ខ្មែរ អាយធី សំរាប់ អ្នក ធ្វើបដិវត្តមិនប្រើប្រាស់ ព្យាង្គតំរួត ពីក្រោម ព្យញ្ជនៈ ម្ , ឧទាហរ សម្រាប់ ត្រូវតែ ជា សំរាប់!! សង្ឃឹម ទស្សនាករ នឹង ទទួលបាន រាល់ចំណេះ ខំព្យូរើ លំអិត/ល្អៗ ពី ខ្មែរ អាយធី សំរាប់ អ្នក!!

ទំព័រ បទពិសោធ សំរាប់ ឆ្នាំ ថ្មី សកល!!

អធ្រាធ សួស្តី
មួយ ឆ្នាំ កន្លង, អ្នក បានធ្វើ អ្វី ខ្លះ សំរាប់ កូនខ្មែរ, សង្គម ខ្មែរ, ប្រទេសខ្មែរ, សហគម ខ្មែរ ពី គ្រប់ ជើងមេឃ ជុំវិញ ពិភពលោក?

ពិត ជា មួយ សំណួរ មាន មហាសមុទ្រ ចំលើយ ដែល ចំលើយ នីមួយ អា-ស្រ័យ លើ កូនខ្មែរ មួយនាក់ៗ បានសរសេរ សរុប រាល់ទង្វើ ខ្លួនផ្ទាល់ នៃ មួយ ឆ្នាំ កន្លង បានធ្វើ សំរាប់ កូន ខ្មែរ, សង្គម ខ្មែរ, ប្រទេសខ្មែរ និង សហគម ខ្មែរ។

រាល់ទង្វើ នៃ មួយ ឆ្នាំ កន្លង ប្រាកដ មាន ច្រើន ទង្វើ ប្រពៃ និង មាន មិនតិច ទង្វើ ឆ្គង, ទោះ យ៉ាងណា នោះ ជា បទពិសោធ ជីវិត, បទពិសោធ សង្គម សំរាប់ ខ្លួនផ្ទាល់, កូន ខ្មែរ, សង្គម ខ្មែរ, ប្រទេស ខ្មែរ និង សហគម ខ្មែរ ដែល ត្រូវ ត្រៀម ឈានទៅ ភាពប្រពៃជាង ក្នុង ទំព័រ ឆ្មាំ ថ្មី ២០១៤។

អាច ទទួលបាន បទពិសោធ ខ្លួនផ្ទាល់ ពី ឆ្នាំ ចាស់ សំរាប់ ផ្លាស់ ស្ថានភាព ជីវិត នៅ ពេញ មួយ ឆ្នាំ ថ្មី, លុះត្រា រាល់គ្នា ត្រូវតែ ចេះ សរសេរ សរុបឡើងវិញ ផ្ទាល់ រាល់ ទង្វើ ប្រពៃ, ទង្វើ ឆ្គង នៃ ឆ្នាំ ចាស់ សំដៅ ផ្លាស់ អារម្មណ៍ ត្រៀម ដំណើរ/គំរោង ជីវិត ខ្លួនផ្ទាល់ នៅ ពេញ មួយ ឆ្នាំ ថ្មី ២០១៤។

សរុបឡើងវិញ បែប នោះ ទើប អ្វី រាល់គ្នា បានធ្វើ កាល ឆ្នាំ ចាស់ កន្លង នឹង ប្រាកដ មាន ប្រយោជ ជា បទពិសោធ ផ្ទាល់ សំរាប់ រាល់គំរោង ត្រូវ ធ្វើ ក្នុង ពេញ មួយ ឆ្នាំ បន្ទាប់។
ស្រដៀង ពាក្យ របស់ អ្នក បញ្ញា ខ្នាត ពិភពលោក ឈ្មោះ Albert Einstein
"Learn from yesterday, live for today, hope for tomorrow. The important thing is not to stop questioning." Albert Einstein

Learn From Yesterday - រៀន រាល់អ្វី ពី អតីត មានន័យ ទាញ បទពិសោធ ពី រាល់ទង្វើ កន្លង

Live For Today - រស់នៅ សំរាប់ ថ្ងៃនេះ មានន័យ មាន ជីវិត (ចន្លោះ ពេល ពី កើត ដល់ ស្លាប់) សំរាប់ បំរើ ប្រយោជ ខ្លួនផ្ទាល់, គ្រួសារ, មហាជន ខ្មែរ, សង្គម ខ្មែរ, ប្រទេសខ្មែរ, សហគម ខ្មែរ និង មនុស្សជាតិ

Hope For Tomorrow - សង្ឃឹម សំរាប់ ស្អែក មានន័យ រាល់ទង្វើ បច្ចុប្បន្ន នៃ ជីវិត ត្រូវតែ មាន គោលដៅ ពិត ឈាន អភិវឌ្ឍ សំរាប់ អនាគត

The important thing is not to stop questioning - របស់ សំខាន់ សំរាប់ ជីវិត គ្មាន អ្វី ក្រៅ ពី គ្មាន ឈប់ ទង្វើដាក់សំណួរ មានន័យ ដាក់សំណួរ ជានិច្ច សំដៅ រកមើល ហេតុ និង ផល របស់ បញ្ហា ឬ ចំងល់ ព្រោះ រាល់អ្វី ទាំងអស់ លើ លោក កើត មក និង បាត់ ទៅវិញ តាម ហេតុ និង ផល (Causes and Effects) របស់ពួកវា ផល នេះ បាន ពី ហេតុ នោះ, ផល នោះ បាន ពី ហេតុ នោះ...មួយ ឬ ច្រើន ហេតុ។ និង, ហេតុ និង ផល ត្រូវបាន ប្តូរឈ្មោះ ហូរហែរ គ្មាន ទីបញ្ចប់

ជូនពរ រាល់កូនខ្មែរ ពី គ្រប់ ជើងមេឃ ទាំង ក្នុងប្រទេស ទាំង ឯនាយសមុទ្រ មួយ ឆ្នាំ ថ្មី ប្រពៃ បំផុត។

0 វិចារ:

ដាក់ចំណាំ និង ចែករំលែក