលក្នុងការជ្រើសរើសហ្វន់ ព្រោះ វាដើមដោយ AA នៅលើគេបង្អស់។
សំនូមពរ ៖ សុំឲ្យអ្នកបង្កើតហ្វន់ខ្មែរបន្តបន្ទាប់មកទៀត មេត្តាដាក់ឈ្មោះឲ្យនៅក្នុងក្នុមដើមតែមួយ ដើម្បីភាពងាយស្រួលក្នុងការជ្រើសរើសហ្វន់។ ខ្ញុំដាក់ឈ្មោះដើមដោយ AA-Khmer នេះ ខ្ញមិនដឹងថាសមគួរអត់ទេ។ តែខ្ញុំគិតថាវាហ្នឹងល្អ ព្រោះ វាស្ថិតនៅជិតគ្នា
តំណភ្ជាប់ទៅទាញយក៖ http://www.mediafire.com/?2zymzzujgkm
រំដូល says
ខ្ញុំបានចាប់ផ្តើមហើយ!!!
http://romdual.blogspot.com
តែគិតថានៅមានច្រើនកន្លែងទៀតណាស់ដែលត្រូវកែលំអរ!!!
Unknown says
ជំរាសួរលោកពូ ខ្ញុំចង់សួរថា ប្លុកខ្ញុំពុំមាន ប៊ូតុងមីនុយជាច្រើននៅក្នុងរូបភាព តើខ្ញុំអាចដាក់កូដវារបៀបណាដែរ ?
ឈ្មោះប្លុកខ្ញុំ http://thearithsoftware.blogspot.com
ខ្ញុំបាទរងចាំចម្លើយសំរាប់បំពេញទីនេះ។